បើបានឃើញ រូបថតកាលពីមុន របស់តារាប្រុសរូបសង្ហារ Push អាចឲ្យអ្នកស្លុតអារម្មណ៍បាន!

ថៃ៖ តារាប្រុសថៃដ៏ស្រស់សង្ហារ Push Puttichai ធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល ពេលឃើញរូបថតកាលពីមុនរបស់គាត់។

តារាប្រុសវ័យ២៩ឆ្នាំរូបនេះ កំពុងតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងវិស័យសិល្បៈ ដែលរូបលោកបានថតរឿងភាគថៃយ៉ាងច្រើន ក្នុងមួយឆ្នាំៗ។ ប៉ុន្តែស្រាប់តែថ្មីនេះ រូបថតកាលពីវ័យជំទង់របស់គាត់ ត្រូវបានលាតត្រដាងឡើងតាមអ៊ិនធើណេត ដែលជាប្រធានបទដ៏ក្តៅគគុកមួយ សម្រាប់អ្នកគាំទ្រ លើកមកយកពិភាក្សា។ 

ចំពោះរូបថតកាលពីមុនរបស់លោក Push ហាក់ដូចជាខុសគ្នាយ៉ាងខ្លាំង បើប្រៀបធៀបនឹងរូបបច្ចុប្បន្ន ទាំងទម្រង់មុខ និងកែវភ្នែក។ ហើយក្នុងនោះដែរ ក៏អ្នកគាំទ្រភាគច្រើន នៅតែឈរខាងលោក Push ដោយនិយាយថា គ្មានអ្នកណាម្នាក់ ដែលមិនផ្លាស់ប្តូរសម្រស់របស់ខ្លួននោះទេ ពីមួយឆ្នាំទៅមួយឆ្នាំ ជួនកាលអាចមកពី ការឡើងទម្ងន់ និងស្រកទម្ងន់ជាដើម ទើបធ្វើឲ្យប្រែទម្រង់មុខបែបនេះ។ 

យ៉ាងណាមិញ មិនមានអ្នកណាដឹងទេថា ការផ្លាស់ប្តូរទម្រង់មុខ របស់លោក Push មកពីកែសម្ផស្ស រឺយ៉ាងណានោះ តែភាគច្រើន អ្នកគាំទ្រ នៅតែអះអាងថា លោក Push មិនបានកែកុនសម្រស់នោះទេ រូបថតពីមុន និងបច្ចុប្បន្ន គឺវាខុសគ្នាតិចតួចបែបនេះហើយ។

គួររំលឹកផងដែរថា លោក Push បានទាក់ទងនឹង តារាស្រីJui Warattaya អស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែក៏មានអ្នកគាំទ្រភាគតិចផងដែរ បាននិយាយឌឺដងថា ស្នេហាអ្នកទាំងពីរ មិនសូវសាកសមនឹងគ្នាប៉ុន្មាននោះទេ ព្រោះតែវ័យខុសគ្នា ខាងស្រីមានអាយុច្រើនជាងខាងប្រុស។ ទោះជាយ៉ាងណា សម្រាប់លោក Push មិនដែលខ្វល់ ពីសម្តីទាំងនេះនោះទេ សំខាន់បេះដូងរបស់គាត់ គឺខ្វះនាងJui មិនបាន។ ហើយនាពេលបច្ចុប្បន្ន លោក Push ក៏កំពុងតែថតរឿងថៃមួយ "U Prince Series" ជាមួយនឹងនាង Esther Supreeleela ផងដែរ៕

តោះមើលរូបថតរបស់លោក Push កាលពីមុន ថាយ៉ាងណាដែរ៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ សម្រាប់លោក Push ជាតារាប្រុសមួយ ដែលគេតែងកត់សម្កាល់ថា រូបលោកមានសំណាងជាងគេ ព្រោះសឹងតែគ្រប់តួស្រី គាត់បានថើបទាំងអស់

តារាសម្តែងប្រុស Push Puttichai ជាតារាមួយដួង ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងភាពយន្ត និងរឿងភាគជាដើម។

ចំពោះតារាប្រុសវ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេសម្គាល់ឃើញថា ជាតារាប្រុសដែលអាចនិយាយ បានថាមាន សំណាង ព្រោះបានថើបមាត់ តួស្រីៗជាច្រើននាក់ សុទ្ធតែស្រស់ស្អាត ក្នុងឈុតឆាករឿងតែម្តង។ មិនត្រឹមប៉ុណ្ណោះ តារាស្រីដែលលោក Push Puttichai ធ្លាប់បានស្និទ្ធស្នាល និងថើប មានដូចជា នាង View Wannarot នាង Jooy Warrataya នាង Lily Puntila ជាដើម៕

តោះក្រឡេកមើលរូបថតរបស់ លោកPush ដែលបានថតឈុតថើបតួស្រី តើពិតផ្អែមល្ហែមប៉ុណ្ណា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload