Zlatan មាន​ឈ្មោះ​ក្នុង​ឈុត​ជម្រើស​ជាតិ​ស៊ុយអែត​ទៅ​អូឡាំពិក

Zlatan Ibrahimovic ដែល​កំពុង​ជាប់​បេសកកម្ម​ជាមួយ​ជម្រើស​ជាតិ​ឈុត​ធំ​ស៊ុយអែត​ ត្រូវ​បាន​បញ្ចូល​ឈ្មោះ ក្នុង​បញ្ជី​កីឡាករ​អាយុ​ក្រោម​២១​ឆ្នាំ (អូឡាំពិក​អាច​ដាក់​កីឡាករ​លើស​អាយុ​៣​នាក់)​៣៥នាក់​ចុងក្រោយ​ទៅ Olympic នៅ​ប្រេស៊ីល។

 

Zlatan មាន​ឈ្មោះ​ក្នុង​ឈុត​ជម្រើស​ជាតិ​ស៊ុយអែត​ទៅ​អូឡាំពិក

 Zlatan Ibrahimovic

 

លោក Hakan Eriksson គ្រូ​បង្វឹក​ជម្រើស​ជាតិ U២១ឆ្នាំ​បាន​និយាយ​ថា ការ​លេង​ផ្ទួនៗ​នៅ​អឺរ៉ូ​ផង និង អូឡាំពិក​ផង ​មិនមែន​ជា​រឿង​ល្អ​ទេ​សម្រាប់ Zlatan តែ​វា​នឹង​ក្លាយ​ជា​បទពិសោធន៍​ថ្មី​សម្រាប់​គេ។ អតីត ខ្សែ​ប្រយុទ្ធ Paris Saint-Germain ដែល​ស៊ុត​បញ្ចូល​ទី​៣៨គ្រាប់​នៅ​លីគ​បារាំង​ត្រូវ​គេ​រំពឹង​ថា នឹង​ទៅ​ចូលរួម ជាមួយ​លោក Mourinho នៅ Manchester United ក្រោយ​ចប់​អឺរ៉ូ។

 

បើសិន​គេ​ផ្ទេរ​ទៅ​ទឹកដី Old Trafford មែន​ ហើយ​ត្រូវ​គ្រូ​បង្វឹក​រើស​ចូល​បញ្ជី​២២នាក់​ចុង​ក្រោយ​ទៅ អូឡាំពិក​មាន​ន័យ​ថា Zlatan នឹង​អវត្តមាន ២ប្រកួត​ដំបូង​របស់ Manchester United ទល់​នឹង Bournemouth ​និង Southampton ក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស ដោយសារ​​អូឡាំពិក នឹង​ចាប់​ផ្តើម​ពីថ្ងៃទី៥ ដល់ថ្ងៃទី២២ ខែ​សីហា​ខាង​មុខ៕

 

Zlatan មាន​ឈ្មោះ​ក្នុង​ឈុត​ជម្រើស​ជាតិ​ស៊ុយអែត​ទៅ​អូឡាំពិក

 

Zlatan មាន​ឈ្មោះ​ក្នុង​ឈុត​ជម្រើស​ជាតិ​ស៊ុយអែត​ទៅ​អូឡាំពិក

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail