រថយន្ត​ដឹក​ប្រេង​បុក​រថយន្ត​កូរ៉េ​ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រង​របួស​ធ្ងន់​និង​ស្រាល​​​៨​នាក់

រថយន្ត​ដឹក​ប្រេង​បុក​រថយន្ត​កូរ៉េ​ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រង​របួស​ធ្ងន់​និង​ស្រាល​​​៨​នាក់

សៀមរាប ​៖​ យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​​៨​នាក់​ បាន​រង​របួស​ធ្ងន់​និង​ស្រាល ​ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ប្រេង​បុក​រថយន្ត​កូរ៉េ​ពេញទំហឹង​ក្នុង​ទិសដៅ​បញ្ច្រាស​​​គ្នា។

ហេតុការណ៍​នេះ​​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ​ស្ថិត​ក្នុង​ភូមិ​ដំរី​ឆ្លង​ ឃុំ​សង្វើយ​ ស្រុក​ជីក្រែង ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្តីទី​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹង​ថា ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​បើក​បញ្ច្រាស​ទិស​គ្នា​រវាង​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​សា​វីម៉ិច​បុក​ជាមួយ​រថយន្ត​កូរ៉េ។

លោក​បន្ត​ថា ៖​ ករណី​គ្រោះថ្នាក់​ខាងលើនេះ​ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​​៨​នាក់​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​នោះ​មាន​ស្រី​០៥​នាក់។ ចំពោះ​អ្នក​រង​របួស​ធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​សៀមរាប​ហើយ។

លោក​បាន​បន្ត​ថា រថយន្ត​ដឹក​ប្រេងសាំង​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 4A : 2177 បើកបរ​ក្នុង​ទិសដៅ​​ពី​​លិច​ទៅ​ទិស​ខាង​កើត។ លុះដល់​ចំណុច​កើតហេតុ​ ក៏​បាន​បុក​ជាមួយ​រថយន្ត​កូរ៉េ​ពណ៌​ស​ពាក់​ស្លាក​លេខ​សៀមរាប 2A : 5480 ​ដែល​ដឹក​មនុស្ស​មកពី​ធ្វើបុណ្យ​ បើកបរ​ពី​កើត​ទៅ​លិច។ រថយន្ត​ទាំងពីរ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ​រីឯ​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេងសាំង​ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ បាន​ចុះ​រត់​គេច​ខ្លួនបាត់៕