មូលហេតុ​​​ពិត​ ដែល​ Ronaldo កោរ​សក់​២​ឆ្នូត​ ​កាល​ប្រកួត​ស្មើ​អ៊ីស្លង់

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​ធ្វើ​​ឲ្យ​​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​​ជុំ​វិញ​​ពិភពលោក​អារម្មណ៍ និង​មាន​ចម្ងល់​​​យ៉ាង​ខ្លាំង​ ចំពោះ​ស្ទីល​ម៉ូដ​សក់​កោរ​២​ឆ្នូត​នៅ​ខាង​ក្រោយ​របស់​គេ​​ អំឡុង​​ការ​ប្រកួត​ Euro 2016 ​ដែល​ព័រទុយហ្គាល់​ បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ ១-១ ទល់​នឹង​អ៊ីស្លង់ កាល​ពី​យប់​ថ្ងៃ​អង្គារ។

 

មូលហេតុ​​​ពិត​ ដែល​ Ronaldo កោរ​សក់​២​ឆ្នូត​ ​កាល​ប្រកួត​ស្មើ​អ៊ីស្លង់

Cristiano Ronaldo លេង​ម៉ូដ​សក់ កោរ​២​ឆ្នូត

 

យ៉ាងណាក្ដី ​មូលហេតុ​​ពិត​ ដែល​កីឡាករ​​ក្រុម​ Real Madrid កោរ​សក់​២​ឆ្នូត​ដូច​នោះ​ ត្រូវ​​បាន​គេ​ទម្លាយ​ហើយ។ បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ​​ Telecinco ​​បាន​ឲ្យ​ដឹង​ថា Ronaldo កោរ​សក់​២​ឆ្នូត​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​​​កុមារ​ម្នាក់​ដែល​ឈឺ។

 

មូលហេតុ​​​ពិត​ ដែល​ Ronaldo កោរ​សក់​២​ឆ្នូត​ ​កាល​ប្រកួត​ស្មើ​អ៊ីស្លង់

 

សេចក្ដីរាយការណ៍​ដដែល​ បន្ថែម​ថា ​Ronaldo ​ធ្លាប់​រ៉ាប់រង​ថ្លៃ​ចំណាយ​​ថ្នាំ​ពេទ្យ​ទាំង​អស់​ ជួយ​ដល់​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​ជំងឺ​មហារីក​ ​នៅ​ប្រទេស​ព័រទុយហ្គាល់។ អំឡុង​ពេល​ព្យាបាល ក្មេង​ប្រុស​ម្នាក់​នោះ​ មាន​ស្លាកស្នាម​ធំៗ​​​ពីរ​។ ​ដូច្នេះ​ទើប​ កីឡាករ​វ័យ​៣១​ឆ្នាំ​ CR7 ​កោរ​សក់​២​ឆ្នូត​​ ដើម្បី​ជួយ​លើក​ទឹកចិត្ត​ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កុមារា​រូប​នោះ ឲ្យ​ឆាប់​ជាសះស្បើយ​ឡើង​វិញ៕

 

មូលហេតុ​​​ពិត​ ដែល​ Ronaldo កោរ​សក់​២​ឆ្នូត​ ​កាល​ប្រកួត​ស្មើ​អ៊ីស្លង់

 

មូលហេតុ​​​ពិត​ ដែល​ Ronaldo កោរ​សក់​២​ឆ្នូត​ ​កាល​ប្រកួត​ស្មើ​អ៊ីស្លង់

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals