នគរបាល៖ រកឃើញ​​ភាព​មិន​ប្រក្រតី​នៅក្នុង​ស្នាម​មេដៃ​​របស់​គណបក្សប្រឆាំង​​​

លោក កង សុខន អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរលើកឡើងថា ខ្លួនបានរកឃើញភាពមិនប្រក្រតីនៅក្នុងចំណោមស្នាមមេដៃចំនួន១៧០.០០០ដែលគណបក្សសង្គ្រោះជាតិបានប្រមូលដើម្បីគាំទ្រញត្តិស្វះស្វែងសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ នរោត្តម សីហមុនី នៅក្នុងវិបត្តិនយោបាយនាពេលបច្ចុប្បន្ន។ នាយឧត្ដមសេនីយ៍ កង សុខន ដែលទទួលបន្ទុកនៅក្នុងការស៊ើបអង្កេតលើញត្តិនេះបានលើកឡើងថា បញ្ហាមួយចំនួនត្រូវបានរកឃើញនៅក្នុងការត្រួតពិនិត្យដំបូងលើស្នាមមេដៃប្រហែល៥ភាគរយ។ នាយឧត្ដមសេនីយ៍រូបនេះមានប្រសាសន៍បន្ទាប់ពីជួបប្រជុំជាមួយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិស្ដីពីបញ្ហានេះនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា “យើងបានរកឃើញអ្វីដែលគួរឲ្យកត់សម្គាល់”។ លោកបានមានប្រសាសន៍បន្ថែមថា “មានស្នាមមេដៃខ្លះជាន់ឈ្មោះរបស់អ្នកផ្សេង។ ខ្លះមានឈ្មោះ ប៉ុន្តែ គ្មានស្នាមមេដៃខ្លះមានស្នាមមេដៃ ប៉ុន្តែ គ្មានឈ្មោះ។ ខ្លះមានឈ្មោះមានស្នាមមេដៃ ប៉ុន្តែ គ្មានអាសយដ្ឋានជាក់លាក់”។ ទោះជាយ៉ាងណា នាយឧត្ដមសេនីយ៍ កង សុខន បាននិយាយថា លោកមិនទាន់ហ៊ានធ្វើការសន្និដ្ឋានណាមួយនៅឡើយទេអំពីភាពស្របច្បាប់នៃញត្តិរបស់គណបក្សសង្គ្រោះជាតិ ដោយលើកឡើងថា ការស៊ើបអង្កេតនឹងចំណាយពេលតែ១ខែប៉ុណ្ណោះ។ លោកបានថ្លែងថា ”គណៈកម្មការរបស់យើងនឹងខិតខំធ្វើការដើម្បីបញ្ចប់វាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពេលយើងបញ្ចប់បាន៣០ភាគរយ យើងអាចធ្វើការសន្និដ្ឋានបានខ្លះៗហើយ ប៉ុន្តែ រហូតមកទល់ពេលនេះយើងបញ្ចប់ទើបតែបាន៥ភាគរយប៉ុណ្ណោះ”។ លោកមិនបាននិយាយថា តើស្នាមមេដៃនៅក្នុងញត្តិដែលត្រូវបានពិនិត្យរួចហើយមានបញ្ហាប៉ុន្មានភាគរយឡើយ។ កាលពីសប្ដាហ៍មុន លោក ម៉ៅ ច័ន្ទតារា ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានអះអាងថា គ្មានឧបករណ៍ឬមូលនិធិដើម្បីពិនិត្យស្នាមមេដៃ ហើយនាយឧត្ដមសេនីយ៍ កង សុខន មិនបាននិយាយថាតើមានអ្វីប្រែប្រួលនោះឡើយកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា […]

The post នគរបាល៖ រកឃើញ​​ភាព​មិន​ប្រក្រតី​នៅក្នុង​ស្នាម​មេដៃ​​របស់​គណបក្សប្រឆាំង​​​ appeared first on The Cambodia Daily.