អនាគត៥ឆ្នាំទៅមុខទៀត រ៉េត ស៊ូហ្សាណា នឹងទៅជាយ៉ាងណា?

ភ្នំពេញ៖ ក្រោយពីក្រុមការងារ បានធ្វើការស្ទង់មតិនៅលើទំព័រហ្វេសប៊ុកផេក Khmerload តាមរយៈមុខងារ Poll ដែលក្រុមហ៊ុនហ្វេសប៊ុកផ្តល់ឲ្យទី១ដំបូងគេបំផុតនៅកម្ពុជារួចមក ឃើញថាមានទាំងអ្នកបញ្ចេញមតិ និងចុចផ្តល់សម្លេងគាំទ្រ អំពីប្រធានបទកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងមួយ ទាក់ទងទៅនឹងយុវវតីរ៉េត ស៊ូហ្សាណា ដែលជាអតីតបេក្ខភាព The Voice Cambodia រដូវកាលពី២ ដែលមានភាពលេចធ្លោយ៉ាងខ្លាំងមួយរូប។

បើទោះបីជាហ្សាណា បានជ្រុះចេញពីកម្មវិធី The Voice ក៏ពិតមែន តែនៅមានអ្នកស្រលាញ់ចូលចិត្តនាងច្រើន និងបន្តគាំទ្រនាងទៀត ហើយពួកគេសង្ឃឹមទៀតថា ថ្ងៃណាមួយនាងនឹងត្រឡប់មកវិញ ជាមួយនឹងសមត្ថភាពកាន់តែអស្ចារ្យជាងមុន។ ដើម្បីដឹងអំពីមតិបន្ថែមទៀត របស់មហាជន ពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក យល់យ៉ាងណាចំពោះអនាគតទៅមុខទៀតរបស់នាង ទើប Khmerload បង្កើត Poll (ការស្ទង់មតិ) មួយ ដើម្បីឲ្យប្រិយមិត្តបានចូលរួមបញ្ចេញគំនិតយល់ឃើញ ក៏ដូចជាការយល់ឃើញរបស់ខ្លួនផងដែរ។

ក្នុងនោះខ្មែរឡូតបានបែកចែកជា ៥ជម្រើស សម្រាប់ធ្វើការបោះឆ្នោត ឬ Vote គាំទ្រ ដោយមានភ្ជាប់មកជាមួយនឹងសំនួរថា៖

# តើលោកអ្នកគិតថា រ៉េត ស៊ូហ្សាណា អនាគតក្នុងអាជីពចម្រៀង ទៅជាយ៉ាងណា នៅរយៈពេល៥ឆ្នាំទៅមុខទៀត?

ទី១: តារាចម្រៀងល្បីខ្លាំង

ទី២: តារាចម្រៀងធម្មតា

ទី៣: តារាចម្រៀងល្បីល្មម

ទី៤: បាត់ខ្លួនពីសិល្បៈ

ទី៥: តារាចម្រៀងល្បីខ្លាំងល្មម

យោងតាមការស្រង់មតិអ្នកលេងហ្វេសប៊ុក ពី Poll លើទំព័រខ្មែរឡូត មានមតិភាគច្រើនស្រលាញ់ និងឲ្យតម្លៃទៅលើសមត្ថភាពក្មេងស្រីរូបនេះ ដោយក្នុងភាគរយមួយខ្ពស់ជាងគេ។ ក្នុងនោះ ៣៧ភាគរយ ថានាងអាចនឹងក្លាយខ្លួនជាតារាចម្រៀងល្បីខ្លាំងម្នាក់នាពេលអនាគត ខណៈមានការបោះឆ្នោត ១៧ភាគរយផងដែរ ដែលយល់ឃើញថា នាងអាចនឹងបាត់មុខពីសិល្បៈ។ សម្រាប់ការបោះឆ្នោត ថានាងនឹងអាចក្លាយជាតារាចម្រៀងធម្មតា មាន ២០ភាគរយ  និង១៣ភាគរយទៀត ថានាងអាចត្រឹមតែជាតារាចម្រៀងល្បីខ្លាំងល្មម ហើយ១២ភាគរយទៀត ជាតារាចម្រៀងល្បីល្មម តែប៉ុណ្ណោះ។

ទាក់ទងនឹងការបោះឆ្នោត ឬ Vote ខាងលើនេះដែរ ក៏មានប្រិយមិត្តមួយចំនួន បានធ្វើការបញ្ចេញមតិ ភ្ជាប់ជាមួយនឹងពាក្យសរសើរ និងពាក្យរិះគន់លើរូបនាងយ៉ាងច្រើនគួរសមផងដែរដូចជា៖

«សង្ឃឹមថា ហង្សមាសនឹងទទួលយកកញ្ញា (រ៉េត ស៊ូហ្សាណា) ចូលផលិតកម្ម»

«...ខ្ញុំជឿជាក់លើសមត្ថភាពក្មេងស្រីម្នាក់ហ្នឹង ហ្សាណានាងមានភាពរឹងមាំងថ្ងៃក្រោយបើសិនជានាងចូលប្រឡូក ក្នុងវិស័យសិល្បៈនាងប្រាកដជាល្បីខ្លាំង ហើយបងចង់អោយអូនបន្តរដើរលើវិថីសិល្បៈមួយនេះបន្តទៀត»

«សម័យនេះហើយ មានសមត្ថភាពហើយកុំខ្វល់ពីផលិតកម្មណា យកឬមិនយក...ច្រៀងដាក់ youtube ក៏បានដែរ...»

«ចង់ល្បីជាតារាចម្រៀង ត្រូវខំច្រៀងចម្រៀងខ្មែរ»

«អត់ខ្វល់»

យ៉ាងណាមិញ ប្រិយមិត្តជាច្រើន ក៏កំពុងតែទន្ទឹងរង់ចាំមើល យ៉ាងអន្ទះសារផងដែរ ដើម្បីចង់ដឹងថាតើបេក្ខជន ឬបេក្ខនារីរូបណា ដែលមានទឹកដមសម្លេងពិរោះ អាចឈ្នះ ក្នុងការបោះឆ្នោតគាំទ្រ ពីសំណាក់មហាជនទាំងមូល ហើយមានឱកាសឈរកាន់ពាន់ The Voice Cambodia ក្នុងរដូវកាលទី២ នេះផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload