​ក្មេង​ស្រី​ ​១៥​ឆ្នាំ​ ​បង្កើត​ ​App​ ​ទប់​ស្កាត់​ការ​ធ្វើ​អត្តឃាត

Trisha Prabhu​ ​ជា​សិស្ស​វិទ្យាល័យ​ ​Neuqua Valley​ ​សហរដ្ឋអាមេរិក​ ​បាន​បង្កើត​ ​App​ ​ម្យ៉ាង​អាច​កាត់​បន្ថយ​ព័ត៌មាន​​ធ្វើ​ឲ្យ​​​អ្នក​អាន​មាន​គំនិត​អវិជ្ជមាន រហូត​ធ្វើ​អត្តឃាត​​។​

 

​ក្មេង​ស្រី​ ​១៥​ឆ្នាំ​ ​បង្កើត​ ​App​ ​ទប់​ស្កាត់​ការ​ធ្វើ​អត្តឃាត

Trisha Prabhu

 

App​ ​នោះ​មាន​ឈ្មោះ​ថា​ ​ReThink​ ​ដោយ​វា​ជា​ក្ដារចុច​មួយ​ប្រភេទ​ ​ដែល​រំលឹក​ដល់​អ្នក​សរសេរ​ ​ឲ្យ​គិត​ឡើង​វិញ​ ​នូវ​ពាក្យ​ដែល​គេ​បាន​សរសេរ​ ​ពេល​ពាក្យ​ទាំង​នោះ​មាន​ន័យ​បែប​អវិជ្ជមាន​ ​​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​អាន​ ​។​ ​

 

​ក្មេង​ស្រី​ ​១៥​ឆ្នាំ​ ​បង្កើត​ ​App​ ​ទប់​ស្កាត់​ការ​ធ្វើ​អត្តឃាត

 

ចំពោះ​មូលហេតុ​នៃ​ ​ការ​បង្កើត​ ​App​ ​នេះ​ ​Trisha Prabhu​ ​បាន​ឲ្យ​ដឹង​ថា​ ​មក​ពី​ធ្លាប់​មាន​ករណី​ក្មេង​ ​១១​ ​ឆ្នាំ​ម្នាក់​ ​បាន​ធ្វើ​អត្តឃាត​ ​ក្រោយ​គេ​ទទួល​បាន​សារ​​​មាន​​​ឃ្លា​អវិជ្ជមាន​ ​ខណៈ​​​អ្នក​សរសេរ​គិត​ថា​ជា​ពាក្យ​សម្រាប់​លេង​សើច។ ​

 

​Trisha Prabhu​ ​បាន​សង្កត់​ធ្ងន់​ថា​ ​បច្ចុប្បន្ន​ ​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែងក្លាយ​ ​តាម​បណ្ដាញ​អ៊ីនធឺណិត​(​ ​cyberbullying​ ​)​ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​មនុស្ស​ជុំវិញ​ពិភពលោក​ ​ហើយ​អ្នក​ដែល​រង​​គ្រោះ​ខ្លាំង​បំផុត​គឺ​ ​កុមារ​ ​៕​

 

សូមទស្សនា ការធ្វើបទបង្ហាញរបស់ Trisha Prabhu ក្នុង​កម្មវិធី TEDx

 

 

ទាញយក Re Think សម្រាប់ Android
​ក្មេង​ស្រី​ ​១៥​ឆ្នាំ​ ​បង្កើត​ ​App​ ​ទប់​ស្កាត់​ការ​ធ្វើ​អត្តឃាត

 

ទាញយក Re Think សម្រាប់ iOS
​ក្មេង​ស្រី​ ​១៥​ឆ្នាំ​ ​បង្កើត​ ​App​ ​ទប់​ស្កាត់​ការ​ធ្វើ​អត្តឃាត

 

អាន​បន្ត​ ​៖​  ប្រើ​តែ​ម្រាម​ដៃ​សរសេរ​​លេខ​ ចេញ​លទ្ធផល​មក​ភ្លាម មិន​បាច់​ប្រើ​​ម៉ាស៊ីន CASIO

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​anonhq