យន្តហោះ SU-30 MK2 វៀតណាម​ធ្លាក់​ជួយ​សង្គ្រោះ​អ្នក​បើក​ម្នាក់

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា អនុសេនីយ៍ឯក NGUYEN HUU CUONG អ្នក​បើក​ម្នាក់​ក្នុង​ចំណោម​អ្នក​បើក​២​នាក់​នៃ​យន្តហោះ​ប្រដេញ SU-30 MK2 ដែល​បាត់ដាន​ពី​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា មក ពេល​ហោះហើរ​ហ្វឹកហ្វឺន​លើ​ដែនសមុទ្រ​នៃ​ខេត្ត​ង៉េ​អាន ភាគ​កណ្តាល​ប្រទេស ត្រូវ​បាន​នាវា​របស់​អ្នកនេសាទ​ម្នាក់ លោក PHAM VAN LE ប្រទះ​ឃើញ​នា​ថ្ងៃ​ទី​១៥ មិថុនា វេលា​ម៉ោង​៥​ព្រឹក​នៅ​ខេត្ត​ហា​ទិញ ។

អនុសេនីយ៍ឯក NGUYEN HUU CUONG មាន​សុខភាព​ល្អ ហើយ​ផ្នែក​មាន​សមត្ថកិច្ច​បញ្ជូន​លោក​តាម​នាវា​មួយ​គ្រឿង​មក​កាន់​ដែនដី ។

កងកម្លាំង​តាម​រុករក និង​ជួយ​សង្គ្រោះ​ខិតខំ​តាម​រក​យន្តហោះ​បាត់ដាន និង​វរសេនីយ៍ទោ TRAN QUANG KHAI នាយសេនាធិការ​កងវរសេនាធំ​៩២៣ នៃ​កងពលធំ​៣៧១ នៃ​កងទ័ពអាកាស និង​ការពារ​អាកាស​វៀតណាម ។

យន្តហោះ SU-30  MK2 នៃ​កងវរសេនាធំ​៩២៣ នៃ​កងពលធំ​៣៧១​របស់​កងទ័ពអាកាស និង​ការពារ​អាកាស​វៀតណាម​បាន​បាត់ដាន​នា​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ពេល​បំពេញបេសកកម្ម​ហ្វឹកហ្វឺន​លើ​ដែនទឹក​នៃ​កោះ HON MAT ស្ថិត​នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ​ភាគ​ឦសាន​ឆ្នេរសមុទ្រ​នៃ​ទីក្រុង​វិញ​ខេត្ត​ង៉េ​អាន ។ ក្រោយ​ហោះ​ចេញ​នា​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ពី​ព្រ​លាន​យន្តហោះ SAA VANG ខេត្ត​ថា​ញ់​ហាវ យន្តហោះ​នេះ​បាន​បាត់​ពី​អេ​ក្រង់​រ៉ា​ដា​នា​វេលា​ម៉ោង​៧​និង​២៩​នាទី ៕