លោក ម៉ៅ ណា បុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដែលជួបគ្រោះថ្នាក់ចរាចរបានស្លាប់ហើយ

Videos


កាលពីល្ងាចថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៦ លោក ម៉ៅ ណា ហៅ ញ៉ បុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដែលគ្រោះថ្នាក់ចរាចរនោះ បានស្លាប់ហើយបន្ទាប់ពីបញ្ជូនរូបគាត់ទៅដល់មន្ទីរពេទ្យ ដោយរបួសរបស់គាត់មានសភាពធ្ងន់ធ្ងរពេក ។

លោក ម៉ៅ ណា បុគ្គលិក និង ជាអ្នកបញ្ចូលសំឡេងខ្សែភាពយន្តប្រចាំស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ ៥ បានជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរមួយ ដោយត្រូវរថយន្ត យីឌុបបែនដឹកដីមួយគ្រឿង បើកកិនខ្ទេចជើងទាំង ២ នៅពេលដែលលោកជិះម៉ូតូ ១ គ្រឿងចេញពីផ្ទះឆ្ពោះទៅកាន់កន្លែងធ្វើការហើយជែងរថយន្តដឹកដី ១ គ្រឿងនោះ ប៉ុន្តែជែងមិនផុតដោយសារវាក់ជាមួយពំនូកដីដែលគេចាក់គរទុកដើម្បីធ្វើសួនច្បារ គាត់ក៏គេចពំនូកដីនោះទៅប៉ះដៃចង្កូតជាមួយកង់ក្រោយរថយន្តខាងលើ បណ្ដាលឱ្យដួលខ្ទាតចូលក្រោមកង់រថយន្តតែម្តង ។

លោក ម៉ៅ ណា បុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដែលជួបគ្រោះថ្នាក់ចរាចរបានស្លាប់ហើយ

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៧ និង ២០ នាទីព្រឹក ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៦ លើកំណាត់ផ្លូវលេខ២១៧ ត្រង់ចំណុចភូមិបាគូ សង្កាត់ង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ ។ លោកម៉ៅ ណា អាយុ៦៥ឆ្នាំ ជាអ្នកបញ្ចូលសំឡេងឱ្យខ្សែភាពយន្តប្រចាំស្ថានីទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ មានទីលំនៅក្នុងភូមិរប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ខពោធិ៍សែនជ័យ ជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដា ឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CD-5072 រងរបួសបាក់ជើងខ្ទេចទាំង ២ ដូចសាច់ចិញ្ច្រាំអ៊ីចឹង ។

ដោយឡែក រថយន្តបែនដឹកដីម៉ាកFUSO ពណ៌លឿង ប្រភេទយីឌុប ពាក់ស្លាកលេខព្រះសីហនុ3A-2318 បើកដោយឈ្មោះសុប សារុំ អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានព្យាយាមបើករត់ដល់សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

លោក ម៉ៅ ណា បុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដែលជួបគ្រោះថ្នាក់ចរាចរបានស្លាប់ហើយ

ហើយពេលល្ងាចថ្ងៃដដែលនោះ លោកបានទទួលមរណៈភាព ដោយសារបួសមានសភាពធ្ងរធ្ងរពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ៕

                                                                                              សុថាត់