គ្រូ​បង្វឹក​អាល្លឺម៉ង់ ​សុំទោស​ចំពោះ​​​កាយវិការ​​​​មិន​សមរម្យ​របស់​​ខ្លួន

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Jogi Low​ ​បាន​និយាយ​សុំទោស ចំពោះ​កាយ​វិការ​មិន​សមរម្យ​របស់​ខ្លួន​ ដែល​លោក​បាន​​​យក​ដៃ​លូក​ខោ​ទាំង​ខាង​មុខ​ និង​ខាង​ក្រោយ​ អំឡុង​ការ​​ប្រកួត​ ដែល​អាល្លឺម៉ង់​ ឈ្នះ​អ៊ុយក្រែន​ ២-០​​​ កាល​​ប្រកួត​ដំបូង​​ Euro 2016 និង​ត្រូវ​កាមេរ៉ា​ទូរទស្សន៍​ចាប់​សកម្មភាព​របស់​លោក​បាន។

 

គ្រូ​បង្វឹក​អាល្លឺម៉ង់ ​សុំទោស​ចំពោះ​​​កាយវិការ​​​​មិន​សមរម្យ​របស់​​ខ្លួន

 

បុរស​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៥៦​ឆ្នាំ ដែល​ជួយ​ឲ្យ​ក្រុម​អាល្លឺម៉ង់ លើក​ពាន​ World Cup ​កាល​ឆ្នាំ​២០១៤ រូប​នេះ​ បាន​និយាយ​ថា៖ “ខ្ញុំ​បាន​ឃើញ​រូបភាព​​ហើយ ប៉ុន្តែ​ពេល​ខ្លះ​​អ្នក​ធ្វើ​អ្វី​ ដោយ​ការ​ភ្លេច​ខ្លួន។ ខ្ញុំ​មិន​ដឹង​ថា មាន​មនុស្ស​ចាប់​អារម្មណ៍​សកម្មភាព​របស់​ខ្ញុំ​ខ្លាំង​ចឹង​សោះ។ វា​បាន​កើត​ឡើង​ហើយ ខ្ញុំ​សុំទោស។​ វា​​ជា​វិធី​សាស្ត្រ​ផ្ដោត​អារម្មណ៍​សម្រាប់​ខ្ញុំ។ ខ្ញុំ​នឹង​ព្យាយាម​ ប្រើ​កាយវិការ​ឲ្យ​ខុស​ប្លែក​ពី​នោះ​ នា​ពេល​អនាគត​ចាប់​ពី​ពេល​នេះ​ត​ទៅ”៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ guardian