Simon Cowell ហួស​ចិត្ត​ព្រោះ​បេក្ខនារី​ម្នាក់​​យក​សុដន់​​ជល់​​ក្បាល​របស់​ខ្លួន

គណៈកម្មការ America’s Got Talent 2016 លោក Simon Cowell បង្ហាញទឹកមុខហាក់ហួសចិត្តគ្មានពាក្យថ្លែង ដោយសារបេក្ខនារីម្នាក់ឡើងមកប្រឡងដោយរាំយកសុដន់មកបុកក្បាលរបស់ខ្លួនក្នុងវគ្គ Auditions។

បេក្ខនារី Miranda Cunha បានឡើងមកលើឆាកនិយាយស្វាគមន៍ទៅគណៈកម្មការទាំង៤ទាំងទឹកមុខរីករាយ ថែមទាំងនិយាយថា “ខ្ញុំចូលចិត្តអ្នក Simon” ។ មុនសម្ដែង Mirandaបានអញ្ជើញ Simon មកសម្ដែងជាមួយ ដោយឲ្យអង្គុយលើកៅអីមួយក្នុងទឹកមុខហាក់ចូលចិត្តគណៈកម្មការរូបនេះខ្លាំងណាស់។

សំឡេងភ្លេង Mogul បានចាប់ផ្ដើម Miranda ក៏បានរាំគ្រវីខ្លួនចម្រៀងពីចំហៀងម្ខាងទៅម្ខាងពីក្រោយ Simon និងយកសុដន់ជល់នឹងក្បាលគណៈកម្មការវ័យ៥៦ឆ្នាំ នេះទៀតផង ធ្វើឲ្យទស្សនិកជននិងគណៈកម្មការ៣រូបផ្សេងទៀតអស់សំណើចយ៉ាងខ្លាំង។ លើសពីនេះនៅចុងបទ បេក្ខនារីមាឌធាត់រូបនេះ ក៏បានថើបមាត់ Simon នាំអារម្មណ៍គេក្ដៅមុខជាខ្លាំង។ យ៉ាងណាក្ដី គណៈកម្មការទាំង៤មិនអនុញ្ញាតឲ្យ Miranda Cunhaទៅវគ្គបន្តឡើយ៕
Simon Cowell ហួស​ចិត្ត​ព្រោះ​បេក្ខនារី​ម្នាក់​​យក​សុដន់​​ជល់​​ក្បាល​របស់​ខ្លួន

Simon Cowell ហួស​ចិត្ត​ព្រោះ​បេក្ខនារី​ម្នាក់​​យក​សុដន់​​ជល់​​ក្បាល​របស់​ខ្លួន

Simon Cowell ហួស​ចិត្ត​ព្រោះ​បេក្ខនារី​ម្នាក់​​យក​សុដន់​​ជល់​​ក្បាល​របស់​ខ្លួន

ប្រែសម្រួល៖ sabayហេង សុធារិទ្ធិ
ប្រភព ៖ America’s Got Talent 2016 Channel

  • Simon Cowell ហួស​ចិត្ត​ព្រោះ​បេក្ខនារី​ម្នាក់​​យក​សុដន់​​ជល់​​ក្បាល​របស់​ខ្លួន已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:វីដេអូ
Tags: