ម៉ាឡេស៊ី​​រក​ឃើញ​​​អ្នក​សុំទាន​ភាគ​ច្រើន​ ​មាន​ជាង​អ្នក​ដាក់​ទាន​​​​

​​នា​ពេល​​ថ្មី​នេះ​​ៗ ​​​​អាជ្ញាធរ​​ប្រទេស​ម៉ាឡេស៊ី ​បាន​​​​​​​​​រក​ឃើញ​​​​ថា​អ្នក​​​ដើរ​ទាន​​តាម​ដង​ផ្លូវ​​​ភាគច្រើន​​​មាន​ប្រាក់​ច្រើន​​ជាង​​​​​​អ្នក​​​​ដាក់​ទាន​​ទៅ​ទៀត។ នេះ​បើ​តាម​ឲ្យ​ដឹង​របស់​​​​ប្រធាន​នាយកដ្ឋាន​​សុខុមាលភាព​សង្គម​​​​​ប្រចាំ​រដ្ឋ​​ Penang ​លោក​ Said Sidup ​។​

 

ម៉ាឡេស៊ី​​រក​ឃើញ​​​អ្នក​សុំទាន​ភាគ​ច្រើន​ ​មាន​ជាង​អ្នក​ដាក់​ទាន​​​​

 

​​​​លោក​​​ថ្លែង​បែប​នេះ​​គឺ​​ផ្អែក​ទៅ​លើ​​ព័ត៌មាន​​​​ទទួល​​​​​បាន​​ពី​ក្រុម​​​អាជ្ញាធរ​​​​ធ្វើ​​ការ​សាកសួរ​​លើ​​បណ្ដា​អ្នក​សុំទាន​​ ក្នុង​​​ប្រតិបត្តិការ​​​បោស​សម្អាត​​​​​អ្នក​សុំទាន​ ​និង​ជនអនាថា​​ ដោយ​​មួយ​ថ្ងៃ​​ពួក​គេ​សុំ​បាន​ ១០០០​រីងហ្គីត ឬ​​ ២៤៤​ដុល្លារ​អាមេរិក​​ឯណោះ​។

 

“​ចិត្ត​សប្បុរស​ធម៌​​របស់​​ប្រជាជន​ម៉ាឡេស៊ី​ ​បាន​ផ្ដល់​​ឱកាស​​​​ឲ្យ​ក្រុម​អ្នក​សុំទាន​​​​​កាន់​តែ​មាន​បាន”។ នេះ​បើ​តាម​​ប្រភព​​ខាង​លើ​​​​ប្រាប់​​អ្នក​យក​ព័ត៌មាន​​​​​ បន្ទាប់​​ពី​​កម្មវិធី​​​អប់រំ​​​​​សាធារណជន​​​ ​​ក្នុង​ការ​ឆ្លើយ​តប​​នឹង​​បញ្ហា​អ្នក​​សុំទាន។

 

លោក​ Said បាន​​​ណែនាំ​​ឲ្យ​សាធារណជន​​​​ មាន​ការ​ប្រុង​ប្រយ័ត្ន​​​​ពេល​​​​​ឲ្យ​​ប្រាក់​​ទៅ​​អ្នក​​សុំទាន​ ព្រោះ​អ្នក​សុំ​ទាន​​ខ្លះ​​​​​​ជា​​ក្រុម​បក្សពួក​​រកស៊ី។ លោក​បន្ត​ថា​ អ្នក​ដែល​​ចង់​បរិច្ចាគ​​​គួរ​​តែ​​​​ចូលរួម​ជាមួយ​​​អង្គភាព​ ឬ​អង្គការ​ដែល​បាន​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ​​​ ដូច​ជា​អង្គការ​សុខុមាលភាព​ និង​​តាម​វិហារ​ជាដើម។

 

គួរ​បញ្ជាក់​ថា​​​ នាយកដ្ឋាន​​​​​ដដែល​​បាន​​​​បើក​ប្រតិបត្តិការ​​​​ចំនួន​ ១៥០​លើក​ ​​ក្នុង​ការ​​បោស​សម្អាត​អ្នក​សុំទាន​ចាប់​តាំង​ពី​ខែ​មករា​មក​​​ ​និង​ចាប់​​​អ្នក​សុំទាន់​បាន​ចំនួន​ ២០១​នាក់ ​ដោយ​​ ១៤២​នាក់​​ជា​ប្រជាជន​ម៉ាឡេស៊ី និង​​​​ក្រៅ​ពី​នេះ​ជា​ជនបរទេស៕

 

ម៉ាឡេស៊ី​​រក​ឃើញ​​​អ្នក​សុំទាន​ភាគ​ច្រើន​ ​មាន​ជាង​អ្នក​ដាក់​ទាន​​​​

 

ចុចអាន៖ ស្រី​ស្អាត​ម្ចាស់​ Blog ​មួយ​នៅ​ម៉ាឡេស៊ី Fan ថា​ស្អាត​មិន​ធម្មតា

ចុចអាន៖ ក្រុមហ៊ុន​អាកាស​ចរណ៍​​ម៉ាឡេស៊ី​​​មួយ​​ ​​តម្រូវ​​​ឲ្យ​​​​​អនុវត្ត​​ច្បាប់​​​សាសនា​​​​​​ឥស្លាម ជា​លើក​ដំបូង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Star