ជនបរទេស​ដាល់​គ្នា​ទាំង​ព្រឹក​ម្នាក់​ដេកពេទ្យ​ ម្នាក់ទៀត​ប៉ូលិស​ឃាត់​

ជនបរទេស​ដាល់​គ្នា​ទាំង​ព្រឹក​ម្នាក់​ដេកពេទ្យ​ ម្នាក់ទៀត​ប៉ូលិស​ឃាត់​



ភ្នំពេញ​ ៖ ​បុរស​ជនបរទេស​ម្នាក់​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​វត្តភ្នំ​ ឃាត់ខ្លួន​ បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ ដែល​ជា​បរទេស​ដូច​គ្នា បណ្ដាល​ឲ្យ​រង​របួស ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ថ្ងៃ​ទី​១៦​ ខែ​មិថុនា ​ឆ្នាំ​ស្ថិតនៅ​ចំណុច​ផ្លូវ​១៣​ កែង​១០៦ ​ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ គេ​ឃើញ​បុរស​បរទេស​ស្បែក​ស​២​នាក់ ប្រហែល​ទើបតែ​ចេញពី​ផឹកស៊ី មួយ​យប់​ទល់​ភ្លឺ​ បាន​ដើរ​ឈ្លោះ​គ្នា​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣ លុះ​មកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​បញ្ចេញ​ក្បាច់គុន​វ៉ៃ​គ្នា​ប្រាវ​ បណ្ដាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​ធ្ងន់​ផ្អើល​ប្រជាពលរដ្ឋ​ជិតខាង​ចោមរោម​មើល​ ព្រមទាំង​ជួយ​ឃាត់​ ហើយ​ហៅ​កម្លាំង​នគរបាល​មូលដ្ឋាន​មក​ឃាត់​ខ្លួន​ជន​បង្ក​តែម្តង។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ ខណៈ​ដែល​សមត្ថកិច្ច​នាំ​ខ្លួន​ជន​បង្ក​មកដល់​ប៉ុស្តិ៍ ​ដើម្បី​សួរនាំ​ តែ​ជន​បង្ក​រូប​នោះ ​ហាក់បីដូចជា​ឆ្លើយ​មិន​ដឹង​ខុសត្រូវ ព្រោះ​នៅ​ស្រវឹង​មិនទាន់​ស្វាង​នៅឡើយ៕
ជនបរទេស​ដាល់​គ្នា​ទាំង​ព្រឹក​ម្នាក់​ដេកពេទ្យ​ ម្នាក់ទៀត​ប៉ូលិស​ឃាត់​

ជនបរទេស​ដាល់​គ្នា​ទាំង​ព្រឹក​ម្នាក់​ដេកពេទ្យ​ ម្នាក់ទៀត​ប៉ូលិស​ឃាត់​