រថភ្លើងអស្ចារ្យ សម័យថ្មី មានបង្អួចធ្វើពីកញ្ចក់ អាចឲ្យអ្នកដំណើរ គយគន់ទេសភាព បានតាមចិត្តចង់

ជប៉ុន៖ នាពេលថ្មីៗនេះ ប្រទេសជប៉ុន បានសម្រេចដាក់ឲ្យដំណើរការ នូវប្រភេទរថភ្លើង ថ្មីមួយដែលមានភាពអស្ចារ្យ និងប្លែក ក៏ព្រោះតែទាំងសងខាង នៃទូរថភ្លើងគឺសុទ្ធតែជា បង្អួចកញ្ចក់ ដែលអាចឲ្យអ្នកដំណើរ គយគន់ទេសភាព តាមដងផ្លូវបានតាមចិត្តចង់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថភ្លើងដែលមានលក្ខណៈអស្ចារ្យបែបនេះ គឺច្នៃឡើងដោយ Ichibansen ក្នុងការធ្វើឲ្យទូរថភ្លើង មានភាពទាក់ទាញជាង ប្រភេទរថភ្លើងផ្សេងទៀត ដោយសារវាមានបង្អួចជាកញ្ចក់ទាំងសងខាង ដែលអាចឲ្យ អ្នកដំណើរនៅខាងក្នុង គយគន់ទេសភាព តាមដងផ្លូវបានយ៉ាងល្អប្រសើរ។ ក្នុងនោះដែរ បន្ទប់របស់អ្នកបញ្ជារថភ្លើង ក៏ជាប្រភេទបង្អួចកញ្ចក់ផងដែរ។

រថភ្លើងប្រភេទថ្មីនេះ មាន២ទូ សម្រាប់រត់ឆ្លងកាត់ផ្លូវដែក នាឯតំបន់ Niigata Prefecture ភាគខាងលិចនៃប្រទេសជប៉ុន និងជាតំបន់ទេសចរណ៍ ដ៏ពេញនិយមខ្លាំងមួយ។ ទូទី១នៃរថភ្លើង គឺជាកន្លែងអង្គុយធម្មតា តែអ្នកដំណើរអាចគយគន់ទេសភាព យ៉ាងស្រស់ស្អាត បានតាមចិត្ត ចំណែកឯទូទី២ គឺផ្ទុកភោជនីយដ្ឋាន បម្រើអាហារបារាំង១។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា សរុបទៅមានកៅអីចំនួន ៤៥ នៅលើរថភ្លើង មួយនេះ ហើយសំបុត្រគឺមាន២ប្រភេទ គឺជាង១៤០ដុល្លារ សម្រាប់ការធ្វើដំណើរ និងអាហារមួយពេលនៅលើនោះ ស្របពេលដែលតម្លៃ ជាង៥០ដុល្លារ គឺសម្រាប់ការ ធ្វើដំណើរ តែមិនទទួលបាន ការបម្រើអាហារនោះឡើយ។

គូសបញ្ជាក់ផងដែរថា រថភ្លើងប្រភេទថ្មីរបស់ជប៉ុននេះ បានកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ភ្ញៀវទេសចរ តែក្នុងនោះគេក៏អាចដឹងបានថា ក៏នៅមានរថភ្លើងក្នុងប្រទេស កាណាដា និងស្វីស ផងដែរ ដែលមានរថភ្លើង មានទេសភាពធំទូលាយ បែបនេះ៕

តោះទៅទស្សនាទិដ្ឋភាព នៃរថភ្លើងថ្មីប្លែក នោះទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងរឿងរថភ្លើងនេះដែរ បន្ទាប់ពីអាក់ខាន ដំណើរការជាច្រើន ឆ្នាំកន្លងទៅ និងពីខេត្ត ព្រះសីហនុ មកកាន់ភ្នំពេញ នឹងចាប់ផ្តើមដំណើរការឡើងវិញហើយ នៅដើមឆ្នាំ២០១៦នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដក់ស្រងសម្តីរបស់ លោក RUSSEL TIZON មន្ត្រីផ្នែក សេវា កម្ម អតិថិជនរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេបានធ្វើការ សាកល្បងដឹកភ្ញៀវទេសចរ តាមរថភ្លើង ចំនួន៣ទូអាចផ្ទុកមនុស្សចំនួន ១៥០នាក់ ហើយទូ រថភ្លើងទាំង៣ទូនោះ មានទូ រថភ្លើង សម្រាប់ប្រភេទ VIP និង២ទូទៀត សម្រាប់ភ្ញៀវទេសចរធម្មតា។ ការចេញ ដំណើរពីភ្នំពេញទៅ កាន់ក្រុងព្រះសីហនុ និងពីខេត្តព្រះសីហនុ មកកាន់ភ្នំពេញប្រើរយៈពេល ៨ម៉ោង ផ្លូវដែក​មាន ចម្ងាយ ២៦០គីឡូម៉ែត្រ ហើយបើកក្នុងល្បឿន ៣៥គីឡូម៉ែត្រក្នុង ១ម៉ោង។

លោកបានបន្តថា ការបើកដំណើរការឡើងវិញនេះ គឺផ្តោតសំខាន់លើភ្ញៀវទេសចរ ដើម្បីភ្ញៀវទេសចរ មើល ឃើញ ទេសភាពធម្មជាតិស្រស់ស្អាតតាមបណ្តាខេត្ត នានាពីភ្នំពេញ ទៅដល់ខេត្តជាប់មាត់សមុទ្រ ព្រមទាំងការ កាត់​បន្ថយការកកស្ទះ ចរាចរតាមផ្លូវជាតិទៀតផង។ ក្បាលរថភ្លើង និងទូរថភ្លើងផលិតឡើងក្នុងទសវត្សរ៍៦០ នៅ ប្រទេសបារាំងបាន យកមកប្រើប្រាស់ សម័យសង្គមរាស្ត្រនិយម ហើយទូរថភ្លើង ទាំង៣ សម្រាប់ដឹកភ្ញៀវ ទេសចរនេះ ខាងក្នុងតុបតែង យ៉ាងស្អាត និងបំពាក់ឧបករណ៍ម៉ាស៊ីនត្រជាក់ និងមានអាហារដ្ឋានសម្រាប់បម្រើ ភ្ញៀវនៅលើ រថភ្លើងទៀតផង។

លោកបានបញ្ជាក់ថា បច្ចុប្បនេះ មានក្រុមហ៊ុនទេសចរណ៍ កំពុងមកទំនាក់ទំនង ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ក្នុងការ ដឹកភ្ញៀវទេសចរ តាមរថភ្លើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។ ជាមួយគ្នានេះពេលដំណើរ ការបានល្អ ហើយ ក្រុមហ៊ុន គ្រោងបើកការដឹកជញ្ជូន ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្ត ព្រះ សីហនុ ដោយកាត់តាមខេត្តតាកែវ និងខេត្តកំពត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត