Zuckerberg​ ​ចង់​ឲ្យ​ ​Facebook​ ​ដឹង​ពី​ការ​គិត​ របស់​មនុស្ស​

មិន​ត្រឹម​តែ​ ​ជា​បណ្ដាញ​សង្គម​ធំ​ជាង​គេ​ ​Facebook​ ​ក៏​ជា​កន្លែង​ដែល​ផ្ទុក​ទិន្នន័យ​ផ្ទាល់​ខ្លួន​ ​របស់​មនុស្ស​ស្ទើរគ្រប់​​​ពាសពេញ​ពិភពលោក​ ​។​

 

Zuckerberg​ ​ចង់​ឲ្យ​ ​Facebook​ ​ដឹង​ពី​ការ​គិត​ របស់​មនុស្ស​

 

​ដូច​នេះ​ ​ហើយ​ក្នុង​បទសម្ភាសន៍​​មួយ​ លោក​ ​Mark Zuckerberg​ ​បាន​លើក​ឡើង​ថា​ ​គាត់​ចង់​ឲ្យ​ ​Facebook​ ​មាន​សមត្ថភាព​អាច​ដឹង​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​បាន​គិត​ ​ដោយ​មិន​ចាំបាច់​និយាយ​ចេញ​មក​​។​ ​ដោយ​ការ​ធ្វើ​បែប​នេះ​ ​អ្នក​គ្រប់​គ្នា​ ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ ​នៃ​ការ​ធ្វើ​ទំនាក់​ទំនង​ ​ហើយ​វា​នឹង​ក្លាយ​ជា​បច្ចេកវិទ្យា​ថ្មី​ ​មិន​ធ្លាប់​មាន​អ្នក​ណា​រក​ឃើញ​នៅឡើយ​ ​។​

 

គួរ​សម្គាល់​ផង​ដែរ​ថា​ ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ ​ដែល​ ​Mark​ ​Zuckerberg​ ​និយាយ​ពី​វិធី​ ​ដឹង​ពី​ការ​គិត​របស់​មនុស្ស​ ​ដោយ​ពី​មុន​គាត់​ ​ក៏​ធ្លាប់​មាន​ចំណាប់​អារម្មណ៍​លើ​ ​Telepathy​ ​ ​ជា​វិធី​​ទាក់ទង​ ​ពី​មនុស្ស​ម្នាក់​ ​ទៅ​ម្នាក់​ ​ដោយ​ប្រើ​រលក​ចរន្ត​ខួរក្បាល​ ​និង​ផ្លូវ​អារម្មណ៍​ ​៕​

 

សូមទស្សនា ការបកស្រាយ វីធី Telepathy

 

 

អាន​បន្ត​ ​៖​ ​ក្មេង​ស្រី​ ​១៥​ឆ្នាំ​ ​បង្កើត​ ​App​ ​ទប់​ស្កាត់​ការ​ធ្វើ​អត្តឃាត

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​telegraph