អ្នកលក់​ក្អមឆ្នាំង៖ “ខ្ញុំ​ដើរ​ជិត​សព្វ​ដី​ហើយ សល់​តែ​ពីរ​ខេត្ត​ទៀត​ទេ”

ម៉ោងជិត ២រសៀលទៅហើយ បុរសអ្នកលក់ក្អមឆ្នាំងវ័យ ៤៧ កំពុងតែទម្រេតខ្លួនលើគ្រែក្រោមរោងមួយជាប់នឹងផ្លូវលំ ឯយុវជនវ័យក្មេងម្នាក់ទៀតជាកូនក៏កំពុងសម្រាកលើរ៉ឺម៉កដែរ។ គ្រាន់តែលឺឈ្មោះរបស់គាត់ ប្រហែលជាអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលជាមិនខាន។

បុរសអ្នកលក់ក្អមឆ្នាំងមកពីខេត្តកំពង់ឆ្នាំងម្នាក់នេះមានឈ្មោះថា ប៉ុល សារឿន។ គាត់បានប្រកបរបរនេះអស់រយៈពេល ២២ឆ្នាំមកហើយ និងបានដើរលក់សម្ភារៈធ្វើពីដីដុតនេះ ស្ទើរតែសព្វដីក្នុងប្រទេសទៅហើយ ដោយគាត់ប្រាប់ថា នៅសល់តែពីខេត្តទៀតទេ គឺខេត្តរតនគីរី និងមណ្ឌលគីរីដែលមិនទាន់បានទៅ។

អ្នកលក់​ក្អមឆ្នាំង៖ “ខ្ញុំ​ដើរ​ជិត​សព្វ​ដី​ហើយ សល់​តែ​ពីរ​ខេត្ត​ទៀត​ទេ”

នៅថ្ងៃខាងមុខគាត់នឹងទៅលក់នៅខេត្តទាំងពីរទៀត ដើម្បីឲ្យបានជុំវិញស្រុកខ្មែរតែម្តង។ សារឿនរម្លឹកថា កាលពីមុនខេត្តសៀមរាបជាខេត្តងាយលក់ជាងគេ ព្រោះទីនោះមានភ្ញៀវច្រើនទាំងខ្មែរ និងបរទេស តែក្រោយមកអ្នករកស៊ីរបរនេះកាន់តែច្រើនទៅ។ ឥឡូវខេត្តណាក៏ដូចជាខេត្តណាដែរ។ ដំណើរលក់ចុងក្រោយនេះចេញពីកំពង់ឆ្នាំង កណ្ដាល តាកែវ កំពង់ស្ពឺ កំពត កែប។

បុរសកូនបីខាងលើបានរ៉ាយរ៉ាប់ពីដំណើរលក់ផលិតផលរបស់គាត់ថា “ការចេញលក់ម្ដងៗត្រូវចំណាយពេលពី ១០ថ្ងៃ ទៅកន្លះខែទើបទៅផ្ទះម្ដង និងត្រូវទៅលក់ពី ៤ ទៅ៥ ខេត្ត។ ចេញម្ដងអស់ដើមប្រហែល ២លានរៀល។ ឯផលិតផលដីដុតទាំងនោះ ខ្ញុំបានទិញពីសិប្បកម្មជាលក្ខណៈគ្រួសារ និងមួយខ្លះទិញពីដេប៉ូក្នុងខេត្តកំពង់ឆ្នាំង។”

អ្នកលក់​ក្អមឆ្នាំង៖ “ខ្ញុំ​ដើរ​ជិត​សព្វ​ដី​ហើយ សល់​តែ​ពីរ​ខេត្ត​ទៀត​ទេ”

បើនិយាយពីកន្លែងសម្រាកវិញ យប់ពេលណា ក៏រកកន្លែងសម្រាកនៅទីនោះ លោក សារឿន និយាយថា៖ “ជួនកាលសុំលោកសម្រាកនៅក្នុងវត្ត ជួនកាលតាមដីឡូត៍ទំនេរចឹងទៅ។” ប្រភពខាងលើបានប្រាប់ទៀតថា ក្រោយលក់បាន  ម្តងៗ គាត់អាចចំណេញបានប្រាក់ប្រហែលជា ៥០ទៅ ៦០ម៉ឺនរៀលដែរ ក្រោយដកថ្លៃដើម ចំណាយលើការហូបចុក និងថ្លៃសាំង។ ដោយសារតែរបរនេះបានផ្តល់នូវចំណូលមួយសមរម្យដល់គ្រួសារគាត់ គាត់នៅតែបន្តរបរនេះរហូតដល់គាត់លែងមានកម្លាំងដើរ៕

អ្នកលក់​ក្អមឆ្នាំង៖ “ខ្ញុំ​ដើរ​ជិត​សព្វ​ដី​ហើយ សល់​តែ​ពីរ​ខេត្ត​ទៀត​ទេ” អ្នកលក់​ក្អមឆ្នាំង៖ “ខ្ញុំ​ដើរ​ជិត​សព្វ​ដី​ហើយ សល់​តែ​ពីរ​ខេត្ត​ទៀត​ទេ” អ្នកលក់​ក្អមឆ្នាំង៖ “ខ្ញុំ​ដើរ​ជិត​សព្វ​ដី​ហើយ សល់​តែ​ពីរ​ខេត្ត​ទៀត​ទេ”

ប្រភព៖ sabay

  • អ្នកលក់​ក្អមឆ្នាំង៖ “ខ្ញុំ​ដើរ​ជិត​សព្វ​ដី​ហើយ សល់​តែ​ពីរ​ខេត្ត​ទៀត​ទេ”已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:កំសាន្ត
Tags: