ហួសចិត្ត ! ឈ្លោះ​គ្នា​ប្តី​ប្រពន្ធ ទម្លាក់​កូន​ពី​ជាន់​ទី ៧ (​មាន​វីដេអូ​)

យើងដឹងថា ការឈ្លោះទាស់ទែងគ្នារមែងនាំមកវិញនូវផលវិបត្តិនានា ដូចជាពាក្យចាស់ពោលថា ខឹងខុស ខឹងខាត ខឹងខូច ។ ជាពិសេស យើងគ្រប់គ្នាប្រាកដជាធ្លាប់ឃើញរឿងរ៉ាវជម្លោះនានារវាងប្តីប្រពន្ធ ដែលបង្កឲ្យមានបញ្ហាបោកចាន បោកឆ្នាំងជាមិនខាន ដើម្បីរំងាប់កំហឹង ។ វាជារឿងមួយដែលមិនបង្កឲ្យខាតបង់ជីវិតនោះទេ គ្រាន់តែខាតបង់ប្រាក់កាស តែប្តីប្រពន្ធមួយគូនេះនៅតំបន់ Huanggang វិះនឹងបាត់បង់កូនប្រុសអាយុពីរឆ្នាំទៅហើយ ។ ក្មេងប្រុសអាយុ ២ ឆ្នាំត្រូវបានម្តាយទម្លាក់ពីអគារជាន់ទី ៧ បន្ទាប់ពីមានជម្លោះជាប្តី ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៦ ក្រោយកើតហេតុ ក្មេងប្រុសតូចក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ ដើម្បីសង្គ្រោះបន្ទាន់ ហើយក្មេងប្រុសនោះក៏អាចរស់រានមានជីវិតបន្ត ស្របពេលដែលម្តាយក្មេងប្រុសនោះកំពុងឋិតក្រោមការសាកសួររបស់មន្ត្រីប៉ូលីស ។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖
ថាវរិទ្ធ (ប្រភព ៖ ភីផល ដាយលី)