ស្រីមុំ ចូល​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​តាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​ជាមួយ​មេធាវី

ស្រីមុំ ចូល​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​តាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​ជាមួយ​មេធាវី



ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​​៩​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ ​នេះ​ កញ្ញា ខុម ចាន់​ដារាទី ហៅ​ស្រីមុំ រួម​ជាមួយ​មេធាវី បាន​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ តាម​ការ​កោះហៅ​របស់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចរកម្ម។

សូម​បញ្ជាក់​ថា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​កោះហៅ​កញ្ញា ខុម ចាន់​ដារាទី ហៅ​ស្រី​មុំ ឲ្យ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​៩ ព្រឹក ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចរកម្ម ហើយ​តាម​ដីកា​នោះ​បញ្ជាក់​ថា កោះហៅ​កញ្ញា ខុម ចាន់​ដា​រា​ទី ហៅ​ស្រីមុំ មាន​អាសយដ្ឋាន​ភូមិ​ល្ពា​ក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង “​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចរកម្ម​”​។ សាមីខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកា​នេះ ឲ្យ​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​មក​ជា​មួយ​ផង ប្រសិនបើ​មាន៕