អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ថា ភេសជ្ជៈ​ក្តៅ​អាច​បង្ក​មហារីក​

    ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ភេសជ្ជៈ​ក្តៅៗ​ប្រហែលជា​បង្ក​ជំងឺមហារីក ហើយ​ភេសជ្ជៈ​ទាំងនោះ​គួរ​ទុកចោល​ឱ្យ​ថយកម្តៅ​ឬ​ទុកឱ្យ​ត្រជាក់​រួច​លាយ​ជាមួយ​ទឹកដោះគោ​ប៉ុន្មាន​នាទី​សិន​ដើម្បី​បញ្ចៀស​ជំងឺមហារីក​។ 

​    ​ទីភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការស្រាវជ្រាវ​ជំងឺមហារីក (IARC) ជាទី​ភ្នាក់ងារ​មួយ​របស់ WHO បាន​និយាយថា ភេសជ្ជៈ​ក្តៅ ៦៥ អង្សា និង​ក្តៅ​លើសពីនេះ​ទំនង​បង្ក​ជំងឺមហារីក​បំពង់​អាហារ​។ អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ថា ភេសជ្ជៈ​ក្តៅ​អាច​បង្ក​មហារីក​

​    ​ទោះយ៉ាងណា ស្ថាប័ន​មួយ​នេះ​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បង្ហាញថា តែ ឬ​កាហ្វេ​បង្ក​មហារីក​នោះទេ ហើយ​និយាយថា រាល់​ទំនាក់ទំនង​ណាមួយ​គឺ​ដោយសារតែ​សីតុណ្ហភាព​ក្តៅ​របស់​ភេសជ្ជៈ​នោះ​តែម្តង​។ 

​    ​លោក​វេជ្ជបណ្ឌិត Christopher Wild ប្រធាន IARC បាន​និយាយថា "​លទ្ធផល​នានា​លើកឡើងថា ការផឹក​ភេសជ្ជៈ​ក្តៅ​ខ្លាំង​អាចជា​មូលហេតុ​មួយ​បង្ក​ជំងឺមហារីក​បំពង់​អាហារ ហើយ​នោះ​គឺ​មកពី​សីតុណ្ហភាព​ជាជាង​ភេសជ្ជៈ ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការបង្ក​ជំងឺមហារីក​នេះ​"៕ ខ្មែររីដ

​ប្រភព​៖ Telegraph