រាំ​បូ នឹង​សម្តែង​ក្នុង​ភាពយន្ត​បែប​វាយប្រហារ​ជាថ្មី​

Videos


តារាហូលីវូតវ័យ ៦៩ ឆ្នាំ លោក Sylvester Stallone ដែលគេស្គាល់ថាជាកំពូលរាតាភាពយន្តបែបវាយប្រហារ និង វាយតប់ជាយូរមកហើយនោះ បានសហការណ៍ជាមួយផលិតករ Daniel Casey ក្នុងផលិតកម្ម STX Entertainment ដើម្បីផលិតខ្សែភាពយន្តថ្មីមួយ ។

គម្រោងផលិតខ្សែភាពយន្តនេះ ត្រូវបានសមាជិកក្នុងក្រុមដាក់ឈ្មោះថា Godforsaken ដែលអាចជាចំណងជើងរឿង ឬ អាចធ្វើការផ្លាស់ប្តូរវិញនៅពេលចេញរួចជាផ្លូវការ ។

រាំ​បូ នឹង​សម្តែង​ក្នុង​ភាពយន្ត​បែប​វាយប្រហារ​ជាថ្មី​

លោក Satllone នឹងសម្តែងជាតួអង្គក្នុងរឿងនេះ ដោយសម្តែងជាអតីតឧក្រិដ្ឋជនមួយរូប រស់នៅក្នុងភាពសោកស្តាយ និង សោកស្តាយនូវទង្វើដែលខ្លួនបានធ្វើ និង មានទំនាស់ជាមួយសមាជិកគ្រួសាររបស់ខ្លួន ។តួអង្គក្នុងរឿងនេះនៅពេលដឹងថា កូនប្រុសរបស់ខ្លួនបានស្លាប់លោកត្រូវឈប់គិតពីសភាពវិលវល់ក្នុងអារម្មណ៍ ហើយត្រូវយកចិត្តទុកដាក់មកថែរក្សានឹងការពារសមាជិកគ្រួសារ និង សងសឹកដើម្បីកូន ។

រាំ​បូ នឹង​សម្តែង​ក្នុង​ភាពយន្ត​បែប​វាយប្រហារ​ជាថ្មី​

គួរបញ្ជាក់ថា លោក Stallone ថ្មីៗនេះលោកទើបនឹងទទួលពានរង្វាន់ Golden Globe ក្នុងការសម្តែងរបស់លោកក្នុងរឿង Creed ។លើសពីនេះលោកក៏គ្រោងនឹងសម្តែងក្នុងខ្សែភាពយន្តមួយទៀតផងដែរ គឺរឿង Omerta ដោយដើរតួជាបងធំក្រុមជនអន្ធពាល ៕

                                                                                  សុផល