បើក​រថយន្ត​លុច​ស៊ីស​RX330 ​ឡើង​លើ​ស្ពាន​មិន​មើលផ្លូវ ​គិតតែ​មើល​ភ្លៅ​ អ្នក​អង្គុយ​ក្បែរ​បុក​បង្កាន់ដៃស្ពាន​

បើក​រថយន្ត​លុច​ស៊ីស​RX330 ​ឡើង​លើ​ស្ពាន​មិន​មើលផ្លូវ ​គិតតែ​មើល​ភ្លៅ​ អ្នក​អង្គុយ​ក្បែរ​បុក​បង្កាន់ដៃស្ពាន​

ភ្នំពេញ​ ៖ ​សង្សារ​មួយ​គូ​ ​ខណៈ​កំពុងតែ​បើក​រថយន្ត​លុច​ស៊ីស​RX330​មួយ​គ្រឿង ​ឡើងលើ​ស្ពាន​ជ្រោយចង្វា​ចាស់​រវល់​តែ​លូក​ប្រឡែង​គ្នា​មិន​មើលផ្លូវ​ ក៏​រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃ​ស្ពាន ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ និង​រថយន្ត​ដាច់​កាឡេ​ទៅមុខ​លែង​រួច តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​នោះ​ទេ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​​២​និង​៤៥​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​លើ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់​ ស្ថិត​ក្នុង​សង្កាត់ ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​លុច​ស៊ីស​RX330 ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AJ-1008 បើកបរ​​ និង​រួម​ដំណើរ​ ដោយ​គូ​សង្សារ​មួយ​គូ​ ​​ឡើង​ស្ពាន​ជ្រោយចង្វា​ចាស់​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត គិតតែ​លូក​ប្រឡែង​គ្នា​មិន​មើលផ្លូវ​ ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​ ជ្រុល​ទៅ​បុក​រនាំង​បង្កាន់ដៃស្ពាន​បណ្ដាល​ឲ្យ​រង​ការខូចខាត ​ចំណែក​រថយន្ត​ដាច់​កាឡេ​ខាងមុខ​ផ្នែក​ខាងឆ្វេង​ និង​អូស​ប្រហែល​២០​ម៉ែត្រ​ទើប​ទៅមុខ​លែង​រួច​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ក្នុង​ហេតុការណ៍​នោះ ​ចាត់ទុកជា​សំណាង​ហើយ ​បើ​សិន​ជា​បុក​បង្កាន់​ដៃស្ពាន​ខ្លាំង​ជាង​នេះ​នោះ ​ប្រាកដ​ជា​រថយន្ត​នោះ​ធ្លាក់ទឹក​ទន្លេ​ទៅ​ហើយ តែ​ក្រោយពេល​ពី​កើតហេតុ​ម្ចាស់​រថយន្ត​មិនបាន​រត់គេច​ខ្លួន​ទៅ​ណា​នោះ​ទេ។ បន្ទាប់មក​ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ ចុះ​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​៕