ក្រោយ​ជួប​រឿង​អាស្រូវ វ៉ាន់ នីឡា បង្ហោះ​សារ​លែង​ចង់​រស់

ក្រោយ​ពី​ផ្ទុះ​រឿង​អាស្រូវ​មួយ​រយៈ​នេះ​មក​ ធ្វើឲ្យ​តារា​ចម្រៀង​កញ្ញា  វ៉ាន់ នីឡា បានព្រលយ​សម្ដី​សោកសង្រេង​ជាច្រើន រហូត​ដល់​នាង​ហ៊ាន​និយាយ​ថា ​មាន​អារម្មណ៍​លែង​ចង់​រស់​នៅថែម​ទៀត​ផង។

 

ក្រោយ​ជួប​រឿង​អាស្រូវ វ៉ាន់ នីឡា បង្ហោះ​សារ​លែង​ចង់​រស់

 

ក្នុង​សំណេរ​ដែល​ប្អូន​​ស្រី​កវី សុខ ជំនោរ បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook  យប់មិញ​នោះ​​បាន​រៀបរាប់​ក្នុង​ន័យ​​ឈឺចាប់​របស់​ខ្លួន​ដោយសារ​តែ​រឿង​គេ​បង្ហោះ​រូប​អាក្រាត​របស់​នាង​កន្លង​មក។

 

សារ​​នោះ​សរសេរ​​ថា “ហេតុអ្វី​ក៏​ជីវិត​របស់​ខ្ញុំ​ត្រូវ​ជួប​រឿង​ដ៏​អាក្រក់​នឹង​គួរ​អោយ​អាម៉ាស់​បែបនេះ។ ពី​មួយ​ទៅ​មួយ​ថ្ងៃ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​ទទួល​យក​រឿង​នេះ​លែង​បាន​ទៀត​ហើយ។ ខ្ញុំ​បាន​ឃើញ​រាល់​ខម​មេន​នៅ​តាម​បណ្ដា​ផេក​ផ្សេងៗ  ខ្ញុំ​មាន​ទឹកចិត្ត​តស៊ូ​នៅ​ពេល​ដែល​បង​ប្អូន​លើក​ទឹកចិត្ត ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ដែល​បង​ប្អូន​ឃើញ​ខ្ញុំ​ដួល​ហើយ​នៅ​តែ​ហុច​ដៃ​ឲ្យ​នាង​ខ្ញុំ​ក្រោក​ឈរ​សារ​ឡើងវិញ។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ឃើញ​នៅ​ខមមេន​មាក់ងាយ​ម្ដង​ៗ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ​ថា​លែង​ចង់​រស់ .. ឬ​ទាល់​តែ​រលាយ​បាត់​ខ្ញុំ​ពី​លោក​នេះ​ទៅ​ទើប​រឿង​ដ៏​កខ្វក់​មួយ​នេះ​រលាយ​បាត់​ដែរ??? ការ​ឈឺចាប់​ដ៏​ធំធេង​មួយ​នេះ​សូម​ផ្ញើ​ជូន​ទៅ​បុរស​ម្នាក់​នោះ​ជា​ពិសេស ”។

 

ក្រោយ​ជួប​រឿង​អាស្រូវ វ៉ាន់ នីឡា បង្ហោះ​សារ​លែង​ចង់​រស់

 

ទោះ​ជា​បែប​នេះ​ក្ដី​ក៏​នៅ​តែ​មាន​អ្នក​គាំទ្រ​ជាច្រើន​បាន​និយាយ​លួងលោម និង​លើក​ទឹកចិត្ត​នាង​ឲ្យ​រឹងមាំ​កុំ​ចុះចាញ់​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ​នេះ​។

 

កន្លង​មក វ៉ាន់ នីឡា និង​ក្រុម​គ្រួសារ​ក៏​ធ្លាប់​បាន​សំណូមពរ​ដល់​អ្នក​លេង​អ៊ីនធឺណិត​ទាំងអស់​កុំ​ចែករំលែក​នូវ​រូបភាព​អាក្រាត​របស់​នាង​បន្ត​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា ក៏​នៅ​តែមាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​​មួយ​ចំនួន​តូច​បន្តចែក​រំលែក​តៗ​គ្នា ដែល​ជា​ហេតុ​នាំ​ឲ្យ​នាង​មាន​អារម្មណ៍​មិន​ស្ងប់៕

 

អត្ថបទ៖ទ្រី រ៉ាវី