ជា ច័ន្ទ​បរិបូរណ៍៖ ខ្ញុំ​នៅ​តែ​លើក​ទឹក​ចិត្ត​​​ផលិតករ​វ័យ​ក្មេង​ ទោះ​មិន​ទាន់​ឥត​ខ្ចោះ​ក៏​ដោយ

“ខ្ញុំ​នៅ​តែ​លើក​ទឹក​ចិត្ត​ ដល់​ផលិតករ​វ័យ​ក្មេង​​ទាំង​អស់​ ទោះ​បី​ពួក​គេ​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​​ក្នុង​ការ​ផលិត​កុន ​ឬ​ចម្រៀង​ក៏​ដោយ” ឯក​ឧត្ដម​ ជា ច័ន្ទ​បរិបូរណ៍ ដែល​​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ភាពយន្ត​ថ្មី​នៅ​រោងភាពយន្ត​ Major Cineplex by Cellcard យប់​មិញ។

 

ជា ច័ន្ទ​បរិបូរណ៍៖ ខ្ញុំ​នៅ​តែ​លើក​ទឹក​ចិត្ត​​​ផលិតករ​វ័យ​ក្មេង​ ទោះ​មិន​ទាន់​ឥត​ខ្ចោះ​ក៏​ដោយ

 

ឯក​ឧត្ដម ​បាន​បន្ថែម​ថា ​សព្វ​ថ្ងៃ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​សាលា​ភាពយន្ត​ ឬ​សាលា​ដូរ្យតន្ត្រី​ទំនើប​ដើម្បី​សិក្សា​នោះ​ទេ ប៉ុន្តែ​ផលិតករ​វ័យ​ក្មេង​របស់​កម្ពុជា ​គឺ​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ ក្នុង​ការ​ហាត់​រៀន​​ផលិត​ភាពយន្ត​ទាំង​តាម​យូធូប និង​វិធី​ផ្សេងៗ​ទៀត​ ដែល​នេះ​ជា​សញ្ញាណ​មួយ​នៃ​ភាព​ប្រសើរ​ឡើង​នៃ​វិស័យ​សិល្បៈ​កម្ពុជា។ ជាមួយ​គ្នា​នេះ ​ឯក​ឧត្ដម​បាន​លើក​យុវជន ម៉ា ច័ន្ទបញ្ញា ដែល​ជា​សិល្បករ​វ័យ​ក្មេង​មួយ​រួប​ដែល​ធ្លាប់​សាង​ភាព​ជោគ​ជ័យ​លើ​វិស័យ​ចម្រៀង​នៅ​ឯ ប្រទេស​ចិន​ផង​ដែរ។

 

ជា ច័ន្ទ​បរិបូរណ៍៖ ខ្ញុំ​នៅ​តែ​លើក​ទឹក​ចិត្ត​​​ផលិតករ​វ័យ​ក្មេង​ ទោះ​មិន​ទាន់​ឥត​ខ្ចោះ​ក៏​ដោយ

 

ឯក​ឧត្ដម នៅ​តែ​បន្ត​ការ​លើក​ទឹក​ចិត្ត​ដោយ​ឲ្យ​ផលិតករ​ទាំង​អស់​សម្លឹង​មើល​​លើ​ការ​រីក​ចម្រើន​នៃ​វិស័យ​ភាពយន្ត ក៏​ដូចជា​វិស័យ​សិល្បៈ​កម្ពុជា​ ព្រោះ​ថា​ បច្ចុប្បន្ន​ សិល្បៈ​គឺ​មាន​តម្រូវ​ការ​ទីផ្សារ​ច្រើន​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក៕

 

អត្ថបទ៖ SAMEDY​​​​