បើក​ការប្រកួត Miss Grand Cambodia 2016 លើកតម្កើង​នូវ​សម្រស់​នារី​ខ្មែរ​នៅ​ឆាក​ជាតិ និង​អន្តរជាតិ​

​ភ្នំពេញ ៖ ក្រោម​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នេះ​ជា​ឆ្នាំ​ទី​២ ដែល​ក្រុមហ៊ុន BKA Entertainment បានរៀបចំ​កម្មវិធី​ប្រកួត MISS GRAND CAMBODIA2016 ក្រោម​ទិស​ស្លោក​ស្រស់​សោភា​ពោរពេញ​ដោយ​ឧត្តមភាព ដើម្បី​លើកតម្កើង​នូវ​សម្រស់​ដ៏​ស្រស់​សោភា​នៃ​នារី​ខ្មែរ​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។​