ដុំ​ពេជ្រ​​​​ធំ​បំផុត​អាយុ​៣​ពាន់​លាន​ឆ្នាំ ​ដាក់​ដេញ​ថ្លៃ​​បំបែក​កំណត់ត្រា​​៧០លាន​ដុល្លារ​

​ដុំ​​ពេជ្រ​​​​ធំ​បំផុត​​​​​​​​​នេះ​ ត្រូវ​បាន​​​​រក​ឃើញ​កាល​ពី​ឆ្នាំ​មុន​ ​ដែល​គេ​​បាន​ដាក់​​តាំង​បង្ហាញ​​នៅ​​ទីក្រុង​​ឡុងដ៏ ​​ប្រទេស​អង់គ្លេស​​​​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​ ​​​​​ មុន​​ពេល​​​ដាក់​លក់​​​​បំបែក​​កំណត់​ត្រា​ពិភព​លោក​​​​តម្លៃ​ ៧០​លាន​ដុល្លារ​។​

 

ដុំ​ពេជ្រ​​​​ធំ​បំផុត​អាយុ​៣​ពាន់​លាន​ឆ្នាំ ​ដាក់​ដេញ​ថ្លៃ​​បំបែក​កំណត់ត្រា​​៧០លាន​ដុល្លារ​

 

​ដុំ​ពេជ្រ​​នេះ​​មាន​​ឈ្មោះ​ Lesedi la Rona ​​មាន​អាយុកាល​​ ៣​ពាន់​លាន​ឆ្នាំ ​ទំហំ​ ១ ១០៩​​ការ៉ាត់​ ​​គឺ​ស្មើ​នឹង​​កូន​​បាល់​ថេនីស។​

 

​ដុំ​ពេជ្រ​​​ដ៏​កម្រ​ខាង​លើ​​ត្រូវ​បាន​​​​​​​ក្រុម​ហ៊ុន​ Lucara Diamond Corp ​ជា​​អ្នក​​រក​ឃើញ​​នៅ​កន្លែង​រុករក​រ៉ែ​​​ក្នុង​ប្រទេស​​បុតស្វាន់ណា កាល​ពី​ខែ​​វិច្ឆិកា​ ​ឆ្នាំ​ ២០១៥ ដែល​គេ​រៀបរាប់​ថា​ជាដុំ​​​ពេជ្រ​​មាន​តែ​មួយ​​​​​​​​​​​តាំង​ពី​​​ចាប់​ផ្ដើម​​រុករក​ និង​​ធំបំផុត​​​មិន​ធ្លាប់​​មាន​​ក្នុង​រយៈពេល​​ជាង​ ១០០​ឆ្នាំ​ចុងក្រោយ។

 

ក្រោយ​ដាក់​តាំង​បង្ហាញ​​ Lesedi la Rona នឹង​​សម្រេច​លក់​​​​ដេញ​ថ្លៃ​នៅ​ថ្ងៃ​​ទី ២៩​​មិថុនា​ខាង​មុខ​ ដោយ​រំពឹង​ថា​​នឹង​​លក់​​​បំបែក​កំណត់​ត្រា​បាន​ ៧០លាន​ដុល្លារ​ នៅ​ទីស្នាក់ការ​  Sotheby’s Bond Street  ទីក្រុង​ឡុងដ៏៕

 

ដុំ​ពេជ្រ​​​​ធំ​បំផុត​អាយុ​៣​ពាន់​លាន​ឆ្នាំ ​ដាក់​ដេញ​ថ្លៃ​​បំបែក​កំណត់ត្រា​​៧០លាន​ដុល្លារ​

 

ដុំ​ពេជ្រ​​​​ធំ​បំផុត​អាយុ​៣​ពាន់​លាន​ឆ្នាំ ​ដាក់​ដេញ​ថ្លៃ​​បំបែក​កំណត់ត្រា​​៧០លាន​ដុល្លារ​

 

ដុំ​ពេជ្រ​​​​ធំ​បំផុត​អាយុ​៣​ពាន់​លាន​ឆ្នាំ ​ដាក់​ដេញ​ថ្លៃ​​បំបែក​កំណត់ត្រា​​៧០លាន​ដុល្លារ​

 

ចុចអាន៖ រក​ឃើញ​​​គ្រាប់​ពេជ្រ​យក្ស​ធំ​បំផុត​មួយ​លើ​ផែន​ដី​ ទំហំ​៤០៤​ការ៉ាត់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Telegraph

  • ដុំ​ពេជ្រ​​​​ធំ​បំផុត​អាយុ​៣​ពាន់​លាន​ឆ្នាំ ​ដាក់​ដេញ​ថ្លៃ​​បំបែក​កំណត់ត្រា​​៧០លាន​ដុល្លារ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:ជីវិតនិងសង្គម