ចំពោះ​អតីតព្រះសង្ឃដែល​រំលោភបំពាន​ផ្លូវ​ភេទ​ អតីតកាល​នៅ​តែ​អាថ៌កំបាំង

រយៈពេលជិតមួួយឆ្នាំ ព្រះតេជគុណ វង្ស ចិត្រ អាចប្រើប្រាស់តួនាទីនិងអំណាចក្នុងនាមជាព្រះចៅអធិការវត្តមួយនៅជនបទក្នុងខេត្តសៀមរាប រំលោភបំពានសាមណេរយ៉ាងតិច១០អង្គនៅក្នុងការគ្រប់គ្រងរបស់ខ្លួន។ ដោយត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា លោក វង្ស ចិត្រ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ ជាសាលក្រមដែលអាជ្ញាធរនិយាយថា បានឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃបទល្មើសរបស់ខ្លួន និងផលប៉ះពាល់យូរអង្វែងទៅលើជនរងគ្រោះ។ ប៉ុន្តែ បើទោះជាដឹងថា ជនចាប់រំលោភជាបន្តបន្ទាប់ និងជាអតីតយោធារូបនេះបានគង់នៅវត្តចំនួនបីទៀត ចាប់តាំងពីបួសដែលគង់នៅវត្តចំនួនបីទៀតចាប់តាំងពីបួសដែលទើបតែបានប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ក៏មន្ត្រីតុលាការ និងគណៈសង្ឃជាន់ខ្ពស់បានលើកឡើងកាលពីម្សិលមិញថា មិនមានគម្រោងសើុបអង្កេតរឿងកន្លងមករបស់ជននេះសម្រាប់ជនរងគ្រោះដែលអាចមានច្រើនទៀតឡើយ។ បន្ទាប់ពីការចាប់ខ្លួនលោក វង្ស ចិត្រ លោកស្រី ដួង ថាវរី មន្ត្រីនគរបាលជាន់ខ្ពស់ប្រឆាំងការជួញដូរមនុស្សក្នុងខេត្តសៀមរាបបានមានប្រសាសន៍ថា ក្រុមសើុបអង្កេតនឹងពង្រីកការសើុបង្កេតរបស់ខ្លួនទៅដល់វត្តដែលអតីតសង្ឃត្រូវបានផ្សឹកអង្គនេះគង់នៅមុនៗ ដោយបារម្ភថាជននេះបានរំលោភសាមណេរច្រើនអង្គទៀត មុនពេលផ្លាស់មកកាន់ខេត្តនេះ ។ ប៉ុន្តែ កាលពីម្សិលមិញ លោកស្រី ដួង ថាវរី បានមានប្រសាសន៍ថា នគរបាលនឹងមិនធ្វើតាមការសន្យារបស់ខ្លួនទេ បើគ្មានការអនុញ្ញាតជាក់លាក់ពីតុលាការនោះ។ លោកស្រីបានថ្លែងថា “យើងមានសេចក្តីរាយការណ៍ថា អតីតសង្ឃអង្គនេះធ្លាប់គង់នៅវត្តផ្សេងទៀត ប៉ុន្តែ យើងមិនមានភ័ស្តុតាងថា គាត់បានប្រព្រឹត្តបទល្មើសនៅទីនោះឡើយ”។ លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍ថា ចៅក្រមបានធ្វើការងាររបស់ខ្លួនរួចហើយ ដោយការកាត់ឱ្យលោក វង្ស ចិត្រ ជាប់ទោសចំពោះបទល្មើសរបស់ខ្លួននៅក្នុងខេត្តេនះ។ បើទោះជាស្គាល់ទីតាំងវត្តមុនៗដែលអតីតសង្ឃ វង្ស ចិត្រ គង់នៅក្នុងខេត្តបាត់ដំបង និងខេត្តកំពតក៏ដោយ ក៏លោកបានថ្លែងថា ជនរងគ្រោះដែលអាចមានជាច្រើនទៀតត្រូវតែចេញមុខមកដាក់ពាក្យបណ្តឹងដើម្បីឲ្យតុលាការចាត់វិធានការបន្ថែមទៀត។ ដោយសំដៅដល់ជនរងគ្រោះដែលអាចមានផ្សេងទៀត លោកបានមានប្រសាសន៍ថា “យើងមិនស្គាល់អាសយដ្ឋានរបស់ពួកគេទេ។ ប៉ុន្តែ បើជនរងគ្រោះថ្មីចេញមុខដាក់ពាក្យបណ្តឹង […]

The post ចំពោះ​អតីតព្រះសង្ឃដែល​រំលោភបំពាន​ផ្លូវ​ភេទ​ អតីតកាល​នៅ​តែ​អាថ៌កំបាំង appeared first on The Cambodia Daily.