Lee Min Ho ឈ្នះ​ពាន​និង​លេចធ្លោ​ក្នុង​កម្មវិធី​​ពាន​រង្វាន់​ភាពយន្ត​នៅ​ចិន

តារា​សម្ដែង​កូរ៉េ Lee Min Hoបាន​ក្លាយ​ជា​តារា​ដែល​ចែងចាំង​ជាងគេ​ អំឡុង​ពេលកម្មវិធី​ប្រគល់​ពានរង្វាន់ “2016 Weibo Movie Night” ដែល​រៀបចំ​មជ្ឈមណ្ឌល​តាំង​ពិពណ៌នា Shanghai New International Expo Center ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី ១៣ ខែ មិថុនា។

 

Lee Min Ho ឈ្នះ​ពាន​និង​លេចធ្លោ​ក្នុង​កម្មវិធី​​ពាន​រង្វាន់​ភាពយន្ត​នៅ​ចិន

 

បើ​តាម​ផលិតកម្ម MYM ​ជា​ដំបូល​ផ្ទះ​របស់ Lee Min Ho​បាន​បញ្ជាក់​ថា តារា​រូប​នេះ​បាន​ឈ្នះ​ពាន “Asian Cinema Pioneer” ។ សម្រាប់​ “2016 Weibo Movie Night”គឺ​ជា​កម្មវិធី​ថ្មី​​ដែល​​ទើប​រៀបចំ​លើក​ដំបូង ដោយ​រាជានុញ្ញាត​​អ្នក​គាំទ្រ​ខាង​វិស័យ​ភាពយន្ត​១០០​លាន​នាក់​​សម្រេចចិត្ត​កំណត់​អ្នក​ឈ្នះ​ពាន​តាម​ការ​វាយ​តម្លៃ​របស់​ពួក​គេ​និង​បោះឆ្នោត​តាម​អនឡាញ។

 

អ្នក​តំណាង​​បណ្ដាញ​សង្គម Weibo​បាន​ថ្លែង​ថា​៖”តាម​រយៈ​ការ​ទទួល​ស្គាល់​នេះ Lee Min Ho​ អាច​​ក្លាយ​ជា​​តារា​សម្ដែង​ខ្សែភាពយន្ត​ម្នាក់​ដែល​តំណាង​ឱ្យ​តំបន់​អាស៊ី។ វា​ពិត​ជា​មាន​អត្ថន័យ​ពិសេស​ណាស់ ដែល Min Ho​អាច​ទទួល​ពាន​ដោយ​​ការ​វាយ​តម្លៃ​របស់​សាធារណជន​ចិន​ខ្លួន​ឯង​ផ្ទាល់”។

 

​នៅ​យប់​នៃ​កម្មវិធី​តារា​តួ​រឿង F4កូរ៉េ​នេះ​​បាន​បង្ហោះ​រូប​នៅ​ក្រោយ​ឆាក​ជាមួយ​​អ្នក​ដឹកនាំ​រឿង​ “Bounty Hunters” លោក “Bounty Hunters” ។ តាម​ផលិតកម្ម​របស់​តារា​វ័យ​២៨​ឆ្នាំ លើ​បណ្ដាញ Weibo​គេ​មាន​អ្នក​​តាមដាន (Follow) ដល់​ទៅ​១៨,៨​លាន​នាក់៕

 

 Lee Min Ho ឈ្នះ​ពាន​និង​លេចធ្លោ​ក្នុង​កម្មវិធី​​ពាន​រង្វាន់​ភាពយន្ត​នៅ​ចិន

Lee Min Ho ឈ្នះ​ពាន​និង​លេចធ្លោ​ក្នុង​កម្មវិធី​​ពាន​រង្វាន់​ភាពយន្ត​នៅ​ចិន

ចុចអាន៖​រឿង​ភាគ​ថ្មី​របស់ Lee Minho និង Jun Ji Hyun បំបែក​កំណត់ត្រា​លក់​ចេញ​បាន​ថ្លៃ​បំផុត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi