ហាង Central Mall រៀបចំកម្មវិធីពិសេស សម្រាប់កូនៗចង់ទិញកាដូ ជូនអ្នកមានគុណ ក្នុងថ្ងៃទិវាឪពុក! (មានវីដេអូ)

ភ្នំពេញ៖ ជាការពិត ឪពុកគ្រប់រូបតែង ចង់ឲ្យកូនប្រុស-ស្រី មានសេចក្តីសុខ ទោះបីរូបលោក លំបាកវេទនាយ៉ាងណាក៏ដោយ។ ជាពិសេស ឪពុកតែងតែពុះពារ រាល់ឧបសគ្គ តស៊ូខំធ្វើការងារ មិនត្អូញត្អែរ ព្រោះតែចង់ឲ្យអនាគតរបស់កូនៗ បានល្អ និងមានរឿងជាច្រើនទៀត ដែលឪពុកលះបង់ ដើម្បីកូន អាចរស់នៅស្រួល ដូចកូនដទៃ ទោះគាត់ត្រូវហត់កាយយ៉ាងណា។
នេះជាទឹកចិត្តឪពុក ដែលមានចំពោះកូនៗ ដែលគ្មានប្រៀបស្មើនឹងរូបលោក បានឡើយ ហើយនៅតែសល់ប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ទិវាដឹងគុណឪពុក បានមកដល់ហើយ ចុះសម្រាប់អ្នកជាកូនវិញ តើមានអ្វីពិសេស ជូនទៅអ្នកមានគុណ?

ឆ្លៀតក្នុងឱកាសនេះដែរ ហាង Central Mall ក៏បានរៀបចំកម្មវិធីដ៏ពិសេសមួយ សម្រាប់កូនៗ ចង់ទិញកាដូជូនលោកឪពុក នៅក្នុងថ្ងៃដែលសំខាន់ ដែលនឹងឈាន មកដល់ក្នុងពេលឆាប់ៗនេះ។ ក្នុងនោះដែរ រាល់ការទិញទំនិញនៅក្នុងហាង Central Mall ចាប់ពីតម្លៃ១០០ដុល្លារឡើងទៅ អ្នកនឹងទទួលបាននំខេកដ៏ស្រស់ស្អាតមួយ ពីហាងTous LesJours ដោយឥតគិតថ្លៃ សម្រាប់ជូនឪពុករបស់អ្នកទៀតផង។ ចំពោះកម្មវិធីនឹងចាប់ផ្តើម ពីថ្ងៃទី១ រហូតដល់១៩ ខែមិថុនា ឆ្នាំ២០១៦ផងដែរ។

គួររំលឹកផងដែរថា ហាងCentral Mall – Phnom Penh ដែលជាហាងមួយអាចធ្វើឲ្យ លោកអ្នកមានជំនឿទុកចិត្តក្នុងការជាវ នូវផលិតផលសុទ្ធ ដែលនាំចូលពីប្រទេស ក្រៅពិតៗ ជាមួយនឹងគុណភាពល្អ និងអាចធានាបានថែមទៀត។ សម្រាប់ហាងដ៏ពេញនិយមមួយនេះផ្ទាល់ បាននាំចូលម៉ាកល្បីៗ ដូចជា Samsonite American Tourister Tactical 5.11 The North Face និងម៉ាក Victorinox ហើយម៉ាកទាំងអស់នេះមានផលិតផល ដូចជា វ៉ាលីស កាបូបស្ពាយ កាបូបនារី សម្លៀកបំពាក់គ្រប់ម៉ូតទាំងនារី ទាំងបុរស នាឡិកា ស្បែកជើង សំរាប់អតិថិជនប្រើប្រាស់ ជាលក្ខណៈបែបធ្វើដំណើរកំសាន្ត បំពេញភារៈកិច្ចការងារ ធ្វើដំណើរបែបផ្សងព្រេង និងបែបទាហាន ប៉ូលីសជាដើម។

ប្រិយមិត្ត អាចស្វែងរកហាង Central Mall បាន ដែលមានអាស័យដ្ឋាន នៅកាច់ជ្រុង ខាងលិចផ្សារធំថ្មី។ ទំនិញមួយចំនួននៅហាង Central Mall Phnom Penh មានផ្តល់ជូនពិសេសនូវសេវាធានារ៉ាប់រង ទូទាំងពិភពលោកផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០ ឬហ្វេសប៊ុក Central Mall- Phnom Penh ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហាង Central Mall រៀបចំកម្មវិធីពិសេស សម្រាប់កូនៗចង់ទិញកាដូ ជូនអ្នកមានគុណ ក្នុងថ្ងៃទិវាឪពុក! (មានវីដេអូ)