ក្មេងស្រី​ស្រាត​ននលគក​អាយុ​២​ឆ្នាំ និង​បងប្អូន​ស្រី​ភ្លោះ​អាយុ​១​ឆ្នាំ នាំគ្នា​រត់​ចេញពីផ្ទះ ខណៈ​ម្តាយ​កំពុង​ដេកលក់​

ប៉ូលីសក្នុងប្រទេសចិន ត្រូវបានគេទូរស័ព្ទហៅ ក្រោយអ្នកដំណើរបានប្រទះឃើញកូនក្មេងប្រុស-ស្រី៣នាក់ ស្ថិតនៅលើដងផ្លូវ ដោយគ្មានសម្លៀកបំពាក់ ។

ក្មេងស្រី​ស្រាត​ននលគក​អាយុ​២​ឆ្នាំ និង​បងប្អូន​ស្រី​ភ្លោះ​អាយុ​១​ឆ្នាំ នាំគ្នា​រត់​ចេញពីផ្ទះ ខណៈ​ម្តាយ​កំពុង​ដេកលក់​

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីអាយុ២ឆ្នាំ ខ្លួនប្រាណអាក្រាតននលគកទាំងស្រុង និងបងប្អូនស្រីភ្លោះអាយុ១ឆ្នាំ គ្រាន់ស្លៀកខោទឹកនោមប៉ុណ្ណោះ ។

ម្ចាស់ហាងលក់គ្រឿងទេសម្នាក់ នៅក្នុង Zhejiang បានកត់សម្គាល់កូនក្មេងទាំងនោះមុនម៉ោង ៨ និង ០០ នាទីព្រឹក, ហើយផ្តល់ស្ករគ្រាប់ (ស្ករគ្រាប់មានឈើកាន់) ដល់ពួកគេ ខណៈកំពុងរង់ចាំប៉ូលីសមកដល់ ។

កូនក្មេងទាំង៣នាក់ បានទាក់ទាញមនុស្សម្នាមកចោមរោមមើលយ៉ាងច្រើនកុះករ ។ បើតាមការឲ្យដឹង អ្នកខ្លះបានសុំយកពួកគេមកធ្វើជាកូនចិញ្ចឹមទៀតផង ។

មន្ត្រីប៉ូលីសម្នាក់ឈ្មោះ Chen បានមកដល់កន្លែងកើតហេតុ និងដឹកកូនក្មេងទាំង៣ទៅកាន់ប៉ុស្តិ៍ប៉ូលីស ។

មន្ត្រីជាច្រើននាក់ បានចូលរួមនៅក្នុងករណីនេះ ដោយមន្ត្រីខ្លះចេញស្វែងរកឪពុកម្តាយពួកគេ និងមន្ត្រីដទៃទៀតនៅលេងជាមួយ និងផ្តល់ចំណីដល់ពួកគេផងដែរ ។

ក្រុមមន្ត្រីដទៃទៀតផ្តល់ស្លៀកសម្លៀកបំពាក់ឲ្យកូនក្មេងអាក្រាតទាំង៣ ។ រឿងប្រកបដោយអាថ៌កំបាំង ត្រូវបានដោះស្រាយ នៅពេលម្តាយរបស់ក្មេងទាំងនេះ បានមកដល់ប៉ុស្តិ៍ប៉ុស្តិ៍ ដើម្បីរាយការណ៍ពីការបាត់ខ្លួនរបស់ពួកគេ ។

ប៉ូលីសនិយាយថា ម្តាយកំពុងដេក, ហើយនៅពេលនាងភ្ញាក់ពីដំណេក, នាងស្វែងរកកូនៗរបស់នាងពុំឃើញ ។ ស្ត្រីរូបនោះប្រាប់ប៉ូលីសថា ប្តីរបស់នាងភ្លេចចាក់សោរទ្វា នៅពេលគាត់ចាកចេញទៅធ្វើការយ៉ាងប្រញាប់នៅវេលាម៉ោង ៦ និង ០០ នាទី ព្រឹក ។

មន្ត្រីម្នាក់បានដឹកទាំងម្តាយ និងកូនៗរបស់នាង ត្រលប់ទៅផ្ទះរបស់ពួកគេវិញ និងពុំមានការចោទប្រកាន់ណាមួយ ត្រូវបានប្តឹងនោះទេ ៕


ក្មេងស្រី​ស្រាត​ននលគក​អាយុ​២​ឆ្នាំ និង​បងប្អូន​ស្រី​ភ្លោះ​អាយុ​១​ឆ្នាំ នាំគ្នា​រត់​ចេញពីផ្ទះ ខណៈ​ម្តាយ​កំពុង​ដេកលក់​ ក្មេងស្រី​ស្រាត​ននលគក​អាយុ​២​ឆ្នាំ និង​បងប្អូន​ស្រី​ភ្លោះ​អាយុ​១​ឆ្នាំ នាំគ្នា​រត់​ចេញពីផ្ទះ ខណៈ​ម្តាយ​កំពុង​ដេកលក់​ ក្មេងស្រី​ស្រាត​ននលគក​អាយុ​២​ឆ្នាំ និង​បងប្អូន​ស្រី​ភ្លោះ​អាយុ​១​ឆ្នាំ នាំគ្នា​រត់​ចេញពីផ្ទះ ខណៈ​ម្តាយ​កំពុង​ដេកលក់​ ក្មេងស្រី​ស្រាត​ននលគក​អាយុ​២​ឆ្នាំ និង​បងប្អូន​ស្រី​ភ្លោះ​អាយុ​១​ឆ្នាំ នាំគ្នា​រត់​ចេញពីផ្ទះ ខណៈ​ម្តាយ​កំពុង​ដេកលក់​ ក្មេងស្រី​ស្រាត​ននលគក​អាយុ​២​ឆ្នាំ និង​បងប្អូន​ស្រី​ភ្លោះ​អាយុ​១​ឆ្នាំ នាំគ្នា​រត់​ចេញពីផ្ទះ ខណៈ​ម្តាយ​កំពុង​ដេកលក់​