រវាងការងូតទឹកក្តៅ និងទឹកត្រជាក់ មួយណាល្អជាង?

ការងូតទឹក គឺជាទម្លាប់ដ៏ល្អប្រចាំថ្ងៃ ដល់សុខភាពរបស់យើងគ្រប់គ្នា។ យើងនឹងទទួលបានប្រយោជន៍ល្អផ្សេងៗជាច្រើនទៀតពីវា ទៅតាមសីតុណ្ហភាពរបស់ទឹក ដែលយើងយកមកប្រើប្រាស់ និងទៅតាមរយៈពេលដែលយើងចំណាយទៅលើការងូតទឹកម្តងៗ។ ទោះបីថា អ្នកចូលចិត្ត ឬមានទម្លាប់ងូតទឹកក្តៅ ឬត្រជាក់ក៏ដោយ ការយល់ដឹងរវាងទម្លាប់ងូតទឹកប្រចាំថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ ដល់សុខភាព និងរូបសម្ផស្ស របស់យើង។

រវាងការងូតទឹកក្តៅ និងទឹកត្រជាក់ មួយណាល្អជាង?

ដូចនេះ ខ្ញុំជឿជាក់ថាបន្ទាប់ពីប្រីយមិត្តទាំងអស់គ្នា បានអាននូវអត្ថបទនេះ អ្នកទាំងអស់គ្នានឹងបានយល់ដឹង និងចាប់ផ្តើមកែប្រែនូវទម្លាប់ដែលមិនល្អចោល ហើយចាប់យកទម្លាប់ដែលល្អៗជំនួសវិញ។

គុណប្រយោជន៍ដែលយើងទទួលបានពីការងូតទឹកក្តៅ

រវាងការងូតទឹកក្តៅ និងទឹកត្រជាក់ មួយណាល្អជាង?

  • ជួយឲ្យចរន្តឈាមដើរបានល្អ

ការត្រាំទឹកក្តៅចាប់ពីដងខ្លួន រហូតដល់ករ ប្រៀបបានដូចជាការផ្តល់នូវលំហាត់ប្រាណមួយទៅដល់សរសៃឈាមអញ្ចឹងដែរ។ ដោយសារការត្រាំទឹកក្តៅបែបនេះនឹងជំរុញឲ្យមានសំពាធក្នុងរាងកាយ និងបង្កើនសមត្ថភាពរបស់បេះដូងឲ្យដំណើរការបានល្អ ឬមួយយើងអាចនិយាយបានថា នៅពេលដែលយើងនៅក្នុងទឹកក្តៅ បេះដូងរបស់យើងនឹងដើរលោតលឿនជាងមុន និងខ្លាំងជាងមុខ។ ដូចនេះការងូតទឹកក្តៅរៀងរាល់មួយអាទិត្យម្តងអាចជួយឲ្យបេះដូងរបស់អ្នកមានសុខភាពល្អ។

  • ជួយសម្រួលដល់សាច់ដុំ

នៅពេលដែលយើងកំពុងតែហាត់ប្រាណ ជាពេលមួយដែលសាច់ដុំរបស់យើងចាប់ផ្តើមបញ្ចេញសកម្មភាពច្រើន ឬធ្វើការធ្ងន់ ដែលជាហេតុបណ្តាលឲ្យយើងមានអារម្មណ៍ថាឈឺចាប់ក្នុងសាច់ដុំ។ ការត្រាំក្នុងទឹកក្តៅអុនៗ គឺជាវិធីសាស្ត្រមួយដ៏ល្អក្នុងការសំរួលសាច់ដុំ និងបំបាត់ការឈឺ ហើម ឬចុករួយសាច់ដុំ បន្ទាប់ពីការធ្វើលំហាត់ប្រាណចប់។

  • ជួយដល់ការកាត់បន្ថយទំងន់

តាមរយៈការសិក្សាស្រាវជ្រាវ បានបង្ហាញប្រាប់ថា ការត្រាំទឹកក្តៅអុនៗម្តងៗ ឲ្យបានពី 20 ទៅ 30 នាទី ក្នុងរយៈពេលប្រាំមួយដង ក្នុងមួយសប្តាហ៍ អាចជួយឲ្យអ្នកដែលមានជំងឺទឹកនោមផ្អែម កាត់បន្ថយជាតិស្ករ ឬគ្លុយកុសនៅក្នុងឈាមរបស់ពួកគេបាន។ អ្វីដែលអស្ចារ្យនោះ គឺវាអាចជួយដល់ពួកគេក្នុងការសំរកទំងន់ បានពីរគីឡូក្រាម ក្នុងមួយខែផងដែរ (ប្រសិនបើពួកគេចេះគ្រប់គ្រងរបបអាហារបានត្រឹមត្រូវ)។

  • ជួយដល់ការសំអាតស្បែក

ការងូតទឹកក្តៅអុនៗ អាចជួយដល់ការសំអាតស្បែករបស់យើងបានយ៉ាងមានប្រសិទ្ធភាព។ ទឹកក្តៅដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីករន្ធរោម ដោយជាតិទឹកទាំងនោះបានជ្រាបចូលទៅក្នុងស្បែក ហើយវាបានធ្វើការកម្ចាត់ចោលនូវរាល់ធូលីដី និងជាតិពុលមួយចំនួន ដែលធ្វើឲ្យស្បែករបស់យើងកខ្វក់ និងស្រអាប់។

  • ជួយកាត់បន្ថយ អាការក្អក និងតឹងច្រមុះ

ចំហាយក្តៅដែលភាយចេញពីទឹក អាចជួយដល់ការកម្ចាត់ពពួកស្លេស មាននៅជាប់បំពង់ករ ដែលជាហេតុបណ្តាលឲ្យយើងក្អកមិនឈប់។ ម៉្យាងវិញទៀត ការងូចទឹកក្តៅក៏អាចជួយធ្វើឲ្យជម្ងឺផ្តាសាយបានធូរស្រាលផងដែរ។ ការត្រាំទឹកក្តៅចំនួនពី 10 ទៅ 20 នាទី អាចជួយឲ្យយើងមានអារម្មណ៍ថាប្រសើរ នៅពេលដែលសារពាង្គកាយរបស់យើងកំពុងតែទប់ទល់ជាមួយនឹងមេរោគទាំងនោះ។

  • ជួយឲ្យយើងគេងលក់បានស្រួល

ទឹកក្តៅជួយសម្រួលខ្លួនប្រាណរបស់យើង វាធ្វើឲ្យយើងមានអារម្មណ៍ស្រណុក មុននឹងយើងរៀបទទួលទានដំណេក។ ការត្រាំខ្លួនប្រាណរបស់យើងនៅក្នុងទឹកក្តៅអុនៗ អាចបង្កើនកំដៅក្នុងខ្លួនរបស់យើង ហើយវាក៏ជួយសំរួលសាច់ដុំរបស់យើងផងដែរ នៅពេលដែលសាច់ដុំរបស់យើងទទួលបានភាពស្រណុក អារម្មណ៍របស់យើងក៏ស្ងប់ទៅតាមវាដែរ។ ការត្រាំទឹកក្តៅមិនឲ្យលើសពី 20 នាទី គឺជារឿងដ៏ល្អបំផុតដល់សុខភាពយើង។

គុណប្រយោជន៍ដែលយើងទទួលបានពីការងូតទឹកត្រជាក់ 

រវាងការងូតទឹកក្តៅ និងទឹកត្រជាក់ មួយណាល្អជាង?

  • ជំនួយដល់សុខភាពសក់ និងស្បែក

មធ្យោបាយដ៏ល្អបំផុតក្នុងការថែរក្សារសក់ និងស្បែករបស់យើងឲ្យមានសុខភាពល្អ គឺការងូតទឹកត្រជាក់ជាប្រចាំ។ ការងូតទឹកត្រជាក់ (ទឹកដែលត្រាំជាមួយទឹកកក) អាចជួយដល់ស្បែកយើង ក្នុងការការពារប្រេងខ្លាញ់ល្អរបស់ស្បែក មិនឲ្យបាត់បង់លើសកំរិត ក្រៅពីនេះវាក៏ជួយមិនឲ្យមានធូលីដីជ្រាបចូលទៅក្នុងស្បែករបស់យើងផងដែរ (ដោយសារតែទឹកត្រជាក់បង្រួមរន្ធរោម)។ ទឹកត្រជាក់មានអត្ថប្រយោជន៍ជាច្រើនដល់សក់របស់យើង ដូចជា ធ្វើឲ្យសក់របស់យើងមានភាពភ្លឺរលង រឹងមាំ មានសំណើម និងជាពិសេសអាចជួយកាត់បន្ថយបញ្ហាជ្រុះសក់បានយ៉ាងមានប្រសិទ្ធភាព។

  • ជួយដល់ប្រព័ន្ធការពារសារពាង្គកាយ 

គុណសម្បត្តិដ៏ធំបំផុត ដែលយើងទទួលបានពីការងូតទឹកត្រជាក់គឺ វាអាចជំនួយ និងពង្រឹងប្រព័ន្ធការពារសារពាង្គកាយ ដែលមាននៅក្នុងខ្លួនរបស់យើង។ មូលហេតុគឺដោយសារ នៅពេលដែលយើងងូតទឹកដែលមានសីតុណ្ហភាពទាប ខ្លួនប្រាណរបស់យើងនឹងធ្វើការឆ្លើយតបដើម្បីរក្សារកំដៅនៅក្នុងខ្លួន តាមរយៈការបង្កើនល្បឿនរបស់មេតាបូលីស និងដំណើរការប្រព័ន្ធការពារសារពាង្គកាយ ជាមួយនឹងការបញ្ចេញបន្ថែមនូវគ្រាប់ឈាមសរ ដែលជាភ្នាក់ងារកំចាត់មេរោគ។

  • ជួយឲ្យយើងមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយអារម្មណ៍ស្ត្រេស

ការងូតទឹកត្រជាក់ជួយឲ្យយើងស្រស់ថ្លា និងរំសាយអស់ពីទុក្ខកង្វល់។

  • ជួយបង្កើនស្មារតីប្រុងប្រយ័ត្ន

ការងូតទឹកដ៏ត្រជាក់នៅពេលព្រឹកព្រលឹម នឹងធ្វើឲ្យចំនួនអុកស៊ីសែននៅក្នុងខ្លួនរបស់យើង និងល្បឿននៃចង្វាក់បេះដូងកើនឡើង ជាលទ្ធផល វានឹងផ្តល់ឲ្យយើងទាំងអស់គ្នានូវថាមពល និងស្មារតីដ៏រឹងពឹង សំរាប់ពេញមួយថ្ងៃ។

  • ជួយកាត់បន្ថយការឈឺចាប់សាច់ដុំ

សំរាប់អ្នកដែលចូលចិត្តធ្វើលំហាត់ប្រាណ និងអ្នកដែលចូលចិត្តលេងកីឡា ការងូតទឹកត្រជាក់ដែលមានត្រាំជាមួយនឹងទឹកកក អាចជួយសំរួលឲ្យសាច់ដុំរបស់ពួកគេធូរស្រាលពីការឈឺបានយ៉ាងឆាប់រហ័ស។ តាមការសិក្សាស្រាវជា្រវ បានបង្ហាញថា ការងូត ឬត្រាំទឹកត្រជាក់ដែលមានសីតុណ្ហភាព ពី 10 ទៅ 15 អង្សារសេ 24 នាទី ក្រោយពីការលេងកីឡា ឬលំហាត់ប្រាណ អាចជួយកាត់បន្ថយការឈឺចាប់របស់សាច់ដុំបាន៕

ប្រភព៖ whatsupkhmer

  • រវាងការងូតទឹកក្តៅ និងទឹកត្រជាក់ មួយណាល្អជាង?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:សុខភាព
Tags: