ក្រុម​សៀម​រាប​ នឹង​ត្រូវ​ប៉ះ​ភ្នំពេញ​ក្រោន​វគ្គ​៨​ក្រុម​ Hun Sen Cup

ពាន​រង្វាន់ Hun Sen Cup ២០១៦ ​បាន​​រក​ឃើញ​ក្រុម​ខ្លាំង​៨​ក្រុម​ឡើង​ទៅ​លេង​វគ្គ​បន្ត​ហើយ ដោយ​ក្រុម​មក​ពី​ខេត្ត​មាន​តែ​ក្រុម​សៀមរាប​មួយ​គត់​ដែល​មាន​សមត្ថភាព​ឡើង​មក​ដល់​វគ្គ៨​ក្រុម​ចុង​ក្រោយ​​នេះ។ ដោយ​ឡើង​ដល់​វគ្គ​​នេះ ក្រុម​សៀមរាប ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

ក្រុម​សៀម​រាប​ នឹង​ត្រូវ​ប៉ះ​ភ្នំពេញ​ក្រោន​វគ្គ​៨​ក្រុម​ Hun Sen Cupក្រុម​សៀមរាប

 

៨​ក្រុម​ដែល​ឡើង​រួម​មាន៖

 

ពូល​ A ​៖ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​លេខ​១ ​និង​ខេម​បូឌាន​ថាយ​ហ្គឺរ​លេខ​២
ពូល B ៖ ​ក្រសួង​ការពារ​ជាតិ​លេខ១ និង​បឹង​កេត​អង្គរ​លេខ​២
ពូល C ​៖ ​ភ្នំពេញ​ក្រោន​លេខ​១ ​និង​ស៊ីម៉ាក់​លេខ​២
​ពូល D ៖ ​ណាហ្គាវើល​លេខ​១ និង​ក្រុម​ខេត្ត​សៀមរាប​លេខ​២

 

នៅ​វគ្គ​៨​ក្រុម​នេះ​ប្រើ​រូប​មន្ត​លេខ​១​ពូល​ A ​ប៉ះ​លេខ​២ ពូល B ​នោះ​កម្មវិធី​ប្រកួត​មាន​ដូច​ខាង​ក្រោម៖

 

កាលបរិច្ឆេទ​

ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​

ម៉ោង​

កីឡដ្ឋាន​

ថ្ងៃ​ពុធ ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៦​

​​ បឹង​កេត​អង្គរ

ប៉ះ​

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​

:៣០​

ស្ដាត​ចាស់​

​Cam-Tiger ​

ប៉ះ​

ក្រសួង​ការពារ​ជាតិ​

:៣០​

​RSN

សៀមរាប​

ប៉ះ​

ភ្នំពេញ​ក្រោន​

:៣០​

ពហុ​កីឡដ្ឋាន​ជាតិ​

ស៊ីម៉ាក់

ប៉ះ​

ណាហ្គាវើល​

:០០​

ពហុ​កីឡដ្ឋាន​ជាតិ​

 

អត្ថបទ៖ មុន្នី រម្យ