អាជីវកម្ម​8​ប្រភេទ និស្សិត​អាច​ចាប់ផ្តើម​ដោយ​ខ្លួនឯង​ពេល​កំពុង​សិក្សា

តើ​អ្វី​ដែល​ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Dell ក្រុមហ៊ុន​Napster និង​ក្រុមហ៊ុន​Facebook មាន​លក្ខណៈ​ដូច​គ្នា​ភាគច្រើន​នោះ? ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​សតវត្សរ៍​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​និស្សិត​ចេញពី​សាកលវិទ្យាល័យ ។

ប្រាកដ​ណាស់ មិនមែន​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​ជា Mark Zuckerberg បាន​ទេ ប៉ុន្តែ​ការ​បង្កើត​អាជីវកម្ម​តូច​មួយ​នៅ​ក្នុង​វិទ្យាល័យ គឺជា​រឿង​ដែល​អាច​ធ្វើ​ទៅ​រួច ។ មាន​ជម្រើស​ជា​ច្រើន ដែល​តម្រូវ​ឲ្យ​មាន​មូលធន​តិចតួច ឬ​ក៏​គ្មាន ប៉ុន្តែ​អាច​ធ្វើ​ឡើង​បាន​ដោយ​មិន​ចាំបាច់​មាន​ការិយាល័យ​ទៀត​ផង ។

សហគ្រិន​នៅ​ក្នុង​សាកលវិទ្យាល័យ​អាច​ស្វែងរក​ប្រាក់​ចំណូល​សម្រាប់​ទូទាត់​ថ្លៃ​សាលា អាហារ និង​សៀវភៅ ។ នេះ​គឺជា​គំនិត​៨​ចំណុច​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ពី​បន្ទប់​របស់​អ្នក​បាន​ដូច​ជា ៖

១-​ទីប្រឹក្សា​បច្ចេកវិទ្យា​ព័ត៌មាន (IT) ៖ បច្ចេកវិទ្យា​ព័ត៌មាន គឺជា​កន្លែង​ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ និង​អាច​ធ្វើការ​ជាមួយ​អ្នក ។ និស្សិត​សាកលវិទ្យាល័យ​ដែល​មាន​ជំនាញ និង​ចំណេះដឹង​ក្នុង​ការ​ទទួល​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​នេះ ។ ប្រសិនបើ​អ្នក​គ្មាន​ទំនុក​ចិត្តជា​អ្នក​ផ្តល់​ប្រឹក្សា IT ទេ អ្នក​អាច​ជួយ​ដល់​អ្នក​ដែល​មិនសូវ​មានចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា ខណៈ​ដែល​ពួក​គេ​មាន​បញ្ហា​កុំព្យូទ័រ និង​កសាង​អាជីវកម្ម ។

២-​ទីប្រឹក្សា​បណ្តាញ​សង្គម ៖ និស្សិត​សាកលវិទ្យាល័យ​ជា​ញឹកញាប់​តែងតែមាន​ទំនោរ​ទៅ​រក​បណ្តាញ​សង្គម ។ ពួក​គេ​ប្រើប្រាស់​ចំណេះដឹង និង​បទ​ពិសោធន៍​ដើម្បី​ផ្តល់​ដំបូន្មាន​ដល់​ក្រុមហ៊ុន​ទៅ​លើ​យុទ្ធសាស្ត្រ ក្នុង​បណ្តាញ​សង្គម​ទាំងនោះ ។ ក្រៅពី​ហ្វេ​ស​ប៊ុ​ក និង LinkedIn ក៏​បាន​ណែនាំ​នូវ​បណ្តាញ​ដើម្បី​ផ្សព្វផ្សាយ​សារ​របស់​គេ​ចេញ ។

៣-​អ្នក​រចនា​ក្រាហ្វិក ៖ ទីប្រឹក្សា​រចនា​ក្រាហ្វិក គឺ​ពឹងផ្អែក​លើ​ភាព​ច្នៃប្រឌិត ទេព​កោសល្យ និង​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ ។ អ្នក​រចនា​ធំ​ៗ​គួរតែ​ចាប់​យក​ការងារ​របស់​ពួក​គេ ជា​គម្រោង​ដ៏​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​នាមប័ណ្ណ​អាជីវកម្ម  ឬ​រចនា​នៅ​លើ​វែ​ប​សាយ បន្ទាប់​មក​ចាប់ផ្តើម​ធ្វើ​វា​ឡើង ។ 

៤-​ការ​រចនា​វែ​ប​សាយ  ៖ និស្សិត​ភាគច្រើន​បាន​យល់​ដឹង​ច្រើន​ពី​ការ​រចនា​វែ​ប​សាយ​ជាង​ពី​មុន ។ ភាគច្រើន​ពួក​គេ​ធ្វើ​វា​ឡើង​សម្រាប់​ក្រុម​ក្លិប និស្សិត​ដែល​រៀន​ដំណាលគ្នា ឬ​ក៏​ធ្វើ​ជា​ប្លុក​ផ្ទាល់ខ្លួន ។ វេ​ប​សាយ​ទាំងនោះ​អាច​ត្រូវ​បាន​គេ​យក​មក​ប្រើ​ជា​គំរូ​ដើម្បី​ស្វែងរក​ប្រាក់​ចំណេញ ។

៥-​អ្នក​រៀបចំ​កម្មវិធី ៖ សិស្ស​វិទ្យាល័យ ប្រហែលជា​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង ហើយ​ចាត់​ទុក​បទ​ពិសោធន៍​នៃ​ពិធីជប់លៀង​នោះ គឺជា​បទ​ពិសោធន៍​សម្រាប់​រឿង​មួយ​ផ្សេង​ទៀត​។ ការ​រៀបចំ​កម្មវិធី គឺ​តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ក្នុង​ការ​ការ​រៀបចំ និង​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​កម្មវិធី​ច្រើន ព្រមទាំង​មានគំនិត​ច្នៃប្រឌិត​ផង​ដែរ ។

៦-​អ្នក​បង្រៀន​ឯកជន ៖ អ្នក​ឯកជន​មាន​ពេលវេលា​អាច​បត់បែន​បាន ហើយ​ធ្វើការ​ច្រើន​ស្ទើរតែ​គ្រប់​ទីកន្លែង ។ អ្នក​បង្រៀន​ក៏​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​ពី​អង្គភាព​ផង​ដែរ ដូច​ជា ACE ជាដើម ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា ការ​ប្រឡង និង​ជាប់​សញ្ញាបត្រ CPR/AED ប្រហែលជា​អាច​ងាយស្រួល​ជាង​អ្វី​ដែល​អ្នក​គិត ។

៧-​សេវាកម្ម​សម្អាត ៖ ការ​ចាប់ផ្តើម​ប្រកប​អាជីព​ផ្នែក​សេវាកម្ម​សម្អាត​នេះ អាច​ជួយ​ឲ្យ​និស្សិត​ធ្វើការ​បត់បែន​ទៅ​តាម​ពេលវេលា ហើយ​មិន​តម្រូវ​ឲ្យ​មាន​ការិយាល័យ​ឡើយ ។ ចំណែកឯ​សម្ភារ​សម្រាប់​អាជីវកម្ម​នេះ គឺ​អាច​ទិញ​បាន​នៅ​តាម​ហាង​លក់​អីវ៉ាន់​នានា ។ មិនតែប៉ុណ្ណោះ មនុស្ស​ជា​ច្រើន​មាន​ឆន្ទៈ​នឹង​ចំណាយ​ប្រាក់​ឲ្យ​អ្នក​ផ្សេង​ធ្វើ​ការងារ​នេះ ។

៨-​អ្នក​ផាត់មុខ​ក្រៅ​ម៉ោង ៖ យោង​តាម​ទិន្នន័យ​សហព័ន្ធ​បាន​បង្ហាញ​ថា ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​នៅ​ក្នុង​សាកលវិទ្យាល័យ​អា​មេ​រិ​ក ក្នុង​រយៈពេល​ជិត​៣៥​ឆ្នាំ ដែល​វា​បាន​ផ្តល់​កាលានុវត្តភាព​ថ្មី​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​តូច​ៗ​សម្រាប់​ស្ត្រី ។ អ្នក​ផាត់មុខ​ក្រៅ​ម៉ោង​អាច​រក​ប្រាក់​ចំណូល​បាន​តាម​រយៈ​ការ​ផាត់មុខ​ជូន​អតិថិជន មុន​ពេល​ចូលរួម​កម្មវិធី​ពិសេស​ណាមួយ​។ ជម្រើស​ថ្មី​មួយទៀត​ក្នុង​ការ​រក​ប្រាក់ គឺ​តាម​រយៈ​វី​ដេ​អូ​បង្រៀន​ក្នុង​បណ្តាញ​សង្គម ។ វី​ដេ​អូ​ដែល​អាច​ទាក់ទាញ​ចំនួន​អ្នក​មើល​ខ្ពស់ គឺ​អាច​ទាញ​យក​ប្រាក់​ពី​បណ្តាញ​យូ​ធូប​បាន ។

ទោះបីជា​អាជីវកម្ម​ទាំង​អស់នេះ ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ក្នុងអំឡុងពេល​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​ក្តី វា​នៅ​តែ​ជា​អាជីវកម្ម​ជាក់ស្តែង ជាមួយនឹង​ការ​ទទួល​បាន​ផល​ជាក់ស្តែង និង​ហានិភ័យ ។ អាជីវកម្ម​របស់​ក្រុមហ៊ុន​មាន​សារសំខាន់​ណាស់ ដែល​ត្រូវការ​ការពារ​ធានា​រ៉ាប់រង ដូច​ជា​អ្នកជំនាញ​ធានា​រ៉ាប់រង IT ឬ​ក៏​គោលនយោបាយ​វិជ្ជាជីវៈ​បន្ថែម​ទៀត ព្រោះ​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​ចៀសវាង​នូវ​បញ្ហា​បាន ប្រសិនបើ​មាន​បញ្ហា​ផ្សេង​ៗ​កើតឡើង ។

និស្សិត​សាកលវិទ្យាល័យ​អាច​បង្កើត​នូវ​ផ្លូវ​ដើរ​របស់​គេ​ដោយ​ការ​ស្វែងរក​ប្រាក់​មួយ​ចំនួន ដើម្បី​បន្ត​អាជីព​ដ៏​ជោគជ័យ បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា ៕