ជម្រើស​ថែរក្សា​សម្រស់​ល្អ​ឥត​ខ្ចោះ​សម្រាប់​បុរស

ចាប់​ពី​ថ្ងៃ​ទី​១២-មីនា​ ដល់​ថ្ងៃ​ទី៧-មិថុនា កន្លង​ទៅ​នេះ ក្រុមហ៊ុន យូនីលីវើល បាន​រៀបចំ​កម្មវិធី​ផ្តល់​សំណាង និង​រង្វាន់​ជាច្រើន​ពី​ផលិតផល Vaseline Men នៅ​តាម​តារាង​បាល់ទាត់​ចំនួន​១០ និង​តាម​ក្លឹប​ហាត់​ប្រាណ​ចំនួន​៦ នៅ​រាជធានី​ភ្នំពេញ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​នៅ​តាម​កន្លែង​ទាំង​នោះ​តាម​រយៈ​ការ​ចូលរួម​ក្នុង​ការ​សាកល្បង​ប្រើប្រាស់​ផលិតផល Vaseline Men និង​ការ​លេង​ហ្គេម​ជាមួយ​ការ​ថត​រូប​ជា​អនុស្សាវរីយ៍​ជាមួយ​កីឡាករ​ឆ្នើម ធារីចន្ថា ប៊ីន។

 

ជម្រើស​ថែរក្សា​សម្រស់​ល្អ​ឥត​ខ្ចោះ​សម្រាប់​បុរស

 

មិន​ត្រឹម​តែ​ជា​ការ​ផ្ដល់​យោបល់​ក្នុង​ការ​សាកល្បង​ផលិតផល​ផ្ទាល់​នោះ​ទេ Vaseline Men ក៏​បាន​ផ្តល់​កាដូ​លើក​ទឹក​ចិត្ត​ ដែល​កាដូ​ទាំង​នោះ​អាច​យក​មក​ប្រើប្រាស់​បាន​នៅ​កន្លែង​ហាត់​ប្រាណ និង​​លេង​បាល់​ទាត់​បាន​ជា​ប្រចាំ​ផង​ដែរ។

 

អ្នក​ជំនាញ​បាន​ផ្តល់​ប្រឹក្សា​ក្នុង​ការ​ជ្រើសរើស​ប្រភេទ​ Vaseline Men ដែល​ត្រូវ​នឹង​ស្បែក​មុខ​របស់​ពួក​គេ និង​របៀប​ប្រើប្រាស់​ផលិតផល​ត្រឹម​ត្រូវ។

 

Vaseline Men មាន​ផលិតផល​ពិសេស​សម្រាប់​ស្បែក​មុខ​បុរស​ ដូចជា​៖

១. Oil Control៖ សម្រាប់​ផ្ទៃមុខ​មាន​ជាតិ​ខ្លាញ់​ខ្លាំង

២. 7 Anti Acne៖ សម្រាប់​ផ្ទៃមុខ​ដែល​កើតមុន និង​សម្រាប់​បង្ការ​ការ​កើត​មុន​

៣. Spot Removal៖ សម្រាប់​ផ្ទៃមុខ​មាន​ស្នាម​អុជ​ខ្មៅ និង​ជាំ​ដោយសារ​ស្នាម​មុន​

៤. Cream SPF15៖ សម្រាប់​ផ្ទៃ​មុខ​ធម្មតា​ដែល​ចង់​បាន​ភាព​ស​ភ្លឺ​រលោង ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ។

 

ពី​ការ​បំបាត់​មុន កម្ចាត់​ជាតិ​ខ្លាញ់​លើ​ស្បែក​មុខ និង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​ស​​ភ្លឺ​ស្រស់​ថ្លា Vaseline Men ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​ជូន​ដល់​មិត្ត​បុរស​ទាំងអស់​គ្នា។ ផ្អែក​លើ​រូបមន្ត​ដ៏​ពិសេស​សម្រាប់​បុរស​នោះ Vaseline Men តែង​ជួយ​ឲ្យ​បុរស​គ្រប់​រូប​ទទួល​បាន​ភាព​ទាក់ទាញ​ទាំង​ផ្នែក​ផ្ទៃ​មុខ និង​សុខភាព​រាង​កាយ។

 

ជម្រើស​ថែរក្សា​សម្រស់​ល្អ​ឥត​ខ្ចោះ​សម្រាប់​បុរស

 

Vaseline Men អានុភាព​ដើម្បី​ស្បែក​មុខ​ភ្លឺ​ស្រស់​ថ្លា​សម្រាប់​បុរស!

 

ជម្រើស​ថែរក្សា​សម្រស់​ល្អ​ឥត​ខ្ចោះ​សម្រាប់​បុរស

 

ជម្រើស​ថែរក្សា​សម្រស់​ល្អ​ឥត​ខ្ចោះ​សម្រាប់​បុរស

 

អត្ថបទ៖ ពាណិជ្ជកម្ម