ព្រឹក​នេះ សម្ដេច​តេ​ជោ​ ហ៊ុន សែន​ អញ្ជើញ​សម្ពោធ​អាគារ​កម្ពស់​១០​ជាន់​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ព្រឹក​នេះ សម្ដេច​តេ​ជោ​ ហ៊ុន សែន​ អញ្ជើញ​សម្ពោធ​អាគារ​កម្ពស់​១០​ជាន់​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​អាគារ​កម្ពស់​១០​ជាន់​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​(UHS) និង​ប្រារព្ធ​ខួប​លើក​ទី ៧០ ឆ្នាំ​នៃ​ការ​បង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ សុខា​ភិបាល នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា​ ឆ្នាំ​២០១៦ នេះ។

អាគារ​នេះ មាន​ឈ្មោះថា អាគារ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​មាន​កម្ពស់​១០​ជាន់ បាន​សាងសង់​ឡើង​ កាលពី​ចុងខែ​ឆ្នាំ​២០១៣ ​ហើយ​បាន​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៥​កន្លងទៅ​។ អគារ​នេះ​មាន​បណ្ដោយ​ចំនួន​៣២​ម៉ែត្រ​ ទទឹង​២១​ម៉ែត្រ​ មាន​កម្ពស់​១០​ជាន់ ស្មើនឹង​៤២​ម៉ែត្រ​ ដោយ​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ចំនួន​ជាង​៣​លាន​ដុល្លារ​អាមេរិក​ជា​ថវិកា​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​មកពី​ការ​បង់ថ្លៃ​សិក្សា​របស់​និស្សិត៕