ប្រាប់​​​បា​ន​​ទេ! ​ភ្លៀង​ធ្លាក់​​​នៅ​​ម្តុំណា​​ខ្លះ?

រាជធានីភ្នំពេញ ៖ ក្នុង​រាជធានី​​ភ្នំពេញ​​គិតត្រឹមវេលា​ម៉ោង​០១ និង​១២​នាទីរសៀល​ថ្ងៃទី​១៦ មិថុនា ២០១៦ នេះ ផ្ទៃ​មេឃ​​​កំពុង​គ្រប​ដណ្តប់​​​ដោយ​ខ្យល់ និងភ្លៀងធ្លាក់​មក ដោយ​ក្នុងតំបន់ខ្លះ​​ភ្លៀង​ខ្លាំង ​ខ្លះទៀត​​តិចៗ ហើយ​ខ្លះទៀត ប្រហែល​ជា​​កំពុង​ចាប់​ផ្តើម​ធ្លាក់​ភ្លៀង ។

ជាក់​ស្តែង ស្ថិត​​តាមបណ្តោយ​ផ្លូវ២៧១ ក្នុងសង្កាត់​បឹងទំពុន ផ្ទៃ​មេឃ​បានចាប់​ផ្តើមរាំង​​ភ្លៀងបន្តិច​វិញ បន្ទាប់ពីបានធ្លាក់​ប្រហែល​ជា​១៥​នាទី​​មក​នោះ ។

ទោះបីជាយ៉ាងណា កោះសន្តិភាព​ សូមផ្តាំផ្ញើ​ដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់ ត្រូវ​តែ​មានការប្រុង​ប្រយ័ត្នជា​និច្ច ទាំង​ក្នុង​ការ​ដំណើរ និង​អ្នក​នៅ​តាម​ផ្ទះ ឬក៏​ធ្វើអ្វីមួយ ចៀសវាងកុំឱ្យកើត​មាន​គ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយ​ក្តីគោរព និងស្រឡាញ់ពី​គេហទំព័រ​​កោះ​សន្តិភាព​ ។