មេធាវី​អះអាងថា ស្រីមុំ ផ្ដល់​ចម្លើយ​ពិត ពាក់ព័ន្ធ​នឹង​ឯកឧត្តម កឹម សុខា នៅក្នុង​តុលាការ​ និពន្ធដោយ : ម៉ៅ សុផា       June-16-2016, 1:07 pm         34

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេធាវី​អះអាងថា ស្រីមុំ ផ្ដល់​ចម្លើយ​ពិត ពាក់ព័ន្ធ​នឹង​ឯកឧត្តម កឹម សុខា នៅក្នុង​តុលាការ​​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ចប់​ការសាកសួរ​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជុំវិញ​ដំណើរ​ដើមទង ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម ដែល​នាង​បាន​ប្តឹង​ឯកឧត្តម កឹម សុខា កន្លងមក​។​

​លោក គឹម វាសនា មេធាវី​ការពារ​ក្ដី​កញ្ញា ស្រី មុំ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចៅក្រម​ស៊ើបសួរ បាន​បើក​ការសាកសួរ​លើ​កូនក្ដី​លោក ជុំវិញ​តែ​សញ្ចារកម្ម​ពាក់ព័ន្ធ​នឹង​ឯកឧត្តម កឹម សុខា​, លោក ពិន រតនា និង​លោក តុ វ៉ាន​ចាន់ ប៉ុណ្ណោះ​។ ក្រោយ​បញ្ចប់​ការសាកសួរ​ជាង​៤​ម៉ោង​នេះ មេធាវី​ការពារ​ក្ដី​រូបនេះ បាន​អះអាងថា ចម្លើយ​របស់​ស្រីមុំ ដែល​បាន​បកស្រាយ​ប្រាប់​តុលាការ សុទ្ធតែជា​ចម្លើយ​ពិត​ត្រឹមត្រូវ ព្រោះ​ស្រីមុំ ជា​ជនរងគ្រោះ​នៅក្នុង​រឿងនេះ​។

​ដោយសារតែ​ពាក្យបណ្តឹង​របស់​ស្រ​មុំ កន្លងមក​តុលាការ​បាន​កោះហៅ​តំណាងរាស្ត្រ​បក្សប្រឆាំង​៣​រូប គឺ​ឯកឧត្តម កឹម សុខា​, លោក ពិន រតនា និង​លោក តុ វ៉ាន​ចាន់​។ ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិ​របស់ខ្លួន តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងនោះ បាន​បដិសេធ​មិន​ចូលទៅ​កាន់​តុល​ការ​នោះទេ​។​

​ចំពោះ​ឯកឧត្តម កឹម សុខា តុលាការ​បាន​កោះហៅ​ម្តង​ហើយ​ម្តងទៀត​ក្នុងនាម​ជា​សាក្សី ដើម្បី​ឲ្យ​ចូល​ឆ្លើយ  ជុំវិញ​រឿងក្តី​របស់​ស្រីមុំ​។ ប៉ុន្តែ អនុប្រធាន​បក្សប្រឆាំង​រូបនេះ នៅតែ​ប្រកាន់​ជំហរ មិន​ចូល​បំភ្លឺ​ចំនួន​២​ដង​រួចមកហើយ​។ ការមិន​ចូលខ្លួន​តាម​ដីកាកោះ​បែបនេះ ធ្វើ​ឲ្យ​ឯកឧត្តម កឹម សុខា រង​នូវ​បទ​ចោទ​មួយ​ផ្សេងទៀត គឺ​«​ការបដិសេធ​ក្នុង​ការមិន​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ជាក់ស្តែង​៕