ដឹក​នំប៉័ង​យក​បោះ​ឲ្យ​ម៉ូយ ទៅ​បុក​ព្រះសង្ឃ ដួល​ខ្លួនឯង​ប្រកាច់ប្រកិន

ដឹក​នំប៉័ង​យក​បោះ​ឲ្យ​ម៉ូយ ទៅ​បុក​ព្រះសង្ឃ ដួល​ខ្លួនឯង​ប្រកាច់ប្រកិន



បាត់ដំបង ៖ បុរស​ម្នាក់​បាន​ដួល​ម៉ូតូ​បោក​ទៅលើ​ផ្លូវ​ ​​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ ដើម្បី​សង្គ្រោះ​ផង​ដែរ ខណៈ​ដែល​បុរស​រូប​នេះ កំពុង​ដឹក​នំប៉័ង​​ចេញពី​បាត់ដំបង​យក​ទៅ​ដាក់​ឲ្យ​ម៉ូយ ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ព្រះសង្ឃ ​ដែល​កំពុងតែ​និមន្ត​បិណ្ឌបាត​តាម​ដង​ផ្លូវ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧ ព្រឹក ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុម​ទី ៨ ភូមិ​ព្រែក​កញ្ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ ស៊េរី​២០០៧ ពាក់​ស្លាក​លេខ បាត់ដំបង 1C-5106 ។

យោង​តាម​សាក្សី​ដែល​នៅក្បែរ​ទីតាំង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​ព្រះ​សង្ឃ​ជាច្រើន​អង្គ បាន​និមន្ត​បិណ្ឌបាត​តាម​ផ្លូវ គាប់​ជួន​ពេលនោះ​ដែរ ស្រាប់​តែ​គេ​ឃើញ​ម៉ូតូ​របស់​បុរស​ខាងលើ ដែល​មាន​ដឹក​កញ្ឆេរ​នំប៉័ង​​ពីក្រោយ​ផង​នោះ បាន​បើកបរ​យ៉ាង​លឿន ​ហើយ​ទំនងជា​រេ​ចង្កូត​ផង ក៏បាន​ទៅ​ប៉ះ​នឹង​ព្រះសង្ឃ រួច​ក៏​ដួល​ខ្លួនឯង​ប្រកាច់ប្រកិន​ពេញ​ផ្លូវ។ ដោយឡែក​ព្រះសង្ឃ​មិន​មាន​រង​របួស​អ្វី​នោះ​ទេ។

ភ្លាមៗ​នោះ​ដែរ សមត្ថកិច្ច​ក៏បាន​ចាត់​បញ្ជូន​ជនរងគ្រោះ​រូប​នេះ ទៅកាន់​មន្ទីរ​ពេទ្យ​អ៊ីមេ​ចិន​ស៊ី ដើម្បី​សង្គ្រោះ ដោយសារតែ​មុខរបួស​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​ជនរងគ្រោះ​មិន​មាន​នរណា​ម្នាក់​ស្គាល់​ពី​សាវតារ​ឡើយ ដោយ​គ្រាន់តែ​ដឹង​ថា គេ​ជា​អ្នកធ្វើការ​ក្នុង​ហាង​នំប៉័ង​​ណាមួយ​ក្នុង​ក្រុង​បាត់ដំបង ហើយ​ក៏​ជា​អ្នក​ដឹក​យក​ទៅ​បោះ​ឲ្យ​ម៉ូយ​ដែរ។ នេះ​ក៏​ដោយសារតែ​ការ​បើកបរ​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយ​គ្មាន​មួក​សុវត្ថិភាព​ការពារ​ផង ទើប​អាច​បង្ក​ទៅជា​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​បែបនេះ៕

ដឹក​នំប៉័ង​យក​បោះ​ឲ្យ​ម៉ូយ ទៅ​បុក​ព្រះសង្ឃ ដួល​ខ្លួនឯង​ប្រកាច់ប្រកិន

ដឹក​នំប៉័ង​យក​បោះ​ឲ្យ​ម៉ូយ ទៅ​បុក​ព្រះសង្ឃ ដួល​ខ្លួនឯង​ប្រកាច់ប្រកិន