ឌី​ជេ ឡាយ​អិន ៖ “​កម្មផល មាន​មែន​” ឌឺដង​ឲ្យ​ក្រុមគ្រួសារ​អតីត​ភរិយា បន្ទាប់ពី​ស្វាមី​ក្រោយ​របស់​នាង​ត្រូវ​ឃាត់​ខ្លួ​

​រាជធានី​ភ្នំពេញ : ឌី​ជេ ឡាយ​អិន បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ចំអក​ទាំង​ឈឺចាប់​ចំពោះ​ក្រុមគ្រួសារ​អតីត​ភរិយា បន្ទាប់ពី​ស្វាមី​ក្រោយ​របស់​នាង​ត្រូវ​ឃាត់ខ្លួន​ដោយ​ជាប់ចោទ​ពីបទ​ចេញ​សែក​ស្អុយ​អត់​ប្រាក់​។​

ឌី​ជេ ឡាយ​អិន ៖ “​កម្មផល មាន​មែន​” ឌឺដង​ឲ្យ​ក្រុមគ្រួសារ​អតីត​ភរិយា បន្ទាប់ពី​ស្វាមី​ក្រោយ​របស់​នាង​ត្រូវ​ឃាត់​ខ្លួ​

​លោក ឡាយ​អិន ដែលមាន​ឈ្មោះ​ពិត​ថា ហែម បូរិទ្ធ បាន​រៀបរាប់​ពី​អតីត​ភរិយា​របស់លោក​បានសម្រេច​ចិត្ត​ចុះ​ចេញពី​លោក​ដោយ​នាំ​កូន​ទាំងអស់​ទៅជា​មួយ​ផង​ទៅ​រស់នៅ​ជាមួយ​អ្នករកស៊ី​ផ្នែក​អចលនទ្រព្យ​ដ៏​ល្បីឈ្មោះ​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។ កាលពីពេល​ថ្មីៗ​កន្លងមក​ពាណិជ្ជករ​រូបនោះ​រង​ការ​ចោទ​ពីបទ​ចេញ​សែក​ស្អុយ​។​

ឌី​ជេ ឡាយ​អិន ៖ “​កម្មផល មាន​មែន​” ឌឺដង​ឲ្យ​ក្រុមគ្រួសារ​អតីត​ភរិយា បន្ទាប់ពី​ស្វាមី​ក្រោយ​របស់​នាង​ត្រូវ​ឃាត់​ខ្លួ​

​លោក ឡាយ​អិន បានចេញ​សារ​មួយ​ដាក់​បណ្តាសា​ក្រុមគ្រួសារ​អតីត​ភរិយា​ដែល​ជួប​រឿង ក្តីក្តាំ​នោះមក​ពី​លោក​ចោទ​ពួកគេ​ថា​ធ្វើឱ្យ​លោក​រស់នៅ​កណ្តោចកណ្តែង ដូច​ស្លាប់ និង​ព្រាត់ប្រាស​កូន​ជាទី​ស្រឡាញ់​។ ឌី​ជេ​ឡាយ​អិន សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​សូម​ឲ្យ​វិនាស​ព្រាត់​កូនចៅ​ជាង​ខ្ញុំ​រាប់រយ​ដង​។ អំពើ​ថោកទាប​ដែល​ពួកអ្នកឯង​ធ្វើ ថែមទាំង​ប្រើ​កម្លាំង​ព្រួត​គ្នា​ធ្វើ​មកលើ​រូបខ្ញុំ​។ អ្នកឯង​ចាំ​ទេ​? ពួក​សន្តាន​ឆ្កែ​ច្រាស​បាយ​លាប​មាត់​ពពែ អញ​ឈឺចាប់​ណាស់​…! ក្រុមគ្រួសារ​អ្នកឯង ! អ្នកណា​ក៏ដោយ​ឲ្យ​តែ​ជាប់​ពាក់ព័ន្ធ​អំពើ​សហាយស្មន់ និង​ជួយ​បិទបាំង​ការណ៍​ពិត​នោះ សូម​ឲ្យ​ពួក​ឯង​ហែល​ឆ្លង​ទឹកភ្នែក និង​ទូល​រែក​តាម​កម្មផល​រៀងៗ​ខ្លួនឯង​ទៅ​ចុះ ព្រះ​លោក​បាន​ដឹងឮ និង​សម្របសម្រួល​ប៉ុណ្ណោះ រីឯ​វត្ថុ​សក្តិ​សិទ្ធិ​ដែលមាន​បារមី​ខ្លាំ​ពូកែ និង​គ្រប់គ្រង​ផែនដី​ទាំងមូល សូម​លោក​ដាក់ទោស​ពួកវា​ឲ្យ​សក្តិសម​ទៅតាម​ផលកម្ម​ដែល​គេ​បានធ្វើ​ចុះ​។ បងប្អូន ប្រុស​ស្រី​បាប​បុណ្យ​មាន​ពិត ទាន់ហន់​ណាស់ មិនបាច់​ជាតិ​មុខ​ទេ »​។​

ឌី​ជេ ឡាយ​អិន ៖ “​កម្មផល មាន​មែន​” ឌឺដង​ឲ្យ​ក្រុមគ្រួសារ​អតីត​ភរិយា បន្ទាប់ពី​ស្វាមី​ក្រោយ​របស់​នាង​ត្រូវ​ឃាត់​ខ្លួ​

​ឌី​ជេ ឡាយ​អិន សរសេរ​បែបនេះ​មិនមែនជា​លើកទីមួយ​ទេ ជារឿយៗ​លោក​បាន​សរសេរ​បង្ហា​ញ​ការឈឺចាប់​របស់ខ្លួន​ប​ន្ទា​ប់​ពី​ភរិយា​ចាក ចេញពី​លោក​ដោយ​នាំ​កូន​ទៅ​ផង​។ ឌី​ជេ​ឡាយ​អិន ធ្លាប់បាន​ទម្លាយ​អាថ៌កំបាំង​ពី​ជីវិត​ជា​ប្តី​ប្រពន្ធ​របស់លោក​ថា លោក​បានដឹង​តាំងពី​មុន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​១​សប្តាហ៍​ម្ល៉េះ​ថា​អតីត​ភរិយា​របស់លោក​ទាក់ទង​ស្នេហា​លួចលាក់​ជាមួយ​បុរស​ផ្សេង ប៉ុន្តែ​លោក​នៅតែ​ជម្នះ​ឧបសគ្គ​រៀបការ​ដោយសារតែ​នាង​អះអាងថា កាត់ផ្តាច់​ចំណងស្នេហា​នោះ​ហើយ​។​

ឌី​ជេ ឡាយ​អិន ៖ “​កម្មផល មាន​មែន​” ឌឺដង​ឲ្យ​ក្រុមគ្រួសារ​អតីត​ភរិយា បន្ទាប់ពី​ស្វាមី​ក្រោយ​របស់​នាង​ត្រូវ​ឃាត់​ខ្លួ​

​ក្រោយ​រៀបការ និង​មានកូន​ហើយ ស្រាប់តែ​អតីត​ភរិយា​របស់លោក​ចាក​ចេញពីផ្ទះ​៣​ដង​ទៅសម្ងំ​រស់នៅ​ជាមួយ​ប្រុស​ស្នេហ៍​ចាស់​នោះ​។ ទីបំផុត​នាង​នាំ​កូន​ចាក​ចេញពី​ជីវិត​លោក​ឡាយ​អិន​តែម្តង​៕

ឌី​ជេ ឡាយ​អិន ៖ “​កម្មផល មាន​មែន​” ឌឺដង​ឲ្យ​ក្រុមគ្រួសារ​អតីត​ភរិយា បន្ទាប់ពី​ស្វាមី​ក្រោយ​របស់​នាង​ត្រូវ​ឃាត់​ខ្លួ​ ឌី​ជេ ឡាយ​អិន ៖ “​កម្មផល មាន​មែន​” ឌឺដង​ឲ្យ​ក្រុមគ្រួសារ​អតីត​ភរិយា បន្ទាប់ពី​ស្វាមី​ក្រោយ​របស់​នាង​ត្រូវ​ឃាត់​ខ្លួ​

ឌី​ជេ ឡាយ​អិន ៖ “​កម្មផល មាន​មែន​” ឌឺដង​ឲ្យ​ក្រុមគ្រួសារ​អតីត​ភរិយា បន្ទាប់ពី​ស្វាមី​ក្រោយ​របស់​នាង​ត្រូវ​ឃាត់​ខ្លួ​