ព្រែក Surprise គូស្នេហ៍​ទាំងយប់​ដល់​ក្នុងផ្ទះ​

Videos


ចំណងស្នេហ៍ ព្រែក និងគូស្នេហ៍វ័យក្មេង កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ហើយនៅយប់ម៉ិញនេះ ព្រែក បានរៀបចំកាដូ សម្រាប់ថ្ងៃកំណើតរបស់គូស្នេហ៍យ៉ាងភ្ញាក់ផ្អើលបំផុត គឺ ព្រែក បានទៅដល់បន្ទប់ គេងក្នុងផ្ទះរបស់គូស្នេហ៍ខ្លួន ហើយ Surprise គូស្នេហ៍ជាមួយនំខេកនិងកាដូវត្ថុអនុស្សាវរីយ៍ផ្សេងៗ ។ ព្រែក បានទៅដល់ផ្ទះគូស្នេហ៍របស់ខ្លួនទាំងយប់អាធាត្រដើម្បីធ្វើឲ្យគូស្នេហ៍ខ្លួនមានការភ្ញាក់ផ្អើល ។

ព្រែក ថែមទាំងនិយាយថា «រីករាយថ្ងៃកំណើតអូនសម្លាញ់ចិត្តបង ។ ថ្ងៃនេះអូនតែងតែប្រាប់បងថា ជាថ្ងៃដែលអូនរង់ចាំ ព្រោះជាថ្ងៃល្អ ១៦, ០៦, ២០១៦ បងក៏រង់ចាំថ្ងៃនេះដែរ ។ ក្នុងចិត្តសប្បាយផង និងបារម្ភផង ខ្លាចមិនធ្វើអោយអូនសប្បាយចិត្តខ្លាំងនៅថ្ងៃនេះ ប៉ុន្តែបងក៏សប្បាយចិត្តពេលអូននិយាយថា អោយតែបាននៅក្បែរបង អូនសប្បាយចិត្តហើយ មិនត្រូវការអ្វីធំដុំទ្បើយ ។

ព្រែក Surprise គូស្នេហ៍​ទាំងយប់​ដល់​ក្នុងផ្ទះ​

រាល់ពេលបងនៅក្បែរអូន បងសែនសប្បាយចិត្ត ព្រោះអូនជានារីដ៏ស្អាត ស្អាតរហូតបងមើលមិនឃើញថា ពិភពលោកនេះមានស្រីស្អាតទៀតទ្បើយ ព្រោះអូនជាទេពធីតា ដែលស្ថិតក្នុងចិត្តបងតែម្នាក់គត់ ។ រយៈពេលជិតមួយឆ្នាំមកហើយ ដែលបងបានរស់នៅជាមួយអូន បងតែងតែសង្ឃឹមថា ពួកយើងនឹងបានរៀបការ ថ្ងៃណាមួយជាមិនខាន។ អូនចូលចិត្តសប្បាយ មិនសូវខ្វល់ច្រើន ដូច្នេះបងតែងតែចូលចិត្តឃើញអូនសើច ញញឹម បងក៏សប្បាយចិត្តដែរ ។

ព្រែក Surprise គូស្នេហ៍​ទាំងយប់​ដល់​ក្នុងផ្ទះ​

បងសូមជូនពរអូនសម្លាញ់អោយមានសម្រស់កាន់តែស្អាត រាងកាន់តែស្រលូន ក្មេងជាងវ័យ ស្រលាញ់បងកាន់តែខ្លាំង និងគ្រួសារអូនផងដែរ ។ មោ៉ង ១២ និង ០១ នាទី អរគុណដល់គ្រួសារអូន ដែលអនុញ្ញាតអោយបងទៅ Surprise ដល់ផ្ទះ កណ្តាលយប់ចឹងម៉ង» ។

ព្រែក Surprise គូស្នេហ៍​ទាំងយប់​ដល់​ក្នុងផ្ទះ​

ពាក្យពេចន៍របស់ ព្រែក ពិតជាធ្វើឲ្យអ្នកក្នុងនិងក្រៅសិល្បៈរំជួលចិត្ត និងជូនពរគូស្នេហ៍វ័យក្មេងមួយគូនេះ បានរៀបការនិងគ្នាឆាប់ ។ ការពិត ព្រែក មានគម្រោងរៀបការនិងគូស្នេហ៍ក្នុងពេលឆាប់ៗនេះដែរ ប៉ុន្តែដោយសារចង់សន្សំប្រាក់ឲ្យបាន ច្រើនសិន ទើ់បរៀបការ ៕ អាលីណា

ព្រែក Surprise គូស្នេហ៍​ទាំងយប់​ដល់​ក្នុងផ្ទះ​
ព្រែក Surprise គូស្នេហ៍​ទាំងយប់​ដល់​ក្នុងផ្ទះ​
ព្រែក Surprise គូស្នេហ៍​ទាំងយប់​ដល់​ក្នុងផ្ទះ​
ព្រែក Surprise គូស្នេហ៍​ទាំងយប់​ដល់​ក្នុងផ្ទះ​
ព្រែក Surprise គូស្នេហ៍​ទាំងយប់​ដល់​ក្នុងផ្ទះ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត