រក​ឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​នៅ​ខេត្ត​ក្រចេះ​ទៀតហើយ​ ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ស្រា​បៀរ​អង្គរ​កំប៉ុង​អបអរ​មេដាយមាស​

រក​ឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​នៅ​ខេត្ត​ក្រចេះ​ទៀតហើយ​ ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ស្រា​បៀរ​អង្គរ​កំប៉ុង​អបអរ​មេដាយមាស​

ភ្នំពេញ ៖ កាល​ពីពេល​ល្ងាច​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ ស្រា​បៀរ​អង្គរ​បាន​រក​ឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​ចំនួន ១ នាក់​ទៀតហើយ​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​របស់​ខ្លួន ​ដើម្បី​អបអរសាទរ​មេដាយ​មាស ​ដែល​ស្រា​បៀរ​អង្គរ​ទើប​ទទួល​បាន​ពី​ម៉ុង​សេ​ឡិច​សិន ហើយក៏​បាន​ធ្វើ​ការចែក​រង្វាន់​ដល់​អតិថិជន​របស់ខ្លួន​ដល់​អតិថិជន​ដល់​ភូមិកំណើត​របស់​ពួកគាត់។

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​លោក ម៉ី គី​រី​ស៊ី​ង អ្នកតំណាង​ក្រុម​ហ៊ុនស្រា​បៀរ​អង្គរ បាន​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​ប្រូ​មូ​សិន​ក្រុមហ៊ុន​បាន​ប្តូរ កង​ក្រវិល​កំប៉ុង​ទៅជា​ពណ៌​ក្រហម និង​ពណ៌​និម្មិត​សញ្ញា​រង្វាន់​ពណ៌​បៃតង​ចាស់ ដើម្បី​ឲ្យ​អតិ​ថ​ជន មើល​ឃើញ​រូបភាព​បាន​កាន់​តែច្បាស់​ជាង​មុន​។ ពិសេស​ជាង​នេះទៅទៀត ក្រុមហ៊ុន​បានសម្រេច​បន្ថែម​រង្វាន់ ទូរស័ព្ទ Samsung Galaxy A5​ចំនួន​160​រង្វាន់​ទៀត បន្ថែម​ពីលើ​ម៉ូតូ​Honda Dream 160 រង្វាន់ និង​ទូរស័ព្ទ iPhone 6s 160 រង្វាន់​ប្រចាំខែ និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​ចែកជា​រៀងរាល់ថ្ងៃ​។

ក្នុង​ឱកាស​ទទួល​រង្វាន់​នោះ​ដែរ លោក​ដាំ ភ​ក្ត្រ័​វាង នៅ​ពី​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា កន្លងមក លោកពូ​ធ្លាប់តែ​ឈ្នះ​រង្វាន់​ស្រា​បៀរ​កំប៉ុង​ពី​ស្រា​បៀរ​អង្គរ តែ​លើក​នេះ​ពិតជា​ហេង​មែន រូបគាត់​បាន​ឈ្នះ​ម៉ូតូ Honda Dream ថ្មី​សន្លាង​1 គ្រឿង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រូ​ម៉ុ​សិន​របស់​ស្រា​បៀរ​អង្គរ​កំប៉ុង​នេះ​នឹង​នៅតែ​បន្ត​រហូត ដូ​ចេះ្ន​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់ នៅតែមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​បន្ត​ទៀត៕