EXO បញ្ចេញ​ MV ​ក្បាច់​រាំ​សុទ្ធ​សម្រាប់​បទ “Monster”

ក្រោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ ផលិតកម្ម SM ក៏​បាន​បញ្ចេញ​ MV ក្បាច់​រាំ​សុទ្ធ​សម្រាប់​បទ “Monster” ដែល​ជា​បទ​ថ្មី​របស់​ក្រុម EXO កាល​ពី​យប់​មិញ។ ចង់​ដឹង​ថា​ពិសេស​យ៉ាង​ណា​សូម​ទស្សនា​ខាង​ក្រោម​នេះ​តែ​ម្ដង៖​

 

 

អាល់ប៊ុម​ថ្មី “EX’ACT” របស់ EXO បាន​ចេញ​កាល​ពី​សប្ដាហ៍​មុន​និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន ដោយ​អាច​បំបែក​កំណត់ត្រា​ Physical Album លក់​ដាច់​បំផុត​ក្នុង​សប្ដាហ៍​ដំបូង (៣សែន​បន្ទះ) និង​ទទួល​ចំណាត់ថ្នាក់​កំពូល​លើ​តារាង​ជា​ច្រើន​រួម​ទាំង​តារាង Billboard។ ចំណែក MV ដើម​របស់​បទ “Monster” ដែល​ចេញ​កាល​ពី​សប្ដាហ៍​មុន​ដូច​គ្នា​ បាន​ទទួល​ការ​ចូល​ទស្សនា​ជាង ១៦លាន​ដង ៕

 

EXO បញ្ចេញ​ MV ​ក្បាច់​រាំ​សុទ្ធ​សម្រាប់​បទ “Monster”

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ allkpop