លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

​លោក​តា​​​​​ជនជាតិ​​នេប៉ាល់ ​​​​អាយុ​ ៦៨​ឆ្នាំ​​ម្នាក់​​ ​​ដែល​សម្រេច​ចិត្ត​​ចូល​​រៀន​​ថ្នាក់​វិទ្យាល័យ​​វិញ ​ក្រោយ​​បោះបង់​ចោល​​អស់​​​ពេល​រាប់​សិប​ឆ្នាំ ​កំពុង​​​ទទួល​​ការ​ចាប់អារម្មណ៍ពី​មនុស្ស​​​គ្រប់​​គ្នា​​​​​ជុំវិញ​ពិភព​លោក​។

 

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

 

លោក​តា​ Durga Kamin ​​រស់​នៅ​​​តំបន់​ភ្នំ​ដាច់​ស្រយាល​ពី​គេ​ឯង​ក្នុង​ខ្ទម​តូច​មួយ​​ក្នុង​ព្រៃ​ នៃ​ស្រុក​ Syangja​ ភាគ​ខាង​លិច​រដ្ឋ​ធានី​កាត្មាន់ឌូ តែង​តែ​​​​ស្លៀក​ពាក់​ឯកសណ្ឋាន​​​​​​​សិស្ស​សាលា ​​​​អាវ​ស​​​​ទ្រនុយ​​​​ក្នុង​ខោ​​​ជើង​វែង​ ស្ពាយ​កាតាប​ពីក្រោយ និង​កាន់​ឈើ​ច្រត់​​​​​ដើរ​​ជាង​១ម៉ោង​ សំដៅ​​​ទៅ​​រៀន​ជា​រៀង​រាល់​ថ្ងៃ។

 

លោក​តា​ប្រាប់​ថា​​ ​គាត់​បាន​ឈប់​រៀន​តាំង​​ពី​នៅ​​តូច​​​​ដោយ​សារ​​​​​តែ​ភាព​ក្រីក្រ ​និង​​​​​បង្អាក់​​ក្ដី​សុបិន​​​​​របស់​គាត់​ដែល​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន។ ឥឡូវ​​​​ លោក​តា​​មាន​​​កូន ៦នាក់ និង​ចៅ​ ៨នាក់​​​រូប​នេះ ​បាន​​​​ទៅ​រៀន ​​៦ថ្ងៃ​​ក្នុង​មួយ​សប្ដាហ៍ ​ដើម្បី​​គេច​ចេញ​​ពី​​ភាព​ឯកា​នៅ​ផ្ទះ​ ក្រោយ​​ភរិយា​​ទទួល​អនិច្ចកម្ម​​បាត់​ទៅ។​
​​​​​​​​​​

រៀន​នៅ​វិទ្យាល័យ​ Shree Kala Bhairab ថ្នាក់​ទី​ ១០​​​ ជា​មួយ​សិស្ស​​ផ្សេង​ទៀត​អាយុ​​ ១៤ និង​១៥​ឆ្នាំ​ លោក​តា​ជា​សិស្ស​ចាស់​ជាង​គេ​​​បំផុត​​មួយ​​​​ក្នុង​ប្រទេស​នេប៉ាល់ ​តែ​អាច​​​ធ្វើ​រាល់​កិច្ចការ​សាលា​បាន​ដូច​​សិស្ស​ដទៃ​ ដូច​ជា​​ចូល​លេង​បាល់ទះ​ជាដើម។​

 

មុន​​ចូល​រៀន​​​ទី​នេះ លោកតា​បាន​ចូល​រៀន​​​ថ្នាក់​បឋម​​សិក្សា Kaharay ​ ហាត់​អាន និង​សរសេរ​​​ជា​មួយ​​ក្មេង​ៗ​​អាយុ​ ៧ ទៅ​៨ឆ្នាំ​​ រួច​​​​​គ្រូ​វិទ្យាល័យ​​​ខាងលើ​ម្នាក់​ បាន​ឃើញ​ និង​​អញ្ជើញ​​គាត់​​​ឲ្យ​មក​រៀន​ថ្នាក់​ទី ១០​ ដោយ​​ផ្តល់​​ឯក​សណ្ឋាន​​​ជូន​ទៀត។

 

លោក​​គ្រូ​​​ប្រចាំ​​វិទ្យាល័យ​​​​​​​​ដដែល​និយាយ​ថា “​​នេះ​ជា​​បទ​ពិសោធន៍​​ពី​មួយ​ហើយ​​ ដែល​​បាន​បង្រៀន​​​សិស្ស​​​ចាស់​ជាង​​ឪពុក​​របស់​ខ្ញុំ​ទៀត​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​​ខ្លាំង​ណាស់”៕

 

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

 

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

 

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

 

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

 

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

 

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

 

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

 

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

 

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Guardian​​​​​​​​​​​​​​​​​