គន្លឹះកំណត់ ភេទរបស់កូន តាមបែបធម្មជាតិសាមញ្ញៗ!

មានក្រុមគ្រួសារច្រើនណាស់ ដែលអស់សង្ឃឹមនៅក្នុងការមានកូនហើយ តែមិនសមប្រាថ្នា។ ភាគច្រើនអ្នកដែលជាប់ខ្សែស្រឡាយចិន រមែងប៉ុនប៉ងតែងចង់បានកូនប្រុស ច្រើនជាងកូនស្រី។ ឯអ្នកខ្លះទៀត ស្រលាញ់ចង់បានតែកូនស្រី ប៉ុន្តែបែរជាកើតបានតែកូនប្រុសវិញក៏មាន ជាដើម។

តួយ៉ាងក្នុងសម័យបុរាណ រឿងនាង១២ ឪពុកម្តាយចង់បានកូនប្រុសណាស់ខំតាមយក តែបែរជាបានសុទ្ធតែកូនស្រីរហូតទៅដល់ ១២នាក់។ ទាំងនេះគឺជាបញ្ហាសូម្បីតែលោកអារីស្តូត ដែលជាអ្នកប្រាជ្ញដ៏ល្បីឈ្មោះ ក៏បាននិយាយដែរទាក់ទងនឹងការជ្រើសភេទកូនថា «ប្រសិនបើអ្នកចង់បានកូនប្រុស ត្រូវរួមភេទនៅរដូវធ្លាក់ខ្យល់ពីទិសខាងជើង  តែបើចង់បានកូនស្រី ត្រូវរួមភេទនៅរដូវធ្លាក់ខ្យល់ពីទិសខាងត្បូងវិញ»

#តើការជ្រើសរើសភេទកូន សំខាន់យ៉ាងណាខ្លះ?

ការកំណត់ភេទកូនមានសារៈសំខាន់ណាស់ នៅក្នុងករណីដែលឪពុកម្តាយ ឬដូនតាមានបញ្ហាហ្សែន។ ការផ្ទេរហ្សែនពីឪពុកម្តាយទៅកូន នឹងជួបបញ្ហាធំ បើក្នុងគ្រួសារមាននរណាម្នាក់ដែលកើតជំងឺប្រចាំខ្លួន ដូច្នេះភាគរយទទួលបានកូនប្រុសស្នងត្រកូលគឺតិចតួចណាស់។

#តើអ្វីទៅគឺជាអ្នកកំណត់ភេទកូន?

មូលហេតុដែលកំណត់ថាជាកូនប្រុស ឬស្រីនោះ គឺម៉ូលេគុលនៅក្នុងក្រូម៉ូសូមនៃរាងកាយមនុស្សមាន ២៣គូ ឬ ៤៦កំណាត់ ក្នុងនោះមាន ២២គូ ឬ ៤៤កំណាត់ជាអ្នកកំណត់លក្ខណៈ នៃរាងកាយរួមរបស់កូន ដូចជា មុខមាត់ កម្ពស់ សម្បុរស្បែក និងពណ៌សក់ជាដើម។  ហើយនៅសល់មួយគូ  ឬពីរកំណាត់ក្រូម៉ូសូមនឹងកំណត់ពីភេទថា តើកូនដែលកើតមកនោះ វាគឺជាប្រុសឬស្រី?

ជាទូទៅម្តាយមានក្រូម៉ូសូមភេទ ចំនួនពីរគឺ XX ហើយឪពុកមានក្រូម៉ូសូមពីរដែរគឺ XY នៅក្នុងទឹកកាម។ មានន័យថា នៅពេលរួមភេទម្តងៗមេជីវិតឈ្មោលរបស់ឪពុកនឹងបានជួបជាមួយនឹងក្រូម៉ូសូមភេទរបស់ម្តាយ។ បើក្រូម៉ូសូមអ្នកទាំងពីរគឺ X ជួប X ដូចគ្នា បានកូនស្រី តែបើ X ជួប Y កំណត់ថាបានកូនប្រុស។ ដូច្នេះទារកគឺ ជាការបូកផ្សំក្រូម៉ូសូមពាក់កណ្តាលរបស់ឪពុកម្តាយនីមួយៗ។ ធម្មតាពេលរួមភេទអូវ៉ុលម្តាយ (22 + X) លាយជាមួយមេជីវិតឈ្មោលរបស់ឪពុក (22) + X កូនដែលកើតមកជាកូនស្រី ដែលមាន ៤៤ក្រូម៉ូសូម (ឬ ២២គូ) + + XX ។ ប្រសិនបើអូវ៉ុលរបស់ម្តាយ (22 + X) លាយជាមួយមេជីវិតឈ្មោលរបស់ឪពុក (22 + Y) ក្មេងដែលកើតមក នឹងជាកូនប្រុសដែលមាន ៤៤ក្រូម៉ូសូម (ឬ២២គូ) + + តាង XY ។

#ការកំណត់ភេទកូន ដោយប្រើវិធីធម្មជាតិ (Shuttles Method)៖ មានមនុស្សច្រើនណាស់ ដែលមិនបានដឹងពីការប្រើវិធីធម្មជាតិ ដើម្បីកំណត់ភេទកូន តែពួកគេបែរជាជ្រើសយកវិធីតាមបែបវិទ្យាសាស្ត្រទៅវិញ ដែលត្រូវចំណាយប្រាក់កាសដ៏ច្រើនសន្ធឹកសន្ធាប់ និងខ្ជះខ្ជាយពេលវេលាថែមទៀតផង។ ចង់ដឹងថាតើមានវិធីសាស្ត្រធម្មជាតិអ្វីខ្លះ ដែលឪពុកម្តាយអាចធ្វើបាន ដើម្បីកំណត់ភេទកូន តោះទៅមើលទាំងអស់គ្នា៖

១.របបអាហារ៖ អាហារដែលជួយបង្កើនជាតិអាស៊ីតឱ្យទ្វារមាសមានដូចជា ផ្លែឈើ, បន្លែ, ទឹកដោះគោ, នំបុ័ង, និងអាហារមានកាល់ស្យូមច្រើន នឹងជួយឱ្យអ្នកមានភាគរយកូនស្រីច្រើន។ ឯអាហារមានជាតិប្រៃ  ឬហិរដូចជា សណ្តែក, សាច់សត្វ, គ្រឿងសមុទ្រជាដើម ឱកាសទទួលបានកូនប្រុសគឺមានច្រើនជាង។

២. បរិយាកាសនៅជុំវិញខ្លួន៖ អាកាសធាតុក៏ជាចំណែកមួយ នៅក្នុងការកំណត់ភេទកូនដែរ។ អ្នកមិនគួររួមភេទនៅពេលដែល មេជីវិតឈ្មោលមានកម្លាំងខ្លាំង រត់លឿន តែឆាប់ងាប់​ ហើយពេលធាតុញីដែលរត់យឺត តែមិនងាយងាប់នោះទេ។ មានន័យថាប្រសិនអ្នករួមភេទនៅក្នុងអាកាសធាតុក្តៅ​  ជាធម្មតាគឺបានកូនប្រុស រីឯអាកាសធាតុត្រជាក់រមែងបានកូនស្រី ព្រោះស្ពែម Y ធន់នឹងអាកាសធាតុត្រជាក់មិនបានយូរទេ។ ដូច្នេះបើចង់បានកូនប្រុស បុរសគួរងូតទឹកក្តៅ ឬចុះត្រាំទឹកក្តៅជារឿយៗ (នៅរដូវត្រជាក់) មុនពេលរួមភេទ ដើម្បីឱ្យស្ពែម Y រឹងមាំល្អ។

៣. ថែរក្សាសុខភាព៖ បើបុរសស្វាមីជាមនុស្សរវល់ច្រើន មិនសូវបានចេញទៅហាត់ប្រាណ គេងបានតិច ជក់បារី និងផឹកស្រាច្រើន ឬជក់ថ្នាំញៀន មានរោគប្រចាំកាយដូចជា ទឹកនោមផ្អែម លើសឈាម ខ្សោយបេះដូងជាដើមនោះ នឹងជះឥទ្ធិពលអាក្រក់ដល់ការផលិតមេជីវិតឈ្មោល (ធ្វើឱ្យមេជីវិតមានសុខភាពខ្សោយឆាប់ងាប់)។ ឯស្រ្តីវិញក៏ដូច្នេះ គួររក្សាសុខភាពខ្លួនឱ្យបានល្អផងដែរ។

៤. ចង្វាក់នៃការរួមភេទ៖ បើចង់បានកូនប្រុស អ្នកគួររួមភេទនៅថ្ងៃដែលមានអូវុលធ្លាក់ (មានន័យថា១ថ្ងៃមុខថ្ងៃមករដូវរបស់ស្រ្តី  និង២ថ្ងៃក្រោយអស់ឈាមរដូវ) ព្រោះពេលជិតមករដូវ ទ្វារមាសស្រ្តីមានជាតិអាស៊ីតខ្លាំង ដែលអាចឱ្យស្ពែមYរត់ចូលទៅលឿនជាងពេលណាៗទាំងអស់។ តែបើចង់បានកូនស្រី អ្នកគួររួមស្នេហា ២-៣ ថ្ងៃមុនមករដូវ (ក្នុងករណីដែលស្រ្តីមានរដូវទៀងទាត់២៨ថ្ងៃ ព្រោះអូវុលញី អាចមានជីវិតរស់នៅថ្ងៃទី១៤  ឬ២សប្តាហ៍មុនប្រចាំខែនីមួយៗ)។

៥. លាងប្រដាប់ភេទមុនពេលរួមភេទ៖ ជឿថាសារធាតុដែលមាននៅក្នុងទឹកខ្មេះ និងទឹកដែលមានជាតិអាស៊ីត អាចធ្វើឱ្យអ្នកមានកូនទៅតាមចិត្តប្រាថ្នាបាន។ ដោយសារនៅក្នុងទឹកកាមបុរសមេជីវិតឈ្មោល ឬស្ពែមY (Sperm Y) ដែលបង្កើតបានកូនប្រុស គឺត្រូវគ្នានឹងសារធាតុដែលមាននៅក្នុងជាតិអាស៊ីត។ រីឯស្ពែម X ដែលបង្កើតបានកូនស្រី ត្រូវគ្នានឹងសារធាតុជូរ ដែលមាននៅក្នុងទឹកខ្មេះ ដូច្នេះប្រសិនបើអ្នកលាងប្រដាប់ភេទដោយប្រើទឹកខ្មេះ មុនពេលរួមភេទនោះឱកាសទទួលបានកូនស្រីមានច្រើនជាង។  វិធីធ្វើគឺត្រូវយកទឹកខ្មេះដែលប្រើចម្អិនអាហារមកលាយជាមួយទឹកម្នាក់ពាក់កណ្តាល ហើយដុសលាងប្រដាប់ភេទផ្នែកខាងក្នុង។  បើអ្នកប្រើទឹកមានជាតិអាស៊ីតវិញ ឱកាសទទួលបានកូនប្រុសគឺមានច្រើនជាង។ វិធីធ្វើគឺត្រូវយករបស់ដែលមានសាធាតុសូដ្យូមកាបូណាត (Sodium Carbonate) បើជាម្សៅ ដូចជាម្សៅធ្វើនំប៉័ងជាដើមនោះ គឺចំនួន១ស្លាបព្រាកាហ្វេ មកលាយជាមួយទឹក១កែវ ហើយដុសលាងប្រដាប់ភេទតាមធម្មតា។

៦. ការឈានដល់ចំណុចកំពូលនៃការរួមភេទ៖ ប្រសិនបើមនុស្សស្រី អាចឈានដល់ចំណុចកំពូលនៃការរួមភេទ  គេនឹងបញ្ចេញវត្ថុរាវម្យ៉ាង ដែលហៅថា mucilage មកដោយឯកឯង ដែលអាចឱ្យមេជីវិតឈ្មោលងាយស្រួលចូលទៅខាងក្នុង ឯឱកាសទទួលបានកូនប្រុស គឺមានច្រើន។

៧. បុគ្គលិកភាព៖ ជាទូទៅមនុស្សដែលមានទឹកចិត្តស្ងប់ស្ងាត់ មិនឆាប់ខឹងឆេវឆាវ ចូលចិត្តទទួលទានបន្លែផ្លែឈើជាងសាច់សត្វជារឿយៗ គឺតែងមានកូនស្រី។ ចំណែកឯបុរសដែលសម្បូរភាពតានតឹង ហាត់ប្រាណមិនបានទៀងទាត់  ឬចូលគេងយប់ជ្រៅពេក តែងតែបានកូនស្រីដែរ។ ចំពោះខាងនារីវិញ បើមានចរិតរឹងរូស កាចឆ្នាសឆ្នើមមិនព្រមចាញ់នរណា ចូលចិត្តយកតែចិត្តខ្លួនឯងនោះ នឹងមានឱកាសទទួលបានកូនប្រុស ច្រើនជាងកូនស្រី។

ដូច្នេះវិធីដែលអាចទទួលបានកូនប្រុសស្រី  គឺមិនពិបាកដូចដែលអ្នកបានគិតនោះទេ។  សាកល្បងអនុវត្តន៍នូវរឿងងាយៗទាំងនេះទៅមើល នោះអ្នកនឹងសមបំណងប្រាថ្នាជាក់ជាមិនខាន ជាជាងការចំណាយប្រាក់ទៅប្រើបច្ចេកទេសវិទ្យាសាស្ត្រ ដែលមានតម្លៃថ្លៃៗ និងប៉ះពាល់សុខភាពបន្តពូជ របស់អស់លោកអ្នក៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គន្លឹះកំណត់ ភេទរបស់កូន តាមបែបធម្មជាតិសាមញ្ញៗ!

គន្លឹះកំណត់ ភេទរបស់កូន តាមបែបធម្មជាតិសាមញ្ញៗ!

គន្លឹះកំណត់ ភេទរបស់កូន តាមបែបធម្មជាតិសាមញ្ញៗ!

គន្លឹះកំណត់ ភេទរបស់កូន តាមបែបធម្មជាតិសាមញ្ញៗ!