លោក កឹម សុខា មាន​សេរីភាព​នៅ​ឡើយ​ និង​កំពុង​​​លាក់​​​ខ្លួន​ក្នុង​ទីស្នាក់​ការ​គណបក្ស​​​សង្គ្រោះ​ជាតិ​

ដោយមានសេរីភាពនៅឡើយក្រោយឆ្លងផុតមួយយប់ទៀត លោក កឹម សុខា អនុប្រធានគណបក្សនេះនៅតែមានស្មារតីរឹងមាំកាលពីម្សិលមិញ បន្ទាប់ពីកងកម្លាំងនគរបាលប្រដាប់អាវុធបានចំណាយពេលពេញមួយថ្ងៃនោះ  “ហ្វឹកហាត់” នៅចំណុចកាត់ជ្រុងពីកន្លែងស្នាក់អាស្រ័យរបស់លោកក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សក្នុងរាជធានីភ្នំពេញ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីគណបក្សសង្គ្រោះជាតិមួយរូប។ លោក កឹម សុខា បានសម្ងំនៅក្នុងទីស្នាក់ការបក្សចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ដែលនៅពេលនោះនគរបាលបានព្យាយាមសម្រុកចូលទីស្នាក់ការនេះ និងបានឃាត់រថយន្តរបស់ភរិយាលោកនៅក្នុងការប៉ុនប៉ងចាប់ខ្លួនលោកចំពោះការមិនចូលខ្លួនឆ្លើយបំភ្លឺតាមដីកាកោះហៅរបស់តុលាការទាក់ទិនរឿងអាស្រូវផ្លូវភេទ។ កាលពីម្សិលមិញ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិពីរបីរយនាក់បានលើកគ្នាចូលទៅក្នុងតំបន់ខាងមុខទីស្នាក់ការកណ្ដាលគណបក្សពីម៉ោងប្រហែល៧ព្រឹក ដើម្បីរារាំងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ទៀតចំពោះការមិនគោរពតាមដីកាតុលាការមួយទៀត ដោយលើកនេះចំពោះបទល្មើសព្រហ្មទណ្ឌដែលមិនបានចូលខ្លួនឆ្លើយបំភ្លឺក្នុងតុលាការពីរលើកចុងក្រោយ។ អ្នកគាំទ្រជាច្រើនបានពាក់អាវសដើម្បីបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារអភ័យឯកសិទ្ធិរបស់លោក កឹម សុខា ពីការចោទប្រកាន់ក្នុងឋានៈជាតំណាងរាស្ត្រជាប់ឆ្នោត និងរូបភាពរបស់បណ្ដាញទំនាក់ទំនងសង្គមដែលបង្ហាញពីនគរបាលប្រដាប់អាវុធក្នុងបរិវេណមួយនៅម្តុំកាច់ជ្រុងបានចូលលាយឡំក្នុងចំណោមអ្នកគាំទ្រ។ នគរបាលខ្លះប្រដាប់ដោយកាំភ្លើងវែង ហើយបានហ្វឹកហាត់តម្រង់ជួរក្នុងបរិវេណនោះដែលនៅចម្ងាយត្រឹមតែពីរបីរយម៉ែត្រ។ រនាំងដែកត្រូវបានដាក់ពង្រាយលើចិញ្ចើមផ្លូវចម្ងាយប្រហែល១គីឡូម៉ែត្រពីទីស្នាក់ការបក្ស ប៉ុន្តែគ្មានអ្នកណាប៉ះពាល់វាពេញមួយថ្ងៃ។ គិតរហូតមកទល់យប់ជ្រៅកាលពីយប់មិញ គ្មានការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នោះទេ ហើយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់នៅពេលល្ងាចនោះថា នគរបាលគ្រាន់តែធ្វើការហ្វឹកហាត់តាមទម្លាប់ប៉ុណ្ណោះ ហើយមិនបានបង្កការគំរាមកំហែងដល់លោក កឹម សុខា នៅថ្ងៃដែលលោកត្រូវឡើងតុលាការនោះទេ។ លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា “ពួកគេគ្រាន់តែធ្វើការហ្វឹកហាត់ប៉ុណ្ណោះ។ តើយើងចាំបាច់ត្រូវស្វែងរកកាលវិភាគសម្រាប់ពួកគេធ្វើការហ្វឹកហាត់?” មុនពេលទទួលស្គាល់ថា នគរបាលពិតជាប្រមូលផ្ដុំគ្នាមែនដោយសារគណបក្សសង្គ្រោះជាតិប្រមូលផ្ដុំគ្នានៅចំណុចផ្លូវកាច់ជ្រុង។ លោកបានលើកឡើងទៀតថា ”ពួកគេត្រូវត្រៀមរៀបចំទុក មុនពេលអសន្តិសុខកើតឡើង។ ឧទាហរណ៍ ប្រជាពលរដ្ឋ ឬអ្នកកាសែតដូចអស់លោកអាចនឹងភ័យខ្លាច ហើយរត់គេច”។ ទោះជាយ៉ាងណា លោក សារ៉ន កំសត់ អ្នកនាំពាក្យនគរបាលជាតិបានបដិសេធថា នគរបាលគ្មានបំណងចាប់ខ្លួនលោក កឹម សុខា ទេ ហើយថា ពួកគេគ្រាន់តែចូលរួមវគ្គហ្វឹកហាត់មួយតាមការគ្រោងទុកប៉ុណ្ណោះ។ លោកក៏មានប្រសាសន៍ដែរថា សាលាដំបូងរាជធានីភ្នំពេញមិនទាន់ចេញដីកាចាប់ខ្លួនលោក កឹម សុខា […]

The post លោក កឹម សុខា មាន​សេរីភាព​នៅ​ឡើយ​ និង​កំពុង​​​លាក់​​​ខ្លួន​ក្នុង​ទីស្នាក់​ការ​គណបក្ស​​​សង្គ្រោះ​ជាតិ​ appeared first on The Cambodia Daily.