Simon Cowell ហួស​ចិត្ត​ព្រោះ​បេក្ខនារី​ម្នាក់​​យក​សុដន់​​ជល់​​ក្បាល​របស់​ខ្លួន

គណៈកម្មការ​ America’s Got Talent 2016 លោក Simon Cowell បង្ហាញ​ទឹក​មុខ​ហាក់​​​ហួស​ចិត្ត​គ្មាន​ពាក្យ​​ថ្លែង ដោយ​សារ​​បេក្ខនារី​ម្នាក់​​ឡើង​មក​ប្រឡង​ដោយ​រាំ​យក​សុដន់​មក​បុក​ក្បាល​របស់​ខ្លួន​ក្នុង​វគ្គ Auditions។​

 

Simon Cowell ហួស​ចិត្ត​ព្រោះ​បេក្ខនារី​ម្នាក់​​យក​សុដន់​​ជល់​​ក្បាល​របស់​ខ្លួន

 

​​​​បេក្ខនារី​ Miranda Cunha បាន​ឡើង​មក​លើ​ឆាក​​និយាយ​ស្វាគមន៍​ទៅ​គណៈកម្មការ​​ទាំង​​៤ទាំង​ទឹក​មុខ​រីករាយ ថែម​ទាំង​និយាយ​ថា “ខ្ញុំ​ចូលចិត្ត​អ្នក Simon” ។ មុន​សម្ដែង Mirandaបាន​អញ្ជើញ Simon មក​សម្ដែង​ជាមួយ​ ដោយ​​ឲ្យ​អង្គុយ​លើ​កៅអី​មួយ​​ក្នុង​ទឹក​មុខ​ហាក់​ចូលចិត្ត​គណៈកម្មការ​រូប​នេះ​ខ្លាំង​ណាស់។​

 

​សំឡេង​ភ្លេង Mogul បាន​ចាប់​ផ្ដើម Miranda​ ​ក៏​បាន​រាំ​​គ្រវី​ខ្លួន​ចម្រៀង​​ពី​ចំហៀង​ម្ខាង​​ទៅ​ម្ខាង​ពី​ក្រោយ Simon ​​និង​យក​សុដន់​ជល់​នឹង​ក្បាល​គណៈកម្មការ​​វ័យ​​៥៦​ឆ្នាំ ​នេះ​​ទៀត​ផង​ ​​ធ្វើ​ឲ្យ​​ទស្សនិកជន​និង​គណៈកម្មការ​៣​រូប​ផ្សេង​ទៀត​អស់​សំណើច​យ៉ាង​ខ្លាំង​។ លើស​ពី​នេះ​នៅ​ចុង​បទ​​ បេក្ខនារី​មាឌ​ធាត់រូប​នេះ ក៏​បាន​ថើប​មាត់ Simon នាំ​អារម្មណ៍​គេក្ដៅ​មុខ​ជា​ខ្លាំង​។ យ៉ាងណាក្ដី គណៈកម្មការ​ទាំង​៤​មិន​អនុញ្ញាត​ឲ្យ Miranda Cunha​ទៅ​វគ្គ​បន្ត​ឡើយ៕

 

 

ចុចអាន៖១២​ឆ្នាំច្រៀង​ពីរោះហើយ​​​ចេះ​និពន្ធ​បទ​ខ្លួន​ឯង Simon ​​Cowell ទាយ​ថា​ជា​ Taylor Swift ទី​ពីរ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព ៖ America’s Got Talent 2016 ​Channel