ករុណា ពេជ្រ ចង់បំពេញ ប្រាថ្នា​សង់ផ្ទះបុរាណ ដូ​ចពែកមី​

ភ្នំពេញ​៖ តារាចម្រៀង​ផលិតកម្មថោន លោក ករុណ ពេជ្រ បានបង្ហាញពីបំណង ប្រាថ្នារបស់ខ្លួន ដោយចង់សង់ផ្ទះបុរាណ ដែលនាយពែកមី បានសាងសង់ឲ្យឪពុកម្តាយ​ នៅលើទឹកដី​ខេត្តស្វាយរៀង​។​

ករុណា ពេជ្រ បានសរសេរនៅលើហ្វេសប៊ុក កាលពីម្សិលមិញ​ឲ្យដឹងថា សុំ​ស​រ​សើរ​ប​ង​ពែ​ក​មី​​ខ្លាំ​ងណា​ស់​​.​.​..​.​.​​ ផ្ទះ​ដែ​ល​ខ្ញុំ​ប្រា​ថ្នា​.​.​.​​ ​ហើ​យ​ខ្ញុំ​ពិ​តជា​ស្រ​​លា​ញ់​ផ្ទះ​បែប​​បុ​រា​ណនេះ​ខ្លាំ​ង​​ណា​ស់​ ​ហើយ​ប​ន្ថែ​ម​មា​​ន​ស្រះ​ទឹ​ក​ ​ផ្លែ​ឈើ​ហូ​ប​ប​ន្តិ​ច​ ​និ​ង​ ​សួ​ន​ច្បា​រ​ ​.​.​.​. ​​ហ៊ឺ ​​មិ​ន​ដឹ​ង​ស្រ​ម៉ៃ​ដ​ល់​ណា​ទេ​.​.​.​បើ​មា​ន​ឱ​កា​ស​ ​និ​ង​ ​ស​ម​ត្ថ​ភា​ព​ ​ខ្ញុំ​ច​ង់​ស​ង់​មួ​យ​ដែ​រ​ ​ខ្ញុំ​ពិ​ត​ជា​ស្រ​លា​ញ់​មែ​ន​ទែ​ន​.​.​​.។​

បញ្ជាក់ផងដែរថា ផ្ទះនាយពែកមី ដែលសាងសង់នេះ ត្រូវបានប្រភពទម្លាយថា សាងសង់អស់ ជិត​១០​ម៉ឺនដុល្លារ​អាម៉េរិក​៕​

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានលើកមុនអំពី លោក ករុណា ពេជ្រ គឺថាក្រៅពីអាជីពចម្រៀង លោកករុណា ពេជ្រ កំពុងតែ បើកពិធីការផ្ទាល់ខ្លួន ដែលមានឈ្មោះថា ករុណាពេជ្រ ពិធីការ និងដេគ័រ។ បើទោះជាបាន ប្រាក់ចំណេញ ក៏ជៀសមិនផុត ពីការជួបបញ្ហា ទើបនាំឲ្យលោក បង្ហោះជាសារពេញ ហ្វេសប៊ុកទាក់ទងនឹង ការជួបជាមួយនឹង ជនបោកប្រាស់ ជិះឡានជាមួយគ្នា រហូតធ្វើឲ្យទស្សនិកជន មានការងឿយឆ្ងល់ជាខ្លាំង ថាតើដើមហេតុ នោះយ៉ាងណា។

កាលពីម្សិលមិញ Khmerload បានចុះផ្សាយព័ត៌មានមួយថា «ករុណា ពេជ្រ ភ័យបះសក់ ពេលជួបជាមួយចោរ .. មកវត្តរំដោះគ្រោះ» ។ ទើបនៅថ្ងៃនេះ Khmerload បានជួបសម្ភាសន៍ ជាមួយលោក ករុណា ពេជ្រ ដោយលោកបានរៀបរាប់ ប្រាប់ពីដំណើរដើមទងដូចខាងក្រោម៖

លោក ករុណា ពេជ្រ៖ ពីដើមឡើយ ស្រ្តីម្នាក់នោះ (ជនបោកប្រាស់) គាត់បានទូរស័ព្ទ មកទាក់ទង ថាគាត់ត្រូវ រៀបចំការក្មួយ ចង់ទាក់ទង ពិធីការរបស់លោក ដើម្បីរៀបចំផ្កាដាក់ក្នុងពិធី ដោយទាក់ទងតែតាមទូរស័ព្ទជិត មួយខែហើយ ណាត់ជួបខាងក្រៅ មិនដែលបានជួបសោះ ស្រ្តីនោះតែងយកឡេះថារវល់ ព្រោះគាត់មាន សណ្ឋាគារនៅសៀមរាប ទើបតែសង់ហើយដែរ។ លុះប៉ុន្មានថ្ងៃមុននេះ ស្រ្តីនោះក៏ទូរស័ព្ទមកទៀតថាគាត់ មកដល់ភ្នំពេញហើយ ជួយមកយកគាត់ផង គាត់ចង់ទៅមើលឥវ៉ាន់ ដែលត្រូវរៀបចំតុបតែងពិធីការនោះ។ លឺដូច្នេះ ដោយហេតុថា គាត់ត្រូវកុម៉្មង់ផ្កាច្រើនដល់រាប់ម៉ឺនឯណោះ លោកក៏បើកឡានទៅយក ប៉ុន្តែមិនទៅម្នាក់ឯងទេ គឺនាំគ្នាម្នាក់ទៀត ជាប្រុសដែរទៅជាមួយបានគ្នា។ ដល់ពេលជួបគ្នា លោកយល់ថា មានអារម្មណ៍មិនស្រួល ដោយហេតុថា មើលទៅចរិតស្រ្តីនោះ ដូចមិនសមនឹងសម្តី ដែលនិយាយថាជាអ្នកមានមុខមានមាត់ស្គាល់គេច្រើន ដូចកាលដែលនិយាយគ្នាតាមទូរស័ព្ទ ហើយទូរស័ព្ទឃើញប្រើតែ អ៊ិនចុចពិល ដោយប្រាប់ថាទូរស័ព្ទមួយ ទៀតអស់ថ្ម។ លោកក៏អត់មាត់ ហើយឈប់គិតអីទៀត ព្រោះមិនចង់វាយតម្លៃគេតែសម្បកក្រៅ ក៏ជូនស្រ្តីនោះទៅផ្ទះលោកមើលឥវ៉ាន់។ មកដល់វិមានឯករាជ្យក៏និយាយគ្នា ដល់រឿងសម្អាងការ ថាស្រ្តីនោះចង់ឲ្យលោកណែនាំ សម្អាងការឲ្យដែរ លោកក៏ជូនទៅដល់សម្អាងការមួយ។ ស្រាប់តែទៅចូលដល់សម្អាងការនោះភ្លាម ម្ចាស់សម្អាងការ ក៏លាន់មាត់ខ្លាំងៗទៅស្រ្តីនោះថា៖ "ដូចធ្លាប់ស្គាល់" តែគាត់ទទួលធម្មតាឲ្យអង្គុយលេង នៅក្នុងបន្ទប់មួយ រួចគាត់ប្រាប់ថា គាត់មានការចេញក្រៅបន្តិច។ ពេលទៅដល់ក្រៅ ម្ចាស់ហាងក៏យកទូរស័ព្ទខលហៅលោក ចេញទៅប្រាប់ ដោយបើករូបថត ក្នុងហ្វេសប៊ុកឲ្យមើល ថាគេបានបង្ហោះឲ្យប្រយ័ត្ន ព្រោះម្នាក់នេះធ្លាប់បោកគេ ដោយបន្លំយកទូរស័ព្ទ អាយផេត លួចលុយ និយាយរួមទៅ គឺប៉ះអីលួចនោះ។ គ្រាន់តែលឺដូចនោះ លោកភ័យខ្លាំងណាស់ ឡើងញ័រដៃ ប៉ុន្តែមិនដឹងធ្វើអីកើត ព្រោះអត់ទាន់មានភស្តុតាងនៅនឹងលោកនៅឡើយទេ ដូច្នេះលោកក៏ សម្រួលអារម្មណ៍ បើកឡានជូនចោរនោះទៅបន្តទៀត តែលោកដោះសារថា មានការរវល់មិនអាចជូនទៅ មើលឥវ៉ាន់ថ្ងៃនេះបានទេ គាត់ចង់ទៅណាទៀតលោកនឹងជូនទៅដាក់។ ស្រ្តីនោះថាគាត់ត្រូវកាត់វាំងនន ដាក់សណ្ឋាគារ ហើយខ្ចីទូរស័ព្ទ លោកចុចទៅហាងវាំងននមួយដើម្បីសួរទីតាំង។ មកដល់ហាងវាំងនន ស្រ្តីនោះក៏ចុះទៅ ហើយឃើញម្ចាស់ហាង វាំងននទទួលរាក់ទាក់ខ្លាំងណាស់ លោកគិតថា គេស្គាល់គ្នាហើយ រឺក៏ត្រូវបោកដូចគ្នាក៏មិនដឹង។ ពេលបើកឡានចេញមក លោកគិតយូរណាស់ ដោយសារអាណិត ម្ចាស់ហាងវាំងនននោះ មើលទៅទំនង ជាត្រូវបោកប្រាស់ ដូចលោកហើយ តែគិតមិនដឹង ត្រូវនិយាយយ៉ាងណាឲ្យគេជឿ។ ចុងក្រោយក៏ដាច់ចិត្ត យកលេខហាងវាំងនននោះ ដែលបានជាប់ក្នុងទូរស័ព្ទចុចទៅ ប្រាប់ម្ចាស់ហាងនោះដែរ។ ដល់ពេលសួរ ដំណើរទំនងគឺគាត់ទើប តែស្គាល់ដូចគ្នា ហើយស្រ្តីនោះ ប្រាប់ថាម្ចាស់ឡាន Lexus 570 ដែលជូនមក អំបាញ់មិញនេះ ត្រូវជាប្អូនថ្លៃ ព្រោះគាត់មើលមុខ លោកករុណា ពេជ្រ ពីក្នុងឡានអត់ឃើញ មិនបានដឹង គាត់ក៏ជឿទៅ ហើយពេលនិយាយគ្នានោះ កំពុងទទួលបាយទឹក និងប្រុងរៀបចំឲ្យស្នាក់នៅ ក្នុងវីឡាគាត់យប់នេះទៀត។ លោកថាពេលលោកប្រាប់ហើយ ម្ចាស់ហាងវាំងនននោះ គាត់ក៏ដោះសារថា គាត់ត្រូវទៅខេត្តភ្លាមៗ មិនអាច ទទួលឲ្យស្នាក់បានទេ ក៏ឲ្យស្រ្តីនោះហៅ តាក់ស៊ីមកយក ទៅរកកន្លែងស្នាក់ខ្លួនឯង។ ពេលកំពុងចាំតាក់ស៊ីនៅហាងគាត់ ស្រ្តីនោះក៏បាន បន្លំយកកាឡាក់ស៊ីថេប ពីម្ចាស់ហាងបានមួយ ដោយគាត់មិនបានដឹងខ្លួន ហើយជិះតាក់ស៊ីទៅបាត់។ ប៉ុន្តែមកដល់ពេលនេះ ស្រ្តីបោកប្រាស់នោះ ត្រូវម្ចាស់ហាង វាំងននស្ទាក់ចាប់បានហើយ ពេលនេះកំពុងនៅប៉ុស្តិ៍ប៉ូលីស។

លោកករុណាពេជ្រ បានបន្ថែមប្រាប់ដល់ Khmerload ឲ្យដឹងទៀតថា សាច់រឿងដែល លោករៀបរាប់នេះ គឺជាបទពិសោធន៍ផ្ទាល់សម្រាប់លោក ក្នុងពេលថ្មីៗនេះ ហើយលោកក៏ចង់ឲ្យទស្សនិកជន ជាពិសេសអ្នក ដែលមានរបរ រកស៊ីបានដឹងអំពីល្បិច ដែលជនបោកប្រាស់ យកមកប្រើ ដើម្បីបោកប្រាស់អ្នកស្លូតត្រង់ និងត្រូវប្រុងប្រយ័ត្ន មិនត្រូវជឿសម្តីគេងាយៗនោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload