បើ​អ្នក​ចង់​ដឹង​​ថា ​អ្នក​ចេះ​វេយ្យាករណ៍​ខ្មែរ​ដល់​កម្រិត​ណា អាច​សាក​ជាមួយ​កម្មវិធី​នេះ​បាន

ក្រោយការបញ្ចប់ថ្នាក់វិទ្យាល័យ ប្រជាជនខ្មែរ (និស្សិត) ភាគច្រើនស្ទើរតែភ្លេចនូវមេរៀនភាសាខ្មែរ ជាពិសេសមេរៀនវេយ្យាករណ៍តែម្ដង ដោយសារពួកគេមិនបានយកមេរៀនទាំងនោះមកអនុវត្តន៍រាល់ថ្ងៃ ក៏ដូចជារវល់ជាមួយនឹងការចាប់យកជំនាញផ្សេងៗ ដែលភាគច្រើនពឹងទៅលើភាសាបរទេស។

ប៉ុន្តែអ្នកមានបានដឹងថាចំណេះដឹងផ្នែកវេយ្យាករណ៍ខ្មែររបស់អ្នកមានកម្រិតខ្លាំងឬខ្សោយប៉ុណ្ណាដែរឬទេ ? បើចង់ដឹង អ្នកអាចសាកល្បងបានជាមួយនឹងកម្មវិធីទូរសព្ទមួយនេះបាន ដែលវាបានបង្កើតឡើងដោយដកស្រង់នូវមេរៀនវេយ្យាករណ៍ជាច្រើន បង្កើតជាសំនួរ ដើម្បីឲ្យលោកអ្នកឆ្លើយ ។

ជាមួយកម្មវិធីនេះ ក្នុងមួយវគ្គមានចំនួន ២៥ សំនួរ ហើយនៅពេលដែលអ្នកឆ្លើយចប់ទាំង ២៥ វានឹងធ្វើការបូកសរុបពិន្ទុ ក៏ដូចជាបង្ហាញឡើងវិញនូវចម្លើយរបស់អ្នកដែលបានឆ្លើយតាំងពីសំនួរដំបូងរហូតដល់ចុងក្រោយ។

តោះនៅចាំអីទៀត ទាញយកកម្មវិធី Khmer Grammar Quiz ទាំងអស់គ្នា វាមិនគិតប្រាក់នោះទេ ហើយអាចប្រើបានទាំង លើ iOS និង Android ទៀតផង៖

»

»

ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • បើ​អ្នក​ចង់​ដឹង​​ថា ​អ្នក​ចេះ​វេយ្យាករណ៍​ខ្មែរ​ដល់​កម្រិត​ណា អាច​សាក​ជាមួយ​កម្មវិធី​នេះ​បាន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:បច្ចេកវិទ្យា
Tags: