ក្លឹបJuventus ទិញខ្សែបម្រើឆ្នើមពីក្លឹប Roma

ក្លឹបសេះបង្កង់Juventus បានចុះហត្ថលេខាទិញខ្សែបម្រើ Miralem Pjanic ពីក្លឹប As.Roma ដែលលេងនៅ Calcio SerieA រួមគ្នា ក្នុងតម្លៃប្រមាណ ៣២លានផោន និង មានកុងត្រារយះពេល៥ឆ្នាំ។ ខ្សែបម្រើដែលជាPlay maker (អ្នកនាំលេង) រូបនេះស៊ុតបញ្ចូលទីបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន៣៣ប្រកួតអោយក្លឹប រដូវកាល ២០១៥-២០១៦។

Miralem-Pjanic-ft16

ខ្សែបម្រើសញ្ជាតិBosnia-Herzegovina រូបនេះ ត្រូវបាន លោកMassimiliano Allegri គ្រូបង្វឹកJuventus ចង់បានខ្សែបម្រើម្នាក់នេះ ដើម្បីពង្រឹងតំបន់កណ្តាលបន្ថែមទៀតជាមួយ Paul Pogba ដែលមានស្រាប់ រឺ ក្នុងករណីដែលPogba និងអាចផ្លាស់ចេញ នារដូវកាលក្រោយ គាត់និងកសាងក្រុមអោយល្អជាងនេះ។

13453668_1037843526307952_125760435_n

គួរបញ្ជាក់ផងដែរថា Miralem Pjanic ត្រូវក្លឹបRoma ទិញពីក្លឹប Lyon ក្នុងតម្លៃខ្លួន ១១លានផោនកាលពីឆ្នាំ២០១១ ។ហើយរយ:ពេលលេងអោយក្លឹប៥រដូវកាល គាត់បានជួយក្លឹប និងអភិវឌ្ឃន៏ខ្លួនក្លាយជាកីឡាករដែលមានទម្រង់លេង ធ្វើអោយក្លឹបធំៗមួយចំនួននៅអឺរ៉ុបចង់បាន មានដូចជាបិសាចក្រហម Man.United ប៉ុន្តែទីបំផុតគាត់សម្រេចចិត្តនៅជាមួយក្លឹបជើងឯកCalcio Serie A ៥សម័យជាប់គ្នានេះ។

គាត់បាននិយាយថាខ្ញុំសម្រេចចិត្តនៅទីនេះ ខ្ញុំបានមកដល់កន្លែងដ៏អស្ចារ្យ វាគឺជាកន្លែងដែលមានបរិយាកាសបរិសុទ្ធល្អ ហើយខ្ញុំត្រៀមខ្លួនលេងប្រកបដោយការតាំងចិត្ត ដើម្បីស្វែងរកជ័យជំនះអោយក្លឹប និង អ្នកគាំទ្រ។

ប្រភពពី Gaol

ដោយ ប៉ូលីន