ជនបរទេសពីរនាក់វ៉ៃគ្នា​ អ្នកឈ្នះជាប់ខ្នោះ អ្នកចាញ់ចូលពេទ្យ

ភ្នំពេញ៖ ជនបរទេស២នាក់បានវ៉ៃតប់គ្នា បណ្ដាលឲ្យម្នាក់បានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែល ហើយម្នាក់ទៀតត្រូវកម្លាំងនគរបាលប៉ុសិ៍វត្តុភ្នំ ឃាត់ខ្លួនបន្ទាបពីប្រើអំពើហិង្សាដាក់គ្នា ។

ករណីហឹង្សារវាងជនបរទេសទាំង២នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ស្ថិតនៅចំនុចមុខបារទន្លេសាប ផ្លូវលេខ១៣កែងផ្លូវលេខ១០៦ ក្នុងសង្កាត់វត្តុភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិស្បែកសរ២នាក់ ប្រហែលទើបតែចេញពីផឹកស៊ី អស់ពេញមួយយប់ទល់ភ្លឺបានដើរឈ្លោះគ្នា លុះដើរមកដល់ចំណុចកើតហេតុស្រាប់តែមិនដឹងមានទំនាស់រឿងអ្វីនោះទេ ក៏ចេញក្បាច់គុណរៀងៗខ្លួន វ៉ៃគ្នាមួយប្រៅវ បណ្តាលឲ្យភាគីម្ខាងរងរបួសធ្ងន់ផ្អើលប្រជាពលរដ្ឋជិតខាងចោមរោមមើលព្រមទាំងជួយឃាត់ហើយ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកឃាត់ខ្លួនជនបង្កតែម្តង ។ចំណែកឯភាគីម្ខាងទៀតត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែតផងដែរ ។

បច្ចុប្បន្នជនដៃដល់ដែលជាជនជាតិបរទេសត្រូវបាននគរបាលប៉ុស្តិ៍វត្តភ្នំ នាំខ្លួនមកប៉ុស្តិ៍ដើម្បីសាកសួរ ទាំងសភាពហាក់បីដូចជាឆ្លើយមិនដឹងខុសត្រូវ ព្រោះនៅស្រវឹងស្រាមិនទាន់ស្វាងផង ។ចំពោះករណីនេះដែលសមត្ថកិច្ចបានបញ្ជាក់ថាជនបរទេសទាំង២នាក់នេះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ៕ ស ដារ៉ា

ជនបរទេសពីរនាក់វ៉ៃគ្នា​ អ្នកឈ្នះជាប់ខ្នោះ អ្នកចាញ់ចូលពេទ្យ
ជនបរទេសពីរនាក់វ៉ៃគ្នា​ អ្នកឈ្នះជាប់ខ្នោះ អ្នកចាញ់ចូលពេទ្យ
ជនបរទេសពីរនាក់វ៉ៃគ្នា​ អ្នកឈ្នះជាប់ខ្នោះ អ្នកចាញ់ចូលពេទ្យ
ជនបរទេសពីរនាក់វ៉ៃគ្នា​ អ្នកឈ្នះជាប់ខ្នោះ អ្នកចាញ់ចូលពេទ្យ

ប្រភព៖ Nokorwatnews

  • ជនបរទេសពីរនាក់វ៉ៃគ្នា​ អ្នកឈ្នះជាប់ខ្នោះ អ្នកចាញ់ចូលពេទ្យ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:ជីវិតនិងសង្គម
Tags: