ប្រើ​តែ​ម្រាម​ដៃ​សរសេរ​​លេខ​ ចេញ​លទ្ធផល​មក​ភ្លាម មិន​បាច់​ប្រើ​​ម៉ាស៊ីន CASIO

ម៉ាស៊ីន​គិត​លេខ (CASIO) មាន​មុខងារ​យ៉ាង​ច្រើន​សម្រាប់​គិត​លេខ តែ​បើ​អ្នក​ប្រើ​មិន​ចេះ​រូបមន្ត ក៏​ពិបាក​ដូចតែ​គ្នា។ ប៉ុន្តែ​ចំពោះ​កម្មវិធី​ទូរសព្ទ MyScript Calculator នេះ​វិញ ផ្តល់​ភាព​ងាយ​ស្រួល​មែន​ទែន ដោយ​គ្រាន់​តែ​សរសេរ​តម្លៃ​លេខ​ចូល​ដោយ​ប្រើ​ម្រាម​ដៃ នោះ​វា​នឹង​ចេញ​លទ្ធផល​ត្រឹម​ត្រូវ​មក​ភ្លាម។

ប្រើ​តែ​ម្រាម​ដៃ​សរសេរ​​លេខ​ ចេញ​លទ្ធផល​មក​ភ្លាម មិន​បាច់​ប្រើ​​ម៉ាស៊ីន CASIO

 

តម្លៃ​លេខ​ទាំងអស់​ដែល​សរសេរ​ដោយ​ដៃ​នឹង​ផ្លាស់​ប្តូរ​ទៅ​ជា​ពុម្ព​លេខ​ម៉ាស៊ីន​ភ្លាមៗ។

 

គាំទ្រ​រូប​មន្ត​គណិត​វិទ្យា៖

-រូបមន្ត​កម្រិត​បឋម: +, -, x, ÷, +/‒, 1/x,
-រូបមន្ត​កម្រិត​ខ្ពស់: %, √, x!, |x|
-អនុគមន៍​អិចស្ប៉ូណង់ស្យែល: ℯx, xy , x2
-វង់​ក្រចក: ( )
-ត្រីកោណមាត្រ: cos, sin, tan
-ត្រីកោណមាត្រ​បញ្ច្រាស : acos, asin, atan
-លោការីត : ln , log
-និង : π, ℯ, Phi។

 

MyScript Calculator ត្រូវ​បាន​ទាញ​យក​ប្រមាណ ៥លាន​ដង​លើ Play Store ហើយ​ទិន្នន័យ​ដែល​ផ្តល់​ឲ្យ​សុទ្ធ​តែ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​គណិតវិទ្យា៕

 

ទាញ​យក MyScript Calculator៖

 

iOS៖

ប្រើ​តែ​ម្រាម​ដៃ​សរសេរ​​លេខ​ ចេញ​លទ្ធផល​មក​ភ្លាម មិន​បាច់​ប្រើ​​ម៉ាស៊ីន CASIO

 

Android៖ 

ប្រើ​តែ​ម្រាម​ដៃ​សរសេរ​​លេខ​ ចេញ​លទ្ធផល​មក​ភ្លាម មិន​បាច់​ប្រើ​​ម៉ាស៊ីន CASIO

 

អត្ថបទ៖ ប៉ែត ផាន់និត